គណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញទស្សនាស្តង់លក់ផលិតផលខ្មែរ និងសេវាកម្ម នៅក្នុងពន្លាជាតិកម្ពុជា

13 Sep 2018 / 03:00 PM

(ណាននីង, ក្វាងស៊ី)៖ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨នេះ គណៈប្រតិភូកម្ពុជា ដឹកនាំដោយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និងមានការចូលរូមពី ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញទស្សនាស្តង់លក់ផលិតផលខ្មែរ និងសេវាកម្ម ស្ថិតនៅក្នុងពន្លាជាតិកម្ពុជា ដើម្បីសំណេះសំណាលជាមួយអាជីវករ ​និងពាណិជ្ជករ ដែលបានចូលរួមព្រឹត្តិការណ៍ពិព័រណ៍ចិន-អាស៊ាន លើកទី១៥។

នៅក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានជម្រាបជូនបងប្អូនអាជីវករ និងពាណិជ្ជករទាំងអស់ អំពីកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងស្វែងរកទីផ្សារជូនវិស័យឯកជន ហើយការចូលរួមពិព័រណ៍របស់កម្ពុជា នៅក្នុងឆ្នាំនេះ គឺដើម្បីផ្សព្វផ្សាយអំពីផលិតផលសក្តានុពលរបស់កម្ពុជា រួមជាមួយតំបន់ទេសចរណ៍ និងវប្បធម៌ដ៏ល្អផូផង់​ ទៅកាន់ពិភពលោក សំដៅពង្រីកទីផ្សារ ទាក់ទាញវិនិយោគិន និងភ្ញៀវទេសចរបរទេស ឱ្យចូលមកធ្វើធុរកិច្ច និងទស្សនាកម្ពុជា កាន់តែច្រើន។​

បន្ទាប់មកគណៈប្រតិភូកម្ពុជា ក៏បានអញ្ជើញពិនិត្យមើលទំនិញប្រើប្រាស់ និងគ្រឿងបរិភោគ ដែលផលិតដោយសហគ្រាសធុនតូច និងធុនមធ្យម​នៅកម្ពុជា រួមជាមួយសេវាកម្មផ្សេងៗរាប់ចាប់តាំងពីវិស័យហិរញ្ញវត្ថុ ដល់វិស័យអចលនទ្រព្យ រួមទាំងតំបន់សេដ្ឋកិច្ចពិសេសផងដែរ ដែលភាគច្រើន គឺជាកិច្ចសហការរវាងក្រុមហ៊ុនកម្ពុជា និងក្រុមហ៊ុនវិនិយោគចិន។

បើតាម ឯកឧត្តម ស៊ាង ថៃ អគ្គនាយក នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ពន្លាជាតិរបស់កម្ពុជាឆ្នាំនេះ បានទាក់ទាញក្រុមហ៊ុនចូលរួមចំនួន ៩០ និងមានស្តង់សរុបចំនួន ១៤៥ស្តង់ ដែលមានតាំងបង្ហាញ​ផលិតផល​​​​​សក្តា​នុពល​​​ចម្រុះ ទាក់ទង​ទំនិញ​កសិកម្ម និងកសិ-ឧស្សាហកម្ម។ ក្រៅពីនេះ ក៏មានរៀបចំសិក្ខាសាលាខ្លីៗ ដើម្បីផ្សព្វផ្សាយពីគោលនយោបាយវិនិយោគ និង​បរិយាកាស​ធ្វើធុរកិច្ចនៅកម្ពុជា អមដោយពិធីចុះហត្ថលេខា​លើគម្រោង​វិនិយោគថ្មីៗចំនួន ១២ រវាងវិនិយោគិនចិន និងសហគ្រិនកម្ពុជា និងសហគ្រិនចិន ដែលមានតម្លៃគិតជាទឹកប្រាក់ ៧៩,៦៣លានដុល្លារសហរដ្ឋអាមេរិក។

