ឧត្តមមន្ត្រីកំពូលកម្ពុជា-ចិន អញ្ជើញសម្ពោធកូនក្រមុំលាក់ខ្លួនកម្ពុជា នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ចិន-អាស៊ាន លើកទី១៥

13 Sep 2018 / 02:00 PM

(ណាននីង, ក្វាងស៊ី)៖ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយ ឯកឧត្តម ហាន ចឹង (Han Zheng) ឧបនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន បានអញ្ជើញសម្ពោធពន្លាជាតិកម្ពុជា ដើម្បីអបអរសាទរការក្លាយជាប្រទេសកិត្តិយសលើកទី២ របស់កម្ពុជា នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មចិន-អាស៊ាន លើកទី១៥ និងដើម្បីរម្លឹកខួបអនុស្សាវរីយ៍លើកទី៦០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា-ចិន។

គណៈប្រតិភូអមដំណើរឧត្តមមន្ត្រីកំពូលនៃប្រទេសទាំងពីរ រួមមាន៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង, ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម, ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងមន្ត្រីជាន់ខ្ពស់កម្ពុជា-ចិន ព្រមទាំងក្រុមការងាររៀបចំពិព័រណ៍អន្តរក្រសួង ប្រមាណជាង ៥០រូប។

នៅក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងឯកឧត្តម ហាន ចឹង ឧបនាយករដ្ឋមន្ត្រីចិន បានផ្តល់កិត្តិយសទាញខ្សែបូរ ដើម្បីធ្វើជានិមិត្តរូបនៃដាក់បើកសម្ពោធជាផ្លូវការនៃពន្លាជាតិកម្ពុជា។ បន្ទាប់មកឧត្តមមន្ត្រីកំពូលនៃប្រទសទាំងពីរ រួមនឹងគណៈប្រតិភូ បានអញ្ជើញទស្សនារបាំជូនពរ សម្តែងដោយសិល្បការនីនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងបានពិនិត្យមើលមុខទំនិញមួយចំនួនរបស់កម្ពុជា ដែលបានដាក់តាំងបង្ហាញនៅក្នុងពន្លាជាតិ។

បើតាម ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មការអន្តរក្រសួងសម្រាប់ការចូលរួមពិពរណ៍អន្តរជាតិ ពន្លាជាតិរបស់កម្ពុជា បានសាងសង់លើផ្ទៃដីទំហំ ៣០៤ម៉ែត្រក្រឡា (១៦មx១៩ម) ដោយយកលំនាំប្រាសាទសម្បូរព្រៃគុក ស្ថិតនៅក្នុងខេត្តកំពង់ធំ ដើម្បីធ្វើជាទីក្រុងប្រិមប្រិយរបស់កម្ពុជា ស្របតាមប្រធានបទ “រួមគ្នាកសាងវិថីសូត្រសមុទ្រសតវត្សទី២១ លើកិច្ចសហប្រតិបត្តិការនៃភាពច្នៃប្រឌិតថ្មី ចិន-អាស៊ាន”។

នៅខាងមុខពន្លា មានសាងសង់ខ្លោងទ្វារ និងរបងសងខាង តាមរចនាបទប្រាសាទសម្បូរព្រៃគុក និងរំលេចដោយទេសភាពជុំវិញប្រាង្គប្រាសាទទាំងមូល។ ចំណែកនៅខាងក្នុងពន្លា ក៏មានឆាកសម្តែងសិល្បៈទំហំ ២១ម៉ែត្រក្រឡា (៦មx៣,៥ម) នៅចំកណ្តាល ជាមួយរូបភាពនៃតួប្រាសាទសម្បូរព្រៃគុកនៅពីខាងក្រោយ។ រីឯផ្នែកខាងលើ ក៏មានទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា អមដោយទង់តូចៗចំនួនបីគឺ៖ ទង់បេតិកភណ្ឌពិភពលោក ទង់អង្គការយូនីស្កូ និងទង់ព្រះរាជាណាចក្រអច្ឆរិយៈ រួមជាមួយរូបភាពរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅក្នុងពិធីប្រកាសអបអរសារទរការដាក់ប្រាសាទសម្បូរព្រៃគុក ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧៕

Love to share on

Related News

ឯក​ឧត្តម​ កឹម​ ស៊ី​ថន​​ ជួបពិភាក្សាការ​ងារ​ជាមួយគណៈ​ប្រតិភូ​នៃ​ក្រសួង​ពាណិជ្ជកម្មថៃ​ និង​​សភា​ពាណិជ្ជ​កម្ម​ថៃ 07 Dec 2018 / 04:00 AM
រដ្ឋមន្ដ្រីពាណិជ្ជកម្ម អំពាវនាវឱ្យវិស័យឯកជនកម្ពុជា-វៀតណាម បង្កើនការវិនិយោគ ដើម្បីសម្រេចបានទំហំពាណិជ្ជកម្ម និងកំណើនសេដ្ឋកិច្ចទ្វេភាគី 07 Dec 2018 / 03:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម គាំទ្រការចូលរួមរបស់កម្ពុជា ទៅក្នុងអនុសញ្ញាទីក្រុងប៉េកាំង ស្តីពីការសម្តែងសោតទស្សន៍ 04 Dec 2018 / 10:00 AM
កម្ពុជា និងថៃឡង់ដ៏ សម្រេចបានទំហំពាណិជ្ជកម្ម ៧ប៊ីលានដុល្លារអាមេរិក នៅត្រឹមត្រីមាសទី៣ នៃឆ្នាំ២០១៨ 03 Dec 2018 / 09:00 AM
ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ជួបពិភាក្សាការងារជាមួយភារធារីស្តីទី នៃស្ថានទូតប្រជាមានិតចិនប្រចាំនៅកម្ពុជា 02 Dec 2018 / 11:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម ជំរុញសហភាពអារ៉ាប់រួម វិនិយោគលើវិស័យសំខាន់ៗចំនួន៤ ដើម្បីពន្លឿនកំណើនសេដ្ឋកិច្ចកម្ពុជា 28 Nov 2018 / 04:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ កម្ពុជាត្រៀមលក្ខណៈរួចរាល់ ដើម្បីចូលរួមពិព័រណ៍ពិភពលោកឌុយបៃ ឆ្នាំ២០២០ 26 Nov 2018 / 05:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម អបអរសាទរប្រទេសជប៉ុន ដែលបានក្លាយជាម្ចាស់ផ្ទះសម្រាប់ព្រឹត្តិការណ៍ពិព័រណ៍ពិភពលោក ឆ្នាំ២០២៥ 25 Nov 2018 / 04:00 AM
កម្ពុជាចូលរួមពិព័រណ៍កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដើម្បរឹតចំណងសាមគ្គីភាពជាមួយចិន និងប្រទេសអនុតំបន់ទន្លេមេគង្គ 25 Nov 2018 / 03:00 AM
រដ្ឋមន្រ្តីពាណិជ្ជកម្ម ជំរុញជប៉ុន និងកូរ៉េ វិនិយោគលើការអភិវឌ្ឍខ្សែចង្វាក់តម្លៃដំណាំដំឡូងមី និងកសិផលកម្ពុជា 24 Nov 2018 / 03:00 AM
12345

Login > Company Search

Username  
Password  

SUBSCRIPTION