ឯតទគ្គកម្ម ក្រមាវែងជាងគេលើពិភពលោក!!! ខ្មែររួមគ្នា ខ្មែរធ្វើបានហើយ!
(ភ្នំពេញ)៖ នៅកោះពេជ្រ នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨គណៈកម្មការ Guinness World Records បានប្រកាសទទួលស្គាល់ក្រមាវែងជាងគេ ក្នុងពិភពលោករបស់កម្ពុជា ដែលមានប្រវែងជាង ១ពាន់ម៉ែត្រ។
ក្រមាដ៏វែងជាងគេនេះ គឺជាមោទភាពរបស់កម្ពុជា និងជាសមិទ្ធផលដែលប្រសូតចេញពីមហាកម្លាំងសាមគ្គីភាព របស់ប្រជាជនខ្មែរគ្រប់មជ្ឈដ្ឋាន។ ការត្បាញដំបូង ត្រូវបានចាប់ផ្តើមធ្វើឡើងនៅក្នុងខែកុម្ភៈ ឆ្នាំ២០១៨ នៅវាលព្រះមេរុ៍ រាជធានីភ្នំពេញ ក្រោមការចូលរួមពីមហាជនគ្រប់ស្រទាប់វណ្ណ: រួមមានទាំងសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ផងដែរ។
#ជឿថាខ្មែរធ្វើបាន #ឯតទគ្គកម្មពិភពលោក