សូមជម្រាបថា ពិព័រណ៍ចិន-អាស៊ាន គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏ធំរបស់ទីក្រុងណាននីង ​​ដែលបានរៀបចំលើក​ដំបូង​ នៅក្នុង​ឆ្នាំ២០០៤ តាមគំនិតផ្តួចផ្តើមរបស់ ឯកឧត្តម វិន ជាបាវ អតីត​នាយករដ្ឋមន្រ្តី​​ចិន នៅក្នុង​កិច្ច​ប្រជុំ​កំពូលអាស៊ាន-ចិន លើកទី៧ ហើយទទួលបានការគាំទ្រពីបណ្តាមេដឹកនាំនៃប្រទេស​អាស៊ាន​ទាំងអស់។ នៅក្នុងរយៈពេល ១៥ឆ្នាំនេះ ព្រឹត្តិការណ៍ពិព័រចិន-អាស៊ាន បានក្លាយជាវេទិកាមួយ​ សម្រាប់​ជំរុញ​សកម្មភាព​ពាណិជ្ជកម្ម វិនិយោគ សេដ្ឋកិច្ច នយោបាយ ទេសចរណ៍ វប្បធម៌ និងទំនាក់​ទំនងការទូត ជាពិសេសកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រវាងប្រទេសចិន និងប្រទេសជាសមាជិកអាស៊ានទាំង ១០៕

Love to share on

Related News

ក្រុម​ហ៊ុន​កាណាដា គ្រោងទិញសម្លៀកបំពាក់ពីកម្ពុជា ក្នុងតម្លៃជាង ៩១លានដុល្លារ នៅក្នុងឆ្នាំ ២០១៩-២០២០ 19 Jul 2019 / 04:00 PM
ឯកឧត្តមរដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា ពិភាក្សាសក្ដានុពលនាំចេញរបស់កម្ពុជា ជាមួយរដ្ឋមន្ត្រីពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី 19 Jul 2019 / 02:00 PM
ឯកឧត្តមរដ្ឋមន្ត្រីពាណិជ្ជកម្ម សិក្សា និងស្វែងយល់អំពីប្រព័ន្ធ Networked Trade Platform របស់សិង្ហបុរី 18 Jul 2019 / 03:00 PM
សន្និសីទសារព័ត៌មានស្តីពីពិព័រណ៍ពាណិជ្ជកម្មមិត្តភាពកម្ពុជា-ឥណ្ឌូនេស៊ី ២០១៩ 12 Jul 2019 / 04:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ លើកទឹកចិត្តអង្គភាពគ្រប់គ្រងគម្រោង និងមន្ទីរពាណិជ្ជកម្ម សហការពង្រឹងតម្លាភាព ការងារអនុវត្តគម្រោង AIMS 11 Jul 2019 / 03:00 PM
ក្រសួងពាណិជ្ជកម្ម បង្ហាញបេក្ខជនជ័យលាភីផ្នែកការប្រើប្រាស់កម្មវិធីព័ត៌មាន តាមទូរស័ព្ទចល័ត សម្រាប់ខែមិថុនា ឆ្នាំ២០១៩ 11 Jul 2019 / 10:00 AM
ក្រសួងពាណិជ្ជកម្ម សហការជាមួយអាជ្ញាធររាជធានីភ្នំពេញ ចុះរុះរើស្លាកយីហោខុសច្បាប់របស់ជនបរទេសចំនួន១១ទីតាំង នៅទល់មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ 11 Jul 2019 / 09:00 AM
កម្ពុជា-អាមេរិក បន្តពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី 10 Jul 2019 / 08:00 AM
ឯកឧត្តមរដ្ឋមន្ត្រីជួបជាមួយក្រុមហ៊ុនផលិតសម្ភារកីឡា ក្នុងឱកាសនៃកិច្ចប្រជុំត្រួតពិនិត្យឡើងវិញជាសកលលើកទី៧ ស្ដីពីជំនួយសម្រាប់ពាណិជ្ជកម្ម 07 Jul 2019 / 09:00 AM
ក្រសួងពាណិជ្ជកម្មផ្សព្វផ្សាយពីយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មជំនាន់ទី ៤ ឆ្នាំ២០១៩-២០២៣ ក្នុងកម្មវិធីនៃកិច្ចប្រជុំ ការត្រួតពិនិត្យឡើងវិញជាសកលលើកទី៧ ស្ដីពីជំនួយសម្រាប់ពាណិជ្ជកម្ 06 Jul 2019 / 09:00 AM
12345

Login > Company Search

Username  
Password  

SUBSCRIPTION