គណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចជនថៃ ស្វែងយល់ពីបរិយាកាសពាណិជ្ជកម្ម និងឱកាសចាប់ដៃគូធ្វើពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា

09 Aug 2018 / 02:00 AM

កាលពីព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម សុខ សុភ័ក្រ្ត អនុរដ្ឋលេខាធិការ និងជាតំណាងរបស់ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលជួបសម្តែងការគួរសមជាមួយគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចជននៃព្រះរាជាណាចក្រថៃ ដឹកនាំដោយលោកស្រី Doungjai Chanthon ប្រធានអនុគណៈកម្មការពាណិជ្ជកម្មតាមព្រំដែន និងឆ្លងព្រំដែន សម្រាប់ប្រទេសកម្ពុជា និងវៀតណាម នៃសភាពាណិជ្ជកម្មថៃ ដើម្បីស្វែងយល់ពីបរិយាកាសពាណិជ្ជកម្ម និងឱកាសក្នុងការចាប់ដៃគូធ្វើពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា សម្រាប់ទីផ្សារកម្ពុជា និងអន្តរជាតិ។ ប្រតិភូធុរកិច្ចជនថៃ មកពីក្រុមហ៊ុនចំនួន ២០ ដែលវិនិយោគ និងធ្វើពាណិជ្ជកម្មលើវិស័យអេឡិចត្រូនិក ភេសជ្ជៈ បរិក្ខាពេទ្យ សម្ភារៈប្រើប្រាស់ផលិតផលថែរក្សាសម្ផស្ស ចំណីអាហារ ផលិតផលកសិកម្ម គ្រឿងសំណង់ ជាដើម។ល។

នៅក្នុងឱកាសនោះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានជម្រាបជូនគណៈប្រតិភូ អំពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការល្អរវាងរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ ជាពិសេសលទ្ធផលកិច្ចប្រជុំលើកទី៣ នៃគណៈរដ្ឋមន្ត្រីចម្រុះ កាលពីខែកញ្ញា ឆ្នាំ២០១៧ កន្លងទៅ ដឹកនាំដោយប្រមុខរាជរដ្ឋាភិបាលនៃប្រទេសកម្ពុជា និងថៃ ដែលបានដាក់ចុះនូវគោលដៅពាណិជ្ជកម្មទ្វេភាគីឱ្យកើនដល់ ១៥ ប៊ីលានដុល្លារ ត្រឹមឆ្នាំ២០២០ និងកិច្ចប្រជុំលើកទី៦ នៃគណៈកម្មាធិការចម្រុះផ្នែកពាណិជ្ជកម្ម កាលពីខែកុម្ភៈ ឆ្នាំ២០១៨ ដឹកនាំដោយឯកឧត្តមរដ្ឋមន្ត្រីពាណិជ្ជកម្មនៃប្រទេសទាំងពីរ ដែលជាយន្តការទ្វេភាគី ដើម្បីតាមដាន និងអនុវត្តនូវអនុសាសន៍របស់ថ្នាក់ដឹកនាំ។

ទាក់ទងនឹងការវិនិយោគ ឯកឧត្តមបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា មានគោលនយោបាយបើកជំហរ ដោយគ្មានការរើសអើងចំពោះអ្នកវិនិយោគបរទេស ហើយវិនិយោគិនបរទេស អាចកាន់កាប់ភាគហ៊ុន ១០០% គ្មានការកំណត់តម្លៃលើទំនិញ និងសេវា និងគ្មានការតម្រូវក្នុងការប្តូរសាច់ប្រាក់ ឬយកប្រាក់ចេញចូលក្រៅប្រទេសឡើយ។ គួររំលឹកផងដែរថា កម្ពុជា និងថៃបានចុះហត្ថលេខាកិច្ចព្រមព្រៀងស្តីពីការមិនយកពន្ធត្រួតគ្នា កាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៧ ដែលកិច្ចការនេះបានជួយសម្រួលក្នុងការវិយោគ និងធ្វើពាណិជ្ជកម្ម ដោយមិនតម្រូវឱ្យបង់ពន្ធនៅប្រទេសថៃទៀតទេ និងកសាងហេដ្ឋារចនាសម្ព័ន្ធតភា្ជប់តាមព្រំដែន តម្លើងថ្នាក់ព្រំដែន ដូចជាចុះហត្ថលេខាលើ MOUs ជាច្រើន ដើម្បីជួយសម្រួលដល់ពាណិជ្ជកម្មឆ្លងកាត់ព្រំដែន។

លោកស្រី Doungjai Chanthon និងប្រតិភូធុរកិច្ចថៃ បានសម្តែងនូវក្តីសប្បាយរីករាយ និងថ្លែងអំណរគុណដល់ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តមអនុរដ្ឋលេខាធិការ ក៏ដូចជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងពាណិជ្ជកម្ម ដែលតែងតែអនុញ្ញាតឱ្យលោកស្រី ដឹកនាំគណៈប្រតិភូធុរកិច្ចជន ដើម្បីស្វែងយល់ និងជាពិសេសបានឱកាសជួប និងសាកសួរផ្ទាល់នូវចម្ងល់ និងសំនួរផ្សេងៗពីឯកឧត្តម និងសហការីនាពេលនេះ។

