កិច្ចប្រជុំពិគ្រោះយោបល់ លើកទី១១ រវាងវិស័យឯកជន និងរដ្ឋាភិបាល នៃបណ្តាប្រទេសមេគង្គ-ជប៉ុន

06 Aug 2018 / 02:00 AM

នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨ នៅទីក្រុងបាងកក ប្រទេសថៃ លេខាធិការដ្ឋាននៃគណៈ កម្មការធិការសហប្រតិបត្តិការសេដ្ឋកិច្ចនៃរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន និងរដ្ឋមន្រ្តីសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន (ហៅកាត់ថា AMEICC) បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់លើកទី១១ រវាងវិស័យឯកជន និងរដ្ឋាភិបាលនៃបណ្តាប្រទេសមេគង្គ-ជប៉ុន ដែលដឹកនាំដោយឯកឧត្តម Arkhom Termpittayapaisith រដ្ឋមន្រ្តីក្រសួងគមនាគមន៍ថៃ និងឯកឧត្តម Tatsuya Terazawa អនុរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការអន្តរជាតិនៃក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន និងមានការ ចូលរួមពីតំណាងរដ្ឋាភិបាល និងវិស័យឯកជននៃប្រទេសអនុតំបន់ទន្លេមេគង្គ រួមមាន កម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម ថៃ និងប្រទេសជប៉ុន តំណាងលេខាធិការដ្ឋាន AMEICC ព្រមទាំងតំណាងអង្គការអន្តរជាតិ និងដៃគូអភិវឌ្ឍន៍នានា ដូចជា JICA, JETRO, NEDO និងធនាគារ ADB និង JBIC សរុបប្រមាណ ១៥០នាក់។ គណៈប្រតិភូកម្ពុជា ត្រូវបានដឹកនាំដោយឯកឧត្តម សុខ សុភ័ក្រ្ត អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងមានការចូលរួមពីតំណាងមកពីអន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជនកម្ពុជា។

កិច្ចប្រជុំនេះ ផ្តោតសំខាន់លើការពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តកម្មវិធីសហប្រតិបត្តិការកន្លង និងកម្មវិធីការងារសម្រាប់អនុវត្តចក្ខុវិស័យឧស្សាហកម្មមេគង្គ-ជប៉ុន ក៏ដូចជារិះរកដំណោះស្រាយលើបញ្ហាប្រឈមនានា ដែលវិស័យឯកជននៃប្រទេសមេគង្គ-ជប៉ុន កំពុងជួបប្រទះ។ អង្គប្រជុំ ក៏បានពិភាក្សា និងឯកភាពលើចំផែនការសកម្មភាពសម្រាប់អនុវត្តបន្ត និងរៀបចំធ្វើបច្ចុប្បន្នភាពចក្ខុវិស័យឧស្សាហកម្មមេគង្គ-ជប៉ុន លើកទី២ (MIDV 2.0) សម្រាប់រាយការណ៍ជូនកិច្ចប្រជុំ រដ្ឋមន្រ្តីសេដ្ឋកិច្ចមេគង្គ-ជប៉ុន ដែលគ្រោងនឹងប្រព្រឹត្តទៅនៅចុងខែសីហា ឆ្នាំ២០១៨ នៅប្រទេស សិង្ហបុរី និងដើម្បីដាក់ជូនថ្នាក់ដឹកនាំអនុម័តនៅឯកិច្ចប្រជុំកំពូលនៅអំឡុងខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខ។

