ឯកឧត្តម ប៉ាន សូរស័ក្តិ ផ្តាំមន្ត្រីពង្រឹងកិច្ចសហការ និងគោរពឋានានុក្រម ដើម្បីធានាប្រសិទ្ធភាពការងារ

07 Jun 2018 / 02:00 AM

(ក្រុងសិរីសោភ័ណ)៖ នៅក្នុងឱកាសចុះសំណេះសំណាលជាមួយមន្ត្រីរាជការនៃមន្ទីរពាណិជ្ជកម្ម និងសាខាកាំកុងត្រូល ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃ០៧ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានផ្តែផ្តាំមន្ត្រីទាំងអស់ ពង្រឹងកិច្ចសហការ និងគោរពឋានានុក្រមការងារ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ ឆ្លើយតបនឹងគោលនយោបាយកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល។

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា សាមគ្គីផ្ទៃក្នុងគឺជាកត្តាសំខាន់ ដើម្បីជំរុញសកម្មភាពការងារឲ្យសម្រេចបានតាមផែនការ ដែលថ្នាក់ដឹកនាំក្រសួង ឬខេត្តប្រគល់ជូន ចំណែកឯការគោរពឋានានុក្រមការងារល្អ មិនត្រឹមតែជួយពង្រឹងកិត្តិនាមរបស់អង្គភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធានាបាននូវវប្បធម៌ការងារល្អ ដែលនឹងជះឥទ្ធិពលវិជ្ជមានដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ថ្នាក់ដឹកនាំក្រសួង និងរាជរដ្ឋាភិបាលថែមទៀត។

ឯកឧត្តម ប៉ាន សូរស័ក្តិ បានកោតសរសើរដល់មន្ត្រីទាំងអស់ ដែលកន្លងមកបានយកចិត្តទុកដាក់បំពេញការងារ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ហើយបានសំណូមពរដល់មន្ត្រីនៃអង្គភាពទាំងពីរ ខិតខំរក្សានូវវប្បធម៌ការងារល្អនេះបន្តទៀត ដើម្បីផ្តល់សេវាសាធារណៈជូនវិស័យឯកជនឲ្យបានកាន់តែប្រសើរ សំដៅនាំមកនូវវឌ្ឍនភាពការងារ និងសមិទ្ធផលថ្មីៗបន្ថែមជូនក្រសួងពាណិជ្ជកម្ម និងរដ្ឋបាលខេត្តបន្ទាយមានជ័យ។

ទន្ទឹមគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានសំណូមពរមន្ត្រីទាំងអស់ ខិតខំពង្រឹងសមត្ថភាពភាសាចំនួនបីគឺ៖ ភាសាជំនាញ, ភាសាកុំព្យូទ័រ និងភាសាអង់គ្លេស ដើម្បីជាទុនក្នុងការបំពេញការងារប្រចាំថ្ងៃឲ្យកាន់តែមានប្រសិទ្ធភាព ពិសេសទទួលបានការតែងតាំងមុខតំណែង និងតួនាទីធំៗនាថ្ងៃអនាគត។

នៅចុងបញ្ចប់នៃអង្គពិធី ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ក៏បានប្រគល់នូវថវិកាមួយចំនួន ដល់ថ្នាក់ដឹកនាំមន្ទីរពាណិជ្ជកម្ម និងសាខាកាំកុងត្រូល ប្រចាំខេត្តបន្ទាយមានជ័យ ដើម្បីទុកប្រើប្រាស់សម្រាប់ការចំណាយផ្សេងៗ ទៅតាមតម្រូវការជាក់ស្តែង៕

Love to share on

Related News

ឯក​ឧត្តម​ កឹម​ ស៊ី​ថន​​ ជួបពិភាក្សាការ​ងារ​ជាមួយគណៈ​ប្រតិភូ​នៃ​ក្រសួង​ពាណិជ្ជកម្មថៃ​ និង​​សភា​ពាណិជ្ជ​កម្ម​ថៃ 07 Dec 2018 / 04:00 AM
រដ្ឋមន្ដ្រីពាណិជ្ជកម្ម អំពាវនាវឱ្យវិស័យឯកជនកម្ពុជា-វៀតណាម បង្កើនការវិនិយោគ ដើម្បីសម្រេចបានទំហំពាណិជ្ជកម្ម និងកំណើនសេដ្ឋកិច្ចទ្វេភាគី 07 Dec 2018 / 03:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម គាំទ្រការចូលរួមរបស់កម្ពុជា ទៅក្នុងអនុសញ្ញាទីក្រុងប៉េកាំង ស្តីពីការសម្តែងសោតទស្សន៍ 04 Dec 2018 / 10:00 AM
កម្ពុជា និងថៃឡង់ដ៏ សម្រេចបានទំហំពាណិជ្ជកម្ម ៧ប៊ីលានដុល្លារអាមេរិក នៅត្រឹមត្រីមាសទី៣ នៃឆ្នាំ២០១៨ 03 Dec 2018 / 09:00 AM
ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ជួបពិភាក្សាការងារជាមួយភារធារីស្តីទី នៃស្ថានទូតប្រជាមានិតចិនប្រចាំនៅកម្ពុជា 02 Dec 2018 / 11:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម ជំរុញសហភាពអារ៉ាប់រួម វិនិយោគលើវិស័យសំខាន់ៗចំនួន៤ ដើម្បីពន្លឿនកំណើនសេដ្ឋកិច្ចកម្ពុជា 28 Nov 2018 / 04:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ កម្ពុជាត្រៀមលក្ខណៈរួចរាល់ ដើម្បីចូលរួមពិព័រណ៍ពិភពលោកឌុយបៃ ឆ្នាំ២០២០ 26 Nov 2018 / 05:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម អបអរសាទរប្រទេសជប៉ុន ដែលបានក្លាយជាម្ចាស់ផ្ទះសម្រាប់ព្រឹត្តិការណ៍ពិព័រណ៍ពិភពលោក ឆ្នាំ២០២៥ 25 Nov 2018 / 04:00 AM
កម្ពុជាចូលរួមពិព័រណ៍កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដើម្បរឹតចំណងសាមគ្គីភាពជាមួយចិន និងប្រទេសអនុតំបន់ទន្លេមេគង្គ 25 Nov 2018 / 03:00 AM
រដ្ឋមន្រ្តីពាណិជ្ជកម្ម ជំរុញជប៉ុន និងកូរ៉េ វិនិយោគលើការអភិវឌ្ឍខ្សែចង្វាក់តម្លៃដំណាំដំឡូងមី និងកសិផលកម្ពុជា 24 Nov 2018 / 03:00 AM
12345

Login > Company Search

Username  
Password  

SUBSCRIPTION