រដ្ឋមន្ត្រីពាណិជ្ជកម្ម ស្នើប្រតិភូធុរជនចិនខេត្តហ៊ូណាន វិនិយោគលើការអភិវឌ្ឍខ្សែសង្វាក់តម្លៃផលិតផលកសិកម្មនៅកម្ពុជា

03 Aug 2018 / 09:00 AM

(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ បានស្នើប្រតិភូធុរជនខេត្តហ៊ូណាន នៃសាធារណរដ្ឋប្រជាមានិតចិន ពិចារណាវិនិយោគលើការកែច្នៃផលិតផលកសិកម្ម នៅក្នុងខេត្តបាត់ដំបង ដែលសម្បូរទៅដោយភោគផលដំណាំដែលមានសក្តានុពល សម្រាប់បម្រើទីផ្សារក្នុងប្រទេស និងនាំចេញទៅកាន់ប្រទេសចិន។

ឯកឧត្តមរដ្ឋមន្ត្រី បានលើកសំណើនេះឡើង នៅក្នុងជំនួបពិភាក្សាជាមួយលោក យ៉ាង គ័រពីង (Yang Guoping) ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Global Ecological Co., Ltd. របស់ខេត្តហ៊ូណាន ដែលបានដឹកនាំសហការី មកសិក្សាអំពីលទ្ធភាពពង្រីករោងចក្រម៉ាស៊ីនកិនស្រូវ នៅក្នុងខេត្តបាត់ដំបង និងស្វែងយល់អំពីសក្តានុពលវិនិយោគ នៅក្នុងខេត្តសៀមរាប និងខេត្តព្រះសីហនុ។

នៅក្នុងឱកាសនោះ ឯកឧត្តម ប៉ាន សូរស័ក្តិ បានជម្រាបជូន លោក យ៉ាង គ័រពីង អំពីកត្តាប្រឈមនៃវិស័យស្រូវអង្ករ និងដំណាំសក្តានុពលផ្សេងៗ ដូចជា ស្វាយ មៀន ពោត និងដំឡូងមី ព្រមទាំងអត្ថប្រយោជន៍នៃការសាងសង់ឡសម្ងួតបន្ថែម ដើម្បីរក្សាទុកកសិផលនៅក្នុងរយៈពេលយូរ សំដៅបម្រើការអភិវឌ្ឍខ្សែសង្វាក់តម្លៃ និងការផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងក្រៅប្រទេស ដូចជាខេត្តសៀមរាប និងខេត្តហ៊ូណាន ប្រទេសចិនជាដើម។

លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងអំពីសក្តានុពលខេត្តព្រះសីហនុ ដែលជាច្រកសេដ្ឋកិច្ចដ៏សំខាន់របស់កម្ពុជា និងជាខេត្តដែលមានកំពង់ផែទឹកជ្រៅ និងកំពង់ផែពហុបំណង ព្រមទាំងតំបន់សេដ្ឋកិច្ចពិសេស ដែលប្រមូលផ្តុំទៅដោយរោងចក្រតូចធំជាង ១០០ក្រុមហ៊ុន សម្រាប់បម្រើវិស័យពាណិជ្ជកម្ម និងឧស្សាហកម្ម។ បន្ថែមលើនេះ ឯកឧត្តម ប៉ាន សូរស័ក្តិ ក៏បានជម្រាបជូន លោក យ៉ាង គ័រពីង និងសហការី អំពីវឌ្ឍនភាពថ្មីៗនៃវិស័យគមនាគមន៍ នៅក្នុងប្រទេសកម្ពុជា ផងដែរ។

