ពិធីប្រកាសតែងតាំងប្រធានមន្ទីរពាណិជ្ជកម្មថ្មី ប្រចាំខេត្តបន្ទាយមានជ័យ

07 Jun 2018 / 01:00 AM

(ក្រុងសិរីសោភ័ណ)៖ ដើម្បីរួមចំណែកពង្រឹងការគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ ពិសេសការផ្តល់សេវាសាធារណៈជូនវិស័យឯកជនឲ្យកាន់តែមានប្រសិទ្ធភាព ក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៨នេះ បានតែងតាំងថ្នាក់ដឹកនាំថ្មី ឲ្យចូលកាន់តំណែងផ្លូវការសម្រាប់មន្ទីរពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ ដែលជាខេត្តដ៏មានសក្តានុពលមួយ សម្រាប់វិស័យពាណិជ្ជកម្មរបស់កម្ពុជា។

ពិធីប្រកាសចូលកាន់មុខតំណែង ត្រូវបានរៀបចំឡើងនៅសាលាខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងពាណិជ្ជកម្ម ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរដ្ឋបាលសាលាខេត្ត ប្រមាណជាង ២០០នាក់។

នៅក្នុងឱកាសនោះ ឯកឧត្តម ប៉ាន សូរស័ក្តិ បានជម្រាបជូនអង្គពិធីអំពីសមិទ្ធផល និងស្នាដៃសំខាន់ៗរបស់ក្រសួងពាណិជ្ជកម្ម ហើយឯកឧត្តមក៏បានបង្ហាញមោទនភាពចំពោះវឌ្ឍនភាពថ្មីៗនៅក្នុងខេត្តបន្ទាយមានជ័យ និងភាពរីកចម្រើននៃវិស័យពាណិជ្ជកម្មនៅក្នុងខេត្តនេះ។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់អតីតប្រធានមន្ទីរពាណិជ្ជកម្មខេត្ត ដែលបានលះបង់កម្លាំងកាយចិត្តក្នុងការបំពេញការងារនាពេលកន្លងមក រហូតជំរុញឱ្យមន្ទីរពាណិជ្ជកម្មខេត្ដ ក្លាយទៅជាអង្គភាពមួយ ដែលទទួលបានការគាំទ្រពីសាធារណៈជន និងគណៈអភិបាលខេត្ដគ្រប់ជំនាន់។

ទន្ទឹមគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានធ្វើការកោតសរសើរ និងថ្លែងអំណរគុណ អាជ្ញាធរខេត្ដបន្ទាយមានជ័យ ដែលបានផ្ដល់កិច្ចសហការល្អ និងតែងគាំទ្រដល់សកម្មភាពអភិវឌ្ឍន៍វិស័យពាណិជ្ជកម្ម ស្របតាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ជាពិសេសការចូលរួមគ្រប់គ្រងសកម្មភាពក្រុមហ៊ុន-សហគ្រាស ការតាមដានស្ថានភាពថ្លៃទំនិញ ការរៀបចំព្រឹត្ដិការណ៍ពាណិជ្ជកម្មផ្សេងៗ ការត្រួតពិនិត្យគុណភាពទំនិញ និងឃ្លាំមើលទីផ្សារ ព្រមទាំងការចុះផ្សព្វផ្សាយអំពីច្បាប់ និងបទបញ្ញត្ដិទាក់ទងវិស័យពាណិជ្ជកម្ម ជាដើម។

បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានផ្តាំផ្ញើដល់លោកប្រធានមន្ទីរពាណិជ្ជកម្មថ្មី ត្រូវខិតខំយកចិត្តទុកដាក់បំពេញការងារ និងត្រូវចេះពង្រឹងកិច្ចសហការរវាងមន្ត្រីនៅក្នុងមន្ទីរ ក៏ដូចជាសម្របសម្រួលធ្វើទំនាក់ទំនងខ្សែបណ្តាយ និងទទឹងឲ្យបានត្រឹមត្រូវ។ លើសពីនេះ ត្រូវចេះដោះស្រាយបញ្ហាដោយផ្អែកលើគោលការណ៍ច្បាប់ ដើម្បីសម្រេចបាននូវលទ្ធផលថ្មីៗបន្ថែមជូនអង្គភាព ថ្នាក់ដឹកនាំខេត្ត និងក្រសួងពាណិជ្ជកម្ម ពិសេសសម្រួលដល់ការអភិវឌ្ឍវិស័យឯកជននៅក្នុងខេត្តបន្ទាយមានជ័យទាំងមូល។

