ពិព័រណ៍ចិន-អាស៊ាន! កម្ពុជា បង្ហាញកូនក្រមុំលាក់ខ្លួន ដើម្បីទាក់ទាញភ្ញៀវទេសចរចិន និងវិនិយោគិនបរទេស

13 Sep 2018 / 03:00 AM

(ណាននីង, ក្វាងស៊ី)៖ រៀងរាល់ឆ្នាំ ព្រះរាជាណាចក្រកម្ពុជា តែងចូលរួមពិពរ័ណ៍ចិន-អាស៊ាន ដែលជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏ធំរបស់ទីក្រុងណាននីង ត្រូវបានរៀបចំឡើងចាប់តាំងពីឆ្នាំ២០០៤ ក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម នយោបាយ ការទូត ទេសចរណ៍ និងវប្បធម៌ រវាងប្រទេសក្នុងតំបន់។

នៅក្នុងឆ្នាំនេះ គឺជាខួបលើកទី១៥ នៃពិព័រណ៍ចិន-អាស៊ាន ដែលប្រារព្ធឡើងក្រោមប្រធានបទ “រួមគ្នាកសាងវិថីសូត្រសមុទ្រសតវត្សទី២១ លើកិច្ចសហប្រតិបត្តិការនៃភាពច្នៃប្រឌិតថ្មី ចិន-អាស៊ាន” ដោយផ្តោតសំខាន់ទៅលើការតាំងបង្ហាញផលិតផលប្រើប្រាស់ និងសេវាកម្មទូទៅ អមដោយការរៀបចំវេទិកាពាណិជ្ជកម្ម និងកិច្ចប្រជុំនានា ដើម្បីជំរុញសកម្មភាពពាណិជ្ជកម្ម វិនិយោគ សេដ្ឋកិច្ច ទេសចរណ៍ ទំនាក់ទំនងការទូត និងជាយុទ្ធសាស្រ្តនៃកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រវាងចិន-អាស៊ាន។

ក្នុងនាមជាប្រទេសកិត្តិយសនៃពិពរ័ណ៍ចិន-អាស៊ាន កម្ពុជាបានជ្រើសរើសប្រាសាទសំបូរព្រៃគុក ដែលជាកូនក្រមុំលាក់ខ្លួន នៅក្នុងខេត្តកំពង់ធំ ដើម្បីតុបតែងពន្លាជាតិ ឱ្យទៅជាទីក្រុងដ៏ស្រស់ប្រិមប្រិយ ដែលមានអគារទំហំ ៤៥ x ៦០ម៉ែត្រ អាចរៀបចំស្តង់បង្ហាញផលិតផល និងសេវាកម្មចំនួន ១៤៦ស្តង់ ដើម្បីផ្សព្វផ្សាយអំពីសក្តានុពល និងឱកាសវិនិយោគ និងទាក់ទាញភ្ញៀវទេសចរគ្រប់ជាតិសាសន៍ ឱ្យចូលមកបណ្តាក់ទុន និងទស្សនាប្រាសាទនានាកាន់តែច្រើន នាពេលអនាគត។

ចាប់តាំងពីការបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ កូនក្រមុំលាក់ខ្លួនរបស់កម្ពុជា បានទាក់ទាញភ្ញៀវទេសចរជនជាតិចិន ឱ្យចូលមកកម្សាន្តឥតឈប់ឈរ និងបានទិញយកនូវវត្ថុអនុស្សាវរីយ៍ ដែលសុទ្ធសឹងជាផលិតផលខ្មែរ ត្រលប់ទៅវិញថែមទៀត។ តាមរយៈការចូលរួមព្រឹត្តិការណ៍នេះ ក៏បានធ្វើឱ្យសហគ្រាសធុនតូច និងមធ្យមកម្ពុជា កាន់តែមានភាពជាម្ចាស់ការ ហើយវិស័យសិល្បៈ និងវប្បធម៌របស់កម្ពុជា ក៏ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ តាមរយៈការសម្តែង និងការបង្ហាញនៅពន្លាជាតិរបស់កម្ពុជា។

