សម្ពោធអគាររដ្ឋបាលថ្មី! រដ្ឋមន្ត្រីពាណិជ្ជកម្ម ស្នើមន្ត្រីពង្រឹងសេវាសាធារណៈ និងអនុវត្តន៍បទបញ្ជាប្រមុខរាជរដ្ឋាភិបាល

09 Jul 2018 / 09:00 AM

(កំពង់ចាម)៖ ដើម្បីពង្រឹងការផ្តល់សេវាសាធារណៈនៅថ្នាក់ក្រោមជាតិ កាន់តែមានប្រសិទ្ធភាពជូនប្រជាជន និងវិស័យឯកជនក្នុងខេត្តកំពង់ចាម ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានស្នើមន្ត្រីរាជការនៃមន្ទីរពាណិជ្ជកម្ម និងសាខាកាំកុងត្រូល ខិតខំពង្រឹងសមត្ថភាព និងបញ្ចៀសដាច់ខាតការទាមទារកម្រៃសេវាក្រៅផ្លូវការ ដែលផ្ទុយពីខ្លឹមសារប្រកាសរួមស្តីពីកម្រងសេវាសាធារណ: រវាងក្រសួងពាណិជ្ជកម្ម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

«ការផ្តល់សេវាសាធារណៈ ត្រូវធ្វើការកែលម្អរជានិច្ច ដើម្បីសម្រួលដល់ការធ្វើធុរកិច្ចរបស់សហគ្រិន ផលិតករ និងពាណិជ្ជករ សំដៅឆ្លើយតបគោលនយោបាយកំណែទម្រង់ស៊ីជម្រៅ និងកម្មវិធី «អភិបាលកិច្ចល្អ» ដែលជាស្នូលនៃយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា» ឯកឧត្តម ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់។

ឯកឧត្តមរដ្ឋមន្ត្រី បានលើកសំណើនេះឡើង នាឱកាសចូលរួមជាអធិបតីភាព នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគាររដ្ឋបាលថ្មីរបស់មន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម និងជួបសំណេះសំណាលជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្ម និងសាខាកាំកុងត្រូល​ កាលពីរសៀលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨ ក្រោមការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃស្ថាប័នពាក់ព័ន្ធ សមាជិកក្រុមប្រឹក្សា និងអាជ្ញាធរខេត្តកំពង់ចាម ពាណិជ្ជករ និងអាជីវករប្រមាណ​ ២០០នាក់។

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានជំរុញមន្ត្រីមន្ទីរពាណិជ្ជកម្ម និងកាំកុងត្រូល ពង្រឹងកិច្ចសហការជាមួយអាជ្ញាធរខេត្តកំពង់ចាម ដើម្បីចុះពិនិត្យគុណភាពទំនិញនៅតាមទីផ្សារ និងហាងលក់ទំនិញផ្សេងៗ សំដៅលើកកម្ពស់សុវត្ថិភាពចំណីអាហារ ព្រមទាំងចូលរួមអនុវត្តន៍​បទបញ្ជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ឲ្យបានម៉ឺងម៉ាត់ទាក់ទងការបញ្ចុះតម្លៃប្រេងឥន្ធនៈ ដើម្បីជួយសម្រួលជីវភាពរស់នៅរបស់ប្រជាជន។

លើសពីនេះ ឯកឧត្តម ប៉ាន សូរស័ក្តិ ក៏បានថ្លែងអំណរគុណដល់អាជ្ញាធរខេត្តកំពង់ចាម និងស្ថាប័នពាក់ព័ន្ធ ដែលបានរួមគ្នាកសាងអគាររដ្ឋបាលថ្មី សម្រាប់បម្រើការអភិវឌ្ឍវិស័យពាណិជ្ជកម្ម។ ឯកឧត្តមរដ្ឋមន្ត្រី បានចាត់ទុកអគាររដ្ឋបាលថ្មីនេះ ជាមោទនភាពរបស់ក្រសួងពាណិជ្ជកម្ម និងរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងជាសមិទ្ធផលថ្មី ដែលបង្ហាញពីវឌ្ឍនភាពនៃវិស័យហេដ្ឋារចនាសម្ព័ន្ធនៅក្នុងខេត្តកំពង់ចាម ដែលជាខេត្តពោរពេញដោយសក្តានុពល សម្រាប់វិស័យពាណិជ្ជកម្ម។

