រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ បើចង់ឲ្យផលិតផលជាតិរស់ កុំឆ្ងាញ់តែរសជាតិបរទេស!

07 Jun 2018 / 05:00 AM

(ក្រុងសិរីសោភ័ណ)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ ជាថ្មីម្តងទៀត បានអំពាវនាវទៅកាន់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ឲ្យជួយគាំទ្រផលិតផលខ្មែរ កាត់បន្ថយការប្រើប្រាស់ផលិតផលនាំចូលពីបរទេស ដើម្បីទ្រទ្រង់និរន្តរភាពរបស់ផលិតកម្មក្នុងស្រុក សំដៅជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ តាមរយៈការបង្កើតឱកាសការងារ និងប្រាក់ចំណូលកាន់តែច្រើនជូនប្រជាជន និងប្រទេសជាតិ។

សេចក្តីអំពាវនាវរបស់ ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើឡើងនាឱកាសអញ្ជើញជាអធិបតីភាពនៅក្នុងពិធីបើកព្រឹត្តិការណ៍ពិព័រណ៍ផលិតផលខ្មែរ ក្នុងយុទ្ធនាការទិញផលិតផលខ្មែរ រដូវកាលទី៣ ដែលរៀបចំឡើងដោយអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម កាលពីរសៀលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៨ នៅបរិវេណខាងមុខមន្ទីរពាណិជ្ជកម្មខេត្ត ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនអង្គពិធី អំពីកិច្ចប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការបើកទីផ្សារថ្មីៗទាំងក្នុង និងក្រៅប្រទេស ព្រមទាំងការដាក់ចេញនូវព្រឹត្តិការណ៍ “ពិព័រណ៍ពាណិជ្ជកម្មផលិតផលខ្មែរ ក្នុងឱកាសយុទ្ធនាការទិញផលិតផលខ្មែរ”សំដៅអនុវត្តន៍គោលនយោបាយជំរុញការនាំចេញនៅនឹងកន្លែង។

ទន្ទឹមគ្នានេះ ដើម្បីទាក់ទាញទំនុកចិត្ត និងការគាំទ្រកាន់តែច្រើនពីប្រជាជនខ្មែរ ក៏ដូចជាភ្ញៀវទេសចរបរទេស មកលើផលិតផលក្នុងស្រុក ឯកឧត្តមរដ្ឋមន្ត្រីក៏បានសំណូមពរដល់ផលិតករ និងសហគ្រិនក្នុងស្រុក ត្រូវខិតខំប្រឹងប្រែងពង្រឹងគុណភាពផលិតផលរបស់ខ្លួន ស្របតាមបទដ្ឋានស្តង់ដារអន្តរជាតិ ទាំងការវេចខ្ចប់ ការដាក់ម៉ាក និងការធ្វើយុទ្ធសាស្ត្រទីផ្សារ ជាដើម។

«ផលិតករ និងសហគ្រិនទាំងអស់ ចាំបាច់ត្រូវចេះអភិវឌ្ឍន៍ផលិតផល ឬសេវាកម្មរបស់ខ្លួនឲ្យមានគុណភាពខ្ពស់ និងមានតម្លៃសមរម្យ ទើបអាចប្រកួតប្រជែងជាមួយទំនិញនាំចូលពីបរទេស» «ខ្ញុំមានជំនឿថា ប្រជាពលរដ្ឋខ្មែរនឹងនាំគ្នាគាំទ្រផលិតផលក្នុងស្រុកច្រើនឡើងៗ បើសិនជាផលិតករ និងសហគ្រិនយើងអាចធ្វើបាន ព្រោះនេះគឺជាកត្តាសត្យានុម័តនៃការប្រកួតប្រជែងទីផ្សារសេរី ដែលយើងទាំងអស់គ្នាត្រូវតែទទួលស្គាល់» ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់។