ឯកឧត្តម សុខ សុភ័ក្រ្ត អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានជម្រាបជូនអង្គប្រជុំអំពីសមិទ្ធផលនិងវិធានការនានាដែលកម្ពុជាបានអនុវត្តសម្រាប់កិច្ចសម្រួលពាណិជ្ជកម្ម និងវិនិយោគ ព្រមទាំងដំណោះស្រាយលើបញ្ហាប្រឈមនានាដែលរដ្ឋាភិបាល និងវិស័យឯកជន ខិតខំដោះស្រាយរួមគ្នា និងដោយមានកិច្ចសហប្រតិបត្តិការបន្ថែមទៀតពីភាគីជប៉ុន និងប្រទេសទន្លេមេគង្គ ដែលសមិទ្ធិផលទាំងនោះទទួលបានការគាំទ្រពីភាគីជប៉ុន និងដៃគូអភិវឌ្ឍន៍នានា។ វិស័យសំខាន់ៗទាំងនោះ រួមមាន ការបណ្តុះបណ្តាល វិជ្ជាជីវៈផ្នែកឧស្សាហកម្ម និងគ្រប់គ្រងកំរិតមធ្យម ការអភិវឌ្ឍសហគ្រាស ធុនតូច និងមធ្យម ការផ្ទេរបច្ចេកវិទ្យា កែលំអរប្រព័ន្ធភស្តុភារ (Logistics) ធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនា សម្ព័ន្ធទាក់ទងនឹងការសម្រួលពាណិជ្ជកម្ម និងកែលំអរបរិយាកាសពាណិជ្ជកម្ម ដើម្បីទទួល វិនិយោគផ្នែកឧស្សាហកម្មថ្មីៗ ពីជប៉ុនជាដើម។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានជួបប្រជុំជាមួយតំណាង សហភាព អឺរ៉ុបប្រចាំប្រទេសថៃ ដើម្បីពិភាក្សាអំពីលទ្ធភាពពង្រីកលេខកូដអង្ករ ពីប្រព័ន្ធ AHTN2017 ដែលមាន ៨ខ្ទង់ ទៅ HS ដែលមានកូដ ១០ខ្ទង់ សំដៅញែកប្រភេទអង្ករសពីប្រភេទអង្ករក្រអូប ដោយសារតែកន្លងមក ប្រទេសសមាជិកសហភាពអឺរ៉ុបមួយចំនួន ចោទប្រកាន់ថា ការនាំចេញប្រភេទអង្ករសពីកម្ពុជាទៅសហភាពអឺរ៉ុបធ្វើឱ្យមានការប៉ះពាល់ដល់ផលិតកម្មក្នុងស្រុករបស់ខ្លួន។ ក្នុងនោះដែរ អង្គប្រជុំ ក៏បានពិភាក្សាអំពីជំនួយបច្ចេកទេស និងលទ្ធភាពក្នុងការបណ្តុះបណ្តាលមន្រ្តី និងអ្នកនាំចេញកម្ពុជា អំពីប្រព័ន្ធចុះបញ្ជីរអ្នកនាំចេញ (Registered Exporter System) ដែលគ្រោង នឹងអនុវត្ត ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩។

កិច្ចប្រជុំបានបញ្ចប់ដោយជោគជ័យ ដោយមានការឯកភាពគ្នា លើវឌ្ឍនភាពនៃការអនុវត្តគម្រោង និងប្រមូលផ្តុំអនុសាសន៍ជូនកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី ដើម្បីសុំការយល់ព្រម និងអនុវត្តសំដៅគាំទ្រ ដល់ការអភិវឌ្ឍវិស័យពាណិជ្ជកម្ម ឧស្សាហកម្មរវាងបណ្តាប្រទេសមេគង្គ និងជប៉ុន។

អត្ថបទ៖ អគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ

 

Love to share on

Related News

រដ្ឋមន្ត្រីពាណិជ្ជកម្ម ដឹកនាំប្រតិភូចូលរួមពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ គម្រប់ខួប ៦ឆ្នាំ 16 Oct 2018 / 09:00 AM
លទ្ធផលអន្តរកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីរបស់ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយថ្នាក់តំបន់​ លើកទី៦ (6th RCEP-ISSL MM) 14 Oct 2018 / 09:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ កម្ពុជា គឺជាប្រទេសបើកចំហរ ជាមួយគោលនយោបាយគាំពារវិនិយោគល្អជាងគេ​នៅក្នុងតំបន់ 03 Oct 2018 / 02:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម អញ្ជើញចូលរួមកិច្ចសម្ភាសន៍ជាមួយកម្មវិធី «ដំណឹងមុនគេ» របស់ទូរទស្សន៍ NiceTV 02 Oct 2018 / 03:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម ស្នើអង់គ្លេសផ្តល់អាហាររូបករណ៍ថែមទៀតដល់និស្សិតកម្ពុជា ដើម្បីគាំទ្រការធ្វើបដិវត្តន៍ឧស្សាហកម្មទី៤ និងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល 02 Oct 2018 / 02:30 AM
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជំរុញក្រុមប្រឹក្សាធុរកិច្ចថៃ​ ពិចារណាវិនិយោគលើការអភិវឌ្ឍសង្វាក់តម្លៃវិស័យឧស្សាហកម្ម នៅតំបន់សេដ្ឋកិច្ចពិសេស 02 Oct 2018 / 02:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ វេទិកាបូអាវសម្រាប់អាស៊ី គឺជាឱកាសសម្រាប់កម្ពុជា ក្នុងការទាក់ទាញវិនិយោគិន និងពង្រឹងទំនាក់ទំនងជាមួយប្រទេសក្នុងតំបន់ 27 Sep 2018 / 12:00 PM
មន្ត្រីជាន់ខ្ពស់ពាណិជ្ជកម្ម បង្ហាញសក្តានុពលវិនិយោគលើវិស័យកសិកម្ម ដល់គណៈប្រតិភូធុរជនអាមេរិក 27 Sep 2018 / 11:30 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម ស្នើគណៈប្រតិភូធុរជនអាមេរិក វិនិយោគលើការធ្វើទំនើបកម្មវិស័យកសិកម្មកម្ពុជា ដើម្បីជំរុញការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ 27 Sep 2018 / 10:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម នាំយករង្វាន់ទោចក្រយានយន្ត, ថវិកា និងអាហារូបករណ៍សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគល់ជូនសិស្សានុសិស្សស្រុកព្រៃឈរ 25 Sep 2018 / 03:00 AM
12345

Login > Company Search

Username  
Password  

SUBSCRIPTION