សូមបញ្ជាក់ថា បន្ទាយមានជ័យ គឺជាខេត្តធំបង្អស់ទី១៣ ដែលមានទីតាំងស្ថិតនៅប៉ែកពាយ័ព្យនៃប្រទេសកម្ពុជា ព័ទ្ធជុំវិញដោយខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តឧត្តរមានជ័យ និងខេត្តសាកែវ និងខេត្តបុរីរ៉ាំ របស់ប្រទេសថៃ។ ខេត្តនេះមានទីប្រជុំជនធំមួយឈ្មោះថាប៉ោយប៉ែត ស្ថិតនៅជាប់ជាមួយក្រុងអារញ្ញប្រាថេតនៃប្រទេសថៃ ដែលជាកូនសោរសេដ្ឋកិច្ចយ៉ាងសំខាន់ សម្រាប់វិស័យពាណិជ្ជកម្ម ឆ្លងកាត់ព្រំដែនរវាងកម្ពុជា-ថៃ៕

Love to share on

Related News

រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ កម្ពុជា គឺជាប្រទេសបើកចំហរ ជាមួយគោលនយោបាយគាំពារវិនិយោគល្អជាងគេ​នៅក្នុងតំបន់ 03 Oct 2018 / 02:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម អញ្ជើញចូលរួមកិច្ចសម្ភាសន៍ជាមួយកម្មវិធី «ដំណឹងមុនគេ» របស់ទូរទស្សន៍ NiceTV 02 Oct 2018 / 03:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម ស្នើអង់គ្លេសផ្តល់អាហាររូបករណ៍ថែមទៀតដល់និស្សិតកម្ពុជា ដើម្បីគាំទ្រការធ្វើបដិវត្តន៍ឧស្សាហកម្មទី៤ និងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល 02 Oct 2018 / 02:30 AM
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជំរុញក្រុមប្រឹក្សាធុរកិច្ចថៃ​ ពិចារណាវិនិយោគលើការអភិវឌ្ឍសង្វាក់តម្លៃវិស័យឧស្សាហកម្ម នៅតំបន់សេដ្ឋកិច្ចពិសេស 02 Oct 2018 / 02:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ វេទិកាបូអាវសម្រាប់អាស៊ី គឺជាឱកាសសម្រាប់កម្ពុជា ក្នុងការទាក់ទាញវិនិយោគិន និងពង្រឹងទំនាក់ទំនងជាមួយប្រទេសក្នុងតំបន់ 27 Sep 2018 / 12:00 PM
មន្ត្រីជាន់ខ្ពស់ពាណិជ្ជកម្ម បង្ហាញសក្តានុពលវិនិយោគលើវិស័យកសិកម្ម ដល់គណៈប្រតិភូធុរជនអាមេរិក 27 Sep 2018 / 11:30 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម ស្នើគណៈប្រតិភូធុរជនអាមេរិក វិនិយោគលើការធ្វើទំនើបកម្មវិស័យកសិកម្មកម្ពុជា ដើម្បីជំរុញការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ 27 Sep 2018 / 10:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម នាំយករង្វាន់ទោចក្រយានយន្ត, ថវិកា និងអាហារូបករណ៍សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគល់ជូនសិស្សានុសិស្សស្រុកព្រៃឈរ 25 Sep 2018 / 03:00 AM
លោកជំទាវ តឹករ៉េត កំរង ទទួលជួបពិភាក្សាជាមួយមន្ត្រីធនាគារពិភពលោក ដើម្បីស្វែងរកយន្តការអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ច 25 Sep 2018 / 02:00 AM
មន្ត្រីការទូតបែលហ្សិក៖ កម្ពុជា គឺជាប្រទេសដែលមានស្ថិរភាព និងលក្ខណៈអំណោយផលជាងគេក្នុងតំបន់ សម្រាប់ការធ្វើធុរកិច្ច និងវិនិយោគ 21 Sep 2018 / 09:00 AM
12345

Login > Company Search

Username  
Password  

SUBSCRIPTION