គួររំលឹកដែរថា នៅក្នុងរយៈពេលជាងពីរឆ្នាំកន្លងមកនេះ ក្រសួងពាណិជ្ជកម្មបានទទួលជោគជ័យ លើការរៀបចំព្រឹត្តិការណ៍យុទ្ធនាការទិញផលិតផលខ្មែរ ចំនួនពីររដូវកាលរួចមកហើយ គឺរដូវកាលទី១ នៅក្នុងរាជធានី-ខេត្តចំនួន ៤ រួមមាន ខេត្តសៀមរាប កំពង់ចាម ខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ ហើយរដូវកាលទី២ នៅក្នុងរាជធានី-ខេត្តចំនួន ៥ រួមមាន ខេត្តស្ទឹងត្រែង បាត់ដំបង ស្វាយរៀង រាជធានីភ្នំពេញ និងខេត្តកែប។ សម្រាប់រដូវកាលទី៣ ឆ្នាំ២០១៨នេះ ក្រសួងពាណិជ្ជកម្ម បានជ្រើសរើសយករាជធានី-ខេត្តចំនួន ៦ មានដូចជា៖ ខេត្តបន្ទាយមានជ័យ កណ្តាល កំពង់ឆ្នាំង ព្រៃវែង កោះកុង និងរាជធានីភ្នំពេញ ធ្វើជាកន្លែងរៀបចំព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មផលិតផលខ្មែរ៕

Love to share on

Related News

មន្ត្រីជាន់ខ្ពស់ពាណិជ្ជកម្ម៖ ការនាំចេញរបស់កម្ពុជាក្រោមប្រព័ន្ធអនុគ្រោះពន្ធ នៅឆមាសទី១ ឆ្នាំ២០១៨ សម្រេចបានជាង ៦ប៊ីលានដុល្លារ 16 Aug 2018 / 11:00 AM
គណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចជនថៃ ស្វែងយល់ពីបរិយាកាសពាណិជ្ជកម្ម និងឱកាសចាប់ដៃគូធ្វើពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា 09 Aug 2018 / 02:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម ស្នើប្រតិភូនិស្សិតអាហារូបករណ៍ជប៉ុន JDS ជួយផ្សព្វផ្សាយអំពីវឌ្ឍនភាព និងសក្តានុពលរបស់កម្ពុជា ទៅកាន់ពិភពលោក 08 Aug 2018 / 10:00 AM
កិច្ចប្រជុំពិគ្រោះយោបល់ លើកទី១១ រវាងវិស័យឯកជន និងរដ្ឋាភិបាល នៃបណ្តាប្រទេសមេគង្គ-ជប៉ុន 06 Aug 2018 / 02:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម ស្នើប្រតិភូធុរជនចិនខេត្តហ៊ូណាន វិនិយោគលើការអភិវឌ្ឍខ្សែសង្វាក់តម្លៃផលិតផលកសិកម្មនៅកម្ពុជា 03 Aug 2018 / 09:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ ទីណាដែលប្រជាជនជួបការលំបាក ទីនោះមានទេវតាតាមយកអាសា 02 Aug 2018 / 11:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម ដឹកនាំប្រតិភូ ចូលរួមគោរពវិញ្ញាណក្ខន្ធ​ ឯកឧត្តម ស ថេង អតីតមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល 01 Aug 2018 / 09:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម បើកការដ្ឋានសាងសង់ផ្លូវក្រាលក្រួសក្រហម ដើម្បីសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋស្រុកព្រៃឈរ 23 Jul 2018 / 02:00 AM
មន្ត្រីអគ្គនាយកដ្ឋានកាំកុងត្រូល បន្តយុទ្ធនាការត្រួតពិនិត្យតម្លៃប្រេងឥន្ធនៈទូទាំងប្រទេស​ ឆ្លើយតប​បទបញ្ជាប្រមុខរាជរដ្ឋាភិបាល 18 Jul 2018 / 10:00 AM
ប្រតិភូធុរជនចិនខេត្តសៀងហៃ គ្រោងវិនិយោគលើរោងចក្រថាមពលអគ្គិសនីធ្យូងថ្ម និងប្រព័ន្ធផ្កាយរណបនៅកម្ពុជា 14 Jul 2018 / 09:00 AM
12345

Login > Company Search

Username  
Password  

SUBSCRIPTION