អគ្គនាយកដ្ឋានកាំកុងត្រូល បន្តយុទ្ធនាការត្រួតពិនិត្យតម្លៃប្រេងឥន្ធនៈទូទាំងប្រទេសកម្ពុជា

09 Jul 2018 / 10:00 AM

(ភ្នំពេញ)៖ អស់រយ:ពេល​ជិត ១សប្តាហ៍មកហើយ ដែលអគ្គនាយកដ្ឋានកាំកុងត្រូលនៃក្រសួងពាណិជ្ជកម្ម បានចុះត្រួតពិនិត្យតម្លៃប្រេងឥន្ធនៈនៅតាមបណ្ដាស្ថានីយ និងដេប៉ូលក់ប្រេងឥន្ធនៈនៅក្នុងរាជធានី​ និងខេត្តនានា ដើម្បីពង្រឹងប្រសិទ្ធភាពការអនុវត្តបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានឯកភាពឲ្យមានការបញ្ចុះតម្លៃប្រេងឥន្ធនៈ ១៦០រៀល/លីត្រ ពោលគឺ ៣,៩៥០រៀល សម្រាប់ប្រេងសាំងធម្មតា និង៣,៧៥០រៀល សម្រាប់ប្រេងម៉ាស៊ូត។

សម្រាប់ថ្ងៃសុក្រ ៩រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៨នេះ​ មន្ត្រីអគ្គនាយកដ្ឋានកាំកុងត្រូល បានចុះទៅកាន់ស្ថានីយ និងដេប៉ូលក់ប្រេងឥន្ធនៈចំនួន ៣៩ ទីតាំងដូចខាងក្រោម៖

+ ខេត្តព្រៃវែង៖ មន្ត្រីសាខាកាំកុងត្រូលខេត្តព្រៃវែងបានចុះទៅកាន់ស្ថានីយប្រេងបានចំនួន ០៣ទីតាំង។

+ ខេត្តស្ទឹងត្រែង ៖ មន្ត្រីសាខាកាំកុងត្រូលខេត្តស្ទឹងត្រែងបានចុះទៅត្រួតពិនិត្យ និងណែនាំស្ថានីយប្រេងបានចំនួន ១២ ទីតាំង។

+ ខេត្តស្វាយរៀង៖ មន្ត្រីសាខាកាំកុងត្រូលខេត្តស្វាយរៀង បានចុះទៅត្រួតពិនិត្យ និងណែនាំស្ថានីយប្រេងបានចំនួន ០៤ទីតាំង។

+ រាជធានីភ្នំពេញ៖ មន្ត្រីសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ សាខាកំពង់ផែអន្តរជាតិភ្នំពេញ និងនាយកដ្ឋានកិច្ចការការពារអ្នកប្រើប្រាស់ និងបង្ក្រាបការក្លែងបន្លំ នៃអគ្គនាយកដ្ឋានកាំកុងត្រូលបានចុះទៅត្រួតពិនិត្យ និងណែនាំស្ថានីយប្រេងបានចំនួន ២០ទីតាំងក្នុងខណ្ឌមួយចំនួន នៅរាជធានីភ្នំពេញ។

ចំពោះស្ថានីយដែលបានរកឃើញមានបញ្ហាជាមួយតម្លៃប្រេង មន្ត្រីរបស់អគ្គនាយកដ្ឋានកាំកុងត្រូល បានធ្វើការសម្របសម្រួល និងណែនាំដល់ម្ចាស់ស្ថានីយទាំងអស់នោះ ធ្វើការកែប្រែតម្លៃប្រេងភ្លាមៗ ទៅតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល និងសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម​ដើម្បីរួមចំណែកដោះស្រាយការលំបាក និងជួយសម្រួលជីវភាពរបស់ប្រជាពលរដ្ឋទូទាំងប្រទេស៕

Love to share on

Related News

រដ្ឋមន្ត្រីពាណិជ្ជកម្ម ស្នើប្រតិភូមូលនិធិហ្សិនចិន​ ​ជួយសម្របសម្រួលការបង្កើតកម្មវិធី WeChat កម្ពុជា ដើម្បីពង្រឹងវិស័យពាណិជ្ជកម្មអេឡិចត្រូនិក និងសុវត្ថិភាពព័ត៌មាន 22 Mar 2019 / 03:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម ប្រកាសស្វាគមន៍គម្រោងវិនិយោគក្រុមហ៊ុនចិន 4PX Express លើវិស័យពាណិជ្ជកម្មអេឡិចត្រូនិក 21 Mar 2019 / 09:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម ជួបពិភាក្សាការងារជាមួយទីភ្នាក់ងារជំរុញពាណិជ្ជកម្ម និងវិនិយោគកូរ៉េ (KOTRA) 15 Mar 2019 / 10:00 AM
ក្រុមហ៊ុនអាកាសចរណ៍អ៊ែមមឺរឹត នៃប្រទេសអារ៉ាប់រួម នឹងបើកជើងហោះហើរថ្មី ពីភ្នំពេញទៅបាងកក ជាមួយជម្រើសកាន់តែច្រើន 15 Mar 2019 / 09:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម ជួបពិភាក្សាការងារជាមួយធនាគារចិន 14 Mar 2019 / 10:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ ជំរុញមន្ត្រីប្រឹងប្រែងសិក្សាជំនាញចំនួន ៤ ដើម្បីទទួលបានការផ្តល់មុខតំណែង និងឱកាសបម្រើការងារនៅបរទេស 12 Mar 2019 / 04:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ៖ ភារកិច្ចស្នូលរបស់មន្ទីរពាណិជ្ជកម្ម គឺជួយសម្រួលធុរកិច្ចវិស័យឯកជន និងប្រជាកសិករនៅក្នុងខេត្ត 12 Mar 2019 / 03:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ ការតែងតាំងប្រធានមន្ទីរខេត្ត គឺដើម្បីពង្រឹងការផ្តល់សេវាសាធារណៈនៅថ្នាក់ក្រោមជាតិ ឆ្លើយតបនឹងអភិបាលកិច្ចល្អ 11 Mar 2019 / 02:00 PM
លទ្ធផលកិច្ចប្រជុំលើកទី១២ នៃគណៈកម្មការសម្របសម្រួលចម្រុះ តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (12th CLV DTA JCC) 11 Mar 2019 / 09:00 AM
ដំណឹងល្អ! អស់បញ្ហាក្នុងការសុំស៊ីអូ ទម្រង់ ឌី ដើម្បីនាំចេញកសិផល សម្រាប់ប្រជាកសិករនៅក្នុងខេត្តចំនួន ៤ នៃតំបន់ត្រីកោណអភិវឌ្ឍន៍ 11 Mar 2019 / 08:00 AM
12345

Login > Company Search

Username  
Password  

SUBSCRIPTION