ក្រៅពីបង្ហាញវត្តមានកូនក្រមុំលាក់ខ្លួន ក្រសួងពាណិជ្ជកម្ម ដែលទទួលខុសត្រូវរួម ក្នុងការចូលរួមពិព័រណ៍ឆ្នាំនេះ ក៏បានរៀបចំសិក្ខាសាលាខ្លីៗ ដើម្បីផ្សព្វផ្សាយអំពីគោលនយោបាយវិនិយោគ និងបរិយាកាសធ្វើធុរកិច្ចនៅកម្ពុជា អមដោយពិធីចុះហត្ថលេខាលើគម្រោងវិនិយោគថ្មីៗចំនួន ១២ រវាងវិនិយោគិនចិន និងសហគ្រិនកម្ពុជា និងសហគ្រិនចិន ដែលមានតម្លៃគិតជាទឹកប្រាក់ ៧៩,៦៣លានដុល្លារសហរដ្ឋអាមេរិក​ ផងដែរ៕

Love to share on

Related News

ឯក​ឧត្តម​ កឹម​ ស៊ី​ថន​​ ជួបពិភាក្សាការ​ងារ​ជាមួយគណៈ​ប្រតិភូ​នៃ​ក្រសួង​ពាណិជ្ជកម្មថៃ​ និង​​សភា​ពាណិជ្ជ​កម្ម​ថៃ 07 Dec 2018 / 04:00 AM
រដ្ឋមន្ដ្រីពាណិជ្ជកម្ម អំពាវនាវឱ្យវិស័យឯកជនកម្ពុជា-វៀតណាម បង្កើនការវិនិយោគ ដើម្បីសម្រេចបានទំហំពាណិជ្ជកម្ម និងកំណើនសេដ្ឋកិច្ចទ្វេភាគី 07 Dec 2018 / 03:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម គាំទ្រការចូលរួមរបស់កម្ពុជា ទៅក្នុងអនុសញ្ញាទីក្រុងប៉េកាំង ស្តីពីការសម្តែងសោតទស្សន៍ 04 Dec 2018 / 10:00 AM
កម្ពុជា និងថៃឡង់ដ៏ សម្រេចបានទំហំពាណិជ្ជកម្ម ៧ប៊ីលានដុល្លារអាមេរិក នៅត្រឹមត្រីមាសទី៣ នៃឆ្នាំ២០១៨ 03 Dec 2018 / 09:00 AM
ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ជួបពិភាក្សាការងារជាមួយភារធារីស្តីទី នៃស្ថានទូតប្រជាមានិតចិនប្រចាំនៅកម្ពុជា 02 Dec 2018 / 11:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម ជំរុញសហភាពអារ៉ាប់រួម វិនិយោគលើវិស័យសំខាន់ៗចំនួន៤ ដើម្បីពន្លឿនកំណើនសេដ្ឋកិច្ចកម្ពុជា 28 Nov 2018 / 04:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ កម្ពុជាត្រៀមលក្ខណៈរួចរាល់ ដើម្បីចូលរួមពិព័រណ៍ពិភពលោកឌុយបៃ ឆ្នាំ២០២០ 26 Nov 2018 / 05:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម អបអរសាទរប្រទេសជប៉ុន ដែលបានក្លាយជាម្ចាស់ផ្ទះសម្រាប់ព្រឹត្តិការណ៍ពិព័រណ៍ពិភពលោក ឆ្នាំ២០២៥ 25 Nov 2018 / 04:00 AM
កម្ពុជាចូលរួមពិព័រណ៍កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដើម្បរឹតចំណងសាមគ្គីភាពជាមួយចិន និងប្រទេសអនុតំបន់ទន្លេមេគង្គ 25 Nov 2018 / 03:00 AM
រដ្ឋមន្រ្តីពាណិជ្ជកម្ម ជំរុញជប៉ុន និងកូរ៉េ វិនិយោគលើការអភិវឌ្ឍខ្សែចង្វាក់តម្លៃដំណាំដំឡូងមី និងកសិផលកម្ពុជា 24 Nov 2018 / 03:00 AM
12345

Login > Company Search

Username  
Password  

SUBSCRIPTION