យោងតាមរបាយកាណ៍របស់មន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម បានឲ្យដឹងថា អគាររដ្ឋបាលថ្មីដែលទើបសម្ពោធថ្ងៃនេះ បានប្រើរយៈពេលសាងសង់ប្រមាណ ៨ខែ គឺចាប់ពីចុងខែវិច្ឆិកា ឆ្នាំ២០១៧ ដល់ដើមខែកក្កដា ឆ្នាំ២០១៨។ អគារថ្មីនេះ មានកម្ពស់ពីរជាន់ និងទំហំសរុប ២៧៦ម៉ែត្រការ៉េ ចែកចេញជាការិយាល័យធ្វើការចំនួន ៧ និងបន្ទប់ទឹកចំនួន ៣ មានបំពាក់ដោយប្រព័ន្ធទឹក ភ្លើង គ្រឿងសង្ហារឹម ម៉ាស៊ីនត្រជាក់ និងអ៊ិនធើណេតល្បឿនលឿន សម្រាប់ផ្តល់សេវាសាធារណៈជូនវិស័យឯកជន និងប្រជាជននៅក្នុងខេត្តកំពង់ចាម៕៚

Love to share on

Related News

មន្ត្រីអគ្គនាយកដ្ឋានកាំកុងត្រូល បន្តយុទ្ធនាការត្រួតពិនិត្យតម្លៃប្រេងឥន្ធនៈទូទាំងប្រទេស​ ឆ្លើយតប​បទបញ្ជាប្រមុខរាជរដ្ឋាភិបាល 18 Jul 2018 / 10:00 AM
ប្រតិភូធុរជនចិនខេត្តសៀងហៃ គ្រោងវិនិយោគលើរោងចក្រថាមពលអគ្គិសនីធ្យូងថ្ម និងប្រព័ន្ធផ្កាយរណបនៅកម្ពុជា 14 Jul 2018 / 09:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ គោលនយោបាយដំឡូងមី នឹងប្រែក្លាយកម្ពុជា ទៅជាទីតាំងឧស្សាហកម្មកែច្នៃ និងផ្គត់ផ្គង់ដំឡូងមី សម្រាប់ទីផ្សារពិភពលោក 10 Jul 2018 / 02:00 AM
អគ្គនាយកដ្ឋានកាំកុងត្រូល បន្តយុទ្ធនាការត្រួតពិនិត្យតម្លៃប្រេងឥន្ធនៈទូទាំងប្រទេសកម្ពុជា 09 Jul 2018 / 10:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ ស្នើកម្លាំងប្រដាប់អាវុធ និងប្រជាការពារ រួមគ្នាការពារសុវត្ថិភាពជូនប្រជាជនស្រុកព្រៃឈរ នៅថ្ងៃបោះឆ្នោត 06 Jul 2018 / 09:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម សន្យាបន្តគាំទ្រវិនិយោគិនជប៉ុន ដែលមានបំណងធ្វើធុរកិច្ចនៅកម្ពុជា 04 Jul 2018 / 02:00 PM
អគ្គនាយកដ្ឋានកាំកុងត្រូល បន្តយុទ្ធនាការត្រួតពិនិត្យតម្លៃប្រេងឥន្ធនៈទូទាំងប្រទេស 03 Jul 2018 / 02:00 PM
ឯកឧត្តម ប៉ាន សូរស័ក្តិ៖ ការតែងតាំងប្រធានមន្ទីរពាណិជ្ជ​កម្ម​ខេត្តពោធិ៍សាត់ គឺជាការចូលរួមអនុវត្តន៍យុទ្ធសាស្ត្រកំណែទម្រង់របស់រាជរដ្ឋាភិបាល 03 Jul 2018 / 01:00 PM
ឯកឧត្តម ប៉ាន សូរស័ក្តិ៖ អគាររដ្ឋបាលថ្មីមន្ទីរពាណិជ្ជកម្ម នឹងជួយលើកកម្ពស់អភិបាលកិច្ចល្អ ក្នុងខេត្តបាត់ដំបង 03 Jul 2018 / 11:00 AM
អន្តរកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី ស្តីពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយតំបន់ លើកទី៥ 02 Jul 2018 / 10:00 AM
12345

Login > Company Search

Username  
Password  

SUBSCRIPTION