ជាការឆ្លើយតប លោក យ៉ាង គ័រពីង បានថ្លែងអំណរគុណដល់ ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ដែលបានចែករំលែកនូវព័ត៌មាន​ និងទស្សន:ល្អៗ ទាក់ទិនវិស័យពាណិជ្ជកម្ម កសិកម្ម ឧស្សាហកម្ម និងទេសចរណ៍ នៅក្នុងប្រទេសកម្ពុជា ជាពិសេសកត្តាប្រឈម និងកាលានុវត្តភាពវិនិយោគ លើដំណាំសក្តានុពលផ្សេងៗរបស់កម្ពុជា។

លោក យ៉ាង គ័រពីង ក៏បានសន្យានឹងនាំយកព័ត៌មានទាំងអស់នេះ ទៅជម្រាបជូន ឯកឧត្តមអភិបាលខេត្តហ៊ូណាន ដែលនឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា នៅក្នុងខែវិច្ឆិកាខាងមុខ ព្រមទាំងផ្សព្វផ្សាយបន្តជូនសមាគមធុរជន និងវិនិយោគិន នៅក្នុងខេត្តហ៊ូណាន ដើម្បីចូលមកបណ្តាក់ទុនកាន់តែច្រើននៅកម្ពុជា សំដៅបង្កើតឱកាសការងារជូនប្រជាជន និងចូលរួមជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា៕

Love to share on

Related News

រដ្ឋមន្ត្រីពាណិជ្ជកម្ម ដឹកនាំប្រតិភូចូលរួមពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ គម្រប់ខួប ៦ឆ្នាំ 16 Oct 2018 / 09:00 AM
លទ្ធផលអន្តរកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីរបស់ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយថ្នាក់តំបន់​ លើកទី៦ (6th RCEP-ISSL MM) 14 Oct 2018 / 09:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ កម្ពុជា គឺជាប្រទេសបើកចំហរ ជាមួយគោលនយោបាយគាំពារវិនិយោគល្អជាងគេ​នៅក្នុងតំបន់ 03 Oct 2018 / 02:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម អញ្ជើញចូលរួមកិច្ចសម្ភាសន៍ជាមួយកម្មវិធី «ដំណឹងមុនគេ» របស់ទូរទស្សន៍ NiceTV 02 Oct 2018 / 03:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម ស្នើអង់គ្លេសផ្តល់អាហាររូបករណ៍ថែមទៀតដល់និស្សិតកម្ពុជា ដើម្បីគាំទ្រការធ្វើបដិវត្តន៍ឧស្សាហកម្មទី៤ និងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល 02 Oct 2018 / 02:30 AM
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជំរុញក្រុមប្រឹក្សាធុរកិច្ចថៃ​ ពិចារណាវិនិយោគលើការអភិវឌ្ឍសង្វាក់តម្លៃវិស័យឧស្សាហកម្ម នៅតំបន់សេដ្ឋកិច្ចពិសេស 02 Oct 2018 / 02:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ វេទិកាបូអាវសម្រាប់អាស៊ី គឺជាឱកាសសម្រាប់កម្ពុជា ក្នុងការទាក់ទាញវិនិយោគិន និងពង្រឹងទំនាក់ទំនងជាមួយប្រទេសក្នុងតំបន់ 27 Sep 2018 / 12:00 PM
មន្ត្រីជាន់ខ្ពស់ពាណិជ្ជកម្ម បង្ហាញសក្តានុពលវិនិយោគលើវិស័យកសិកម្ម ដល់គណៈប្រតិភូធុរជនអាមេរិក 27 Sep 2018 / 11:30 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម ស្នើគណៈប្រតិភូធុរជនអាមេរិក វិនិយោគលើការធ្វើទំនើបកម្មវិស័យកសិកម្មកម្ពុជា ដើម្បីជំរុញការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ 27 Sep 2018 / 10:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម នាំយករង្វាន់ទោចក្រយានយន្ត, ថវិកា និងអាហារូបករណ៍សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគល់ជូនសិស្សានុសិស្សស្រុកព្រៃឈរ 25 Sep 2018 / 03:00 AM
12345

Login > Company Search

Username  
Password  

SUBSCRIPTION