បន្ថែមលើនេះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានស្នើសភាពាណិជ្ជកម្មថៃ ជួយជំរុញរាជរដ្ឋាភិបាលថៃ លើបញ្ហាមួយចំនួនដូចជា ១. ពន្លឿនការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាលើទំនិញឆ្លងកាត់ ២. អនុញ្ញាតជម្រុញឱ្យចុះហត្ថលេខាលើ MOU ដើម្បីឱ្យមានការដឹកជញ្ជូនឆ្លងកាត់ព្រំដែនតាមគ្រប់ច្រក (ដែលកន្លងមកទើបអនុញ្ញាតត្រឹមតែតាមច្រកប៉ោយប៉ែត-អារញ្ញប្រាថេតតែមួយប៉ុណ្ណោះ) និងបន្ថែមកូតាអនុញ្ញាតឱ្យរថយន្តឆ្លងកាត់ពី ១៥០ ទៅ៣០០ និងទៅ៥០០ ជាដំណាក់កាល និង ៣. សម្របសម្រួលនីតិវិធីក្នុងការនាំចូលទំនិញកសិកម្មពីកម្ពុជាទៅថៃ ជៀសវាងការដាក់ចេញនូវឧបសគ្គនានា ដែលធ្វើឱ្យកម្ពុជា-ថៃ ពុំអាចសម្រេចគោលដៅពាណិជ្ជកម្មបាន១៥ពាន់លានដុល្លារសហរដ្ឋអាមេរិក នៅក្នុងឆ្នាំ២០២០។

ភាគីបានសន្យាពាំនាំនូវអនុសាសន៍នេះ ជូនទៅបណ្តាក្រសួង-ស្ថាប័នធុរកិច្ចពាក់ព័ន្ធរបស់ថៃ ដើម្បីជម្រុញការធ្វើពាណិជ្ជកម្មទ្វេភាគីឱ្យឈានដល់គោលដៅកំណត់ដោយរដ្ឋភិបាលនៃប្រទេសទាំងពីរ។

អត្ថបទ៖ អគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ

Love to share on

Related News

រដ្ឋមន្ត្រីពាណិជ្ជកម្ម ដឹកនាំប្រតិភូចូលរួមពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ គម្រប់ខួប ៦ឆ្នាំ 16 Oct 2018 / 09:00 AM
លទ្ធផលអន្តរកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីរបស់ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយថ្នាក់តំបន់​ លើកទី៦ (6th RCEP-ISSL MM) 14 Oct 2018 / 09:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ កម្ពុជា គឺជាប្រទេសបើកចំហរ ជាមួយគោលនយោបាយគាំពារវិនិយោគល្អជាងគេ​នៅក្នុងតំបន់ 03 Oct 2018 / 02:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម អញ្ជើញចូលរួមកិច្ចសម្ភាសន៍ជាមួយកម្មវិធី «ដំណឹងមុនគេ» របស់ទូរទស្សន៍ NiceTV 02 Oct 2018 / 03:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម ស្នើអង់គ្លេសផ្តល់អាហាររូបករណ៍ថែមទៀតដល់និស្សិតកម្ពុជា ដើម្បីគាំទ្រការធ្វើបដិវត្តន៍ឧស្សាហកម្មទី៤ និងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល 02 Oct 2018 / 02:30 AM
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជំរុញក្រុមប្រឹក្សាធុរកិច្ចថៃ​ ពិចារណាវិនិយោគលើការអភិវឌ្ឍសង្វាក់តម្លៃវិស័យឧស្សាហកម្ម នៅតំបន់សេដ្ឋកិច្ចពិសេស 02 Oct 2018 / 02:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ វេទិកាបូអាវសម្រាប់អាស៊ី គឺជាឱកាសសម្រាប់កម្ពុជា ក្នុងការទាក់ទាញវិនិយោគិន និងពង្រឹងទំនាក់ទំនងជាមួយប្រទេសក្នុងតំបន់ 27 Sep 2018 / 12:00 PM
មន្ត្រីជាន់ខ្ពស់ពាណិជ្ជកម្ម បង្ហាញសក្តានុពលវិនិយោគលើវិស័យកសិកម្ម ដល់គណៈប្រតិភូធុរជនអាមេរិក 27 Sep 2018 / 11:30 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម ស្នើគណៈប្រតិភូធុរជនអាមេរិក វិនិយោគលើការធ្វើទំនើបកម្មវិស័យកសិកម្មកម្ពុជា ដើម្បីជំរុញការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ 27 Sep 2018 / 10:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម នាំយករង្វាន់ទោចក្រយានយន្ត, ថវិកា និងអាហារូបករណ៍សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគល់ជូនសិស្សានុសិស្សស្រុកព្រៃឈរ 25 Sep 2018 / 03:00 AM
12345

Login > Company Search

Username  
Password  

SUBSCRIPTION