ជំនួបសម្តែងការគួរសមជាមួយ ឯកឧត្តមឯកអគ្គរដ្ឋទូតសាធារណរដ្ឋបេឡារុសប្រចាំកម្ពុជា

12 May 2018 / 10:00 AM

នៅទីស្តីការក្រសួងពាណិជ្ជកម្ម​ កាលពីរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨​ លោកជំទាវ តឹករ៉េត កំរង​ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម​ បានអនុញ្ញាតឲ្យ ឯកឧត្តម​ វា្លឌីមៀរ ហ្គូស្យីន (Vladimir Goshin) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបេឡារុសប្រចាំនៅកម្ពុជា​ ចូលជួបជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ប្រធានបទ​ដែលបានលើកយកមកពិភាក្សា​ ផ្តោតសំខាន់លើគម្រោងចុះហត្ថលេខាលើពិធីសារ ឬកិច្ចព្រមព្រៀងមួយចំនួន​ថែមទៀត ដើម្បី​ពង្រឹង​ និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី​ លើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម​ កំឡុងពេលឯកឧត្តមនាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋបេឡារុស​ អញ្ជើញ​មកបំពេញទស្សនកិច្ចផ្លូវរដ្ឋ​ នៅព្រះរាជាណាចក្រកម្ពុជា​ នាពេលខាងមុខ។

បើតាម ឯកឧត្តម​ វា្លឌីមៀរ ហ្គូស្យីន​ បេឡារុសក៏មានគម្រោងអញ្ជើញមន្ត្រីរដ្ឋាភិបាល និងវិស័យឯកជន​កម្ពុជា​ ចូលរួមព្រឹត្តិការណ៍តាំងពិព័រណ៍ផលិតផលកសិកម្មអន្តរជាតិ លើកទី២៨ (28th International Agricultural Specialized Exhibition “BELAGRO”) ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី៥​ ដល់ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ២០១៨ នៅទីក្រុងមីនស្គ នៃសាធារណរដ្ឋបេឡារុស។

ជាកិច្ចឆ្លើយតប​ លោកជំទាវរដ្ឋលេខាធិការ បានសម្តែងក្តីសោមន្ស និងបានចាត់ទុកបេសកកម្មរបស់​ឯកឧត្តមអគ្គរដ្ឋទូត​ គឺជាវឌ្ឍនភាពថ្មីមួយទៀតសម្រាប់កិច្ចសហការទ្វេភាគី​ កម្ពុជា និងបេឡារុស។ លោកជំទាវបានគូសបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម នឹងជូនដំណឹងអំពីព្រឹត្តិការណ៍តាំងពិព័រណ៍ខាងលើដល់សាធារណជន ពិសេសអាជីវករ និងពាណិជ្ជករដែលមានបំណងពង្រីកទីផ្សារ​ ​ឬស្វែងរកដៃគូអាជីកម្មថ្មីៗ នៅក្នុងប្រទេសបេឡារុស។

លោកជំទាវរដ្ឋលេខាធិការ​ បានជម្រាបឯកឧត្តមអគ្គរដ្ឋទូតទៀតថា នៅឆ្នាំ ២០១៩​ខាងមុខ​ ប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ​ ដើម្បីរៀបចំកិច្ចប្រជុំលើកទី៣ នៃគណៈកម្មាធិការចម្រុះកម្ពុជា និងបេឡារុស​ ដែលផ្តោតលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម​ទ្វេ​ភាគី​ផងដែរ។

បន្ថែមលើនេះ លោកជំទាវ​រដ្ឋ​លេខាធិការ​ ក៏បានជំរុញឯកឧត្តមអគ្គរដ្ឋទូត​ ធ្វើការកៀងគរវិនិយោគិន និងពាណិជ្ជករបេឡារុស​ ឲ្យមកចូលទស្សនា និងស្វែងយល់ពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា ពិសេសលើវិស័យកសិកម្ម និងឧស្សាហកម្ម ព្រមទាំងវិស័យទេសចរណ៍ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងវិនិយោគនៃប្រទេសទាំងពីរថែមទៀត។

Love to share on

Related News

រដ្ឋមន្ត្រីពាណិជ្ជកម្ម វាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារកម្មសិទ្ធិបញ្ញារបស់គណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា 17 May 2018 / 02:00 PM
ក្រសួងពាណិជ្ជកម្ម រកឃើញបេក្ខជនជ័យលាភីផ្នែកការប្រើប្រាស់កម្មវិធីព័ត៌មានក្រសួងពាណិជ្ជកម្ម តាមទូរស័ព្ទចល័ត សម្រាប់ខែមេសា ឆ្នាំ២០១៨ 17 May 2018 / 10:00 AM
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងពាណិជ្ជកម្ម សូមក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៦៥ យាងចូល ៦៦ ព្រះវស្សា។ 12 May 2018 / 11:00 AM
កម្ពុជា-វៀតណាម​ ប្តេជ្ញាពង្រឹងកិច្ចសហ​ប្រតិបត្តិ​ការ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម និងពន្លឿន​ការ​សាង​សង់​ផ្សារ​គំរូព្រំដែន ត្រឹមចុង​ឆ្នាំ​២០១៨ 11 May 2018 / 12:00 PM
រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ រាជរដ្ឋាភិបាលកម្ពុជាប្តេជ្ញាពង្រឹងនីតិរដ្ឋ និងរចនាសម្ព័ន្ធលទ្ធិប្រជាធិបតេយ្យ 10 May 2018 / 12:00 PM
ប្រតិភូធុរជនទីក្រុងឆុងជីងប្រទេសចិន ចាប់អារម្មណ៍បង្កើតសួនសហគ្រាសថ្មី ដើម្បីផលិតឧបករណ៍អេឡិចត្រូនិកនៅកម្ពុជា 10 May 2018 / 11:00 AM
មន្ត្រីជាន់ខ្ពស់ពាណិជ្ជកម្ម ស្នើមន្ត្រីការទូតរូម៉ានី បន្តគាំទ្រការផ្តល់ភាពអនុគ្រោះពាណិជ្ជកម្ម EBA ដល់កម្ពុជា 09 May 2018 / 09:00 AM
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជួបសំណេះសំណាលជាមួយក្រុមហ៊ុនជប៉ុន Idemitsu Saison Microfinance 06 May 2018 / 12:00 PM
ក្រសួងពាណិជ្ជកម្ម និងសភាពាណិជ្ជកម្មអឺរ៉ុប ព្រមព្រៀងបង្កើនកិច្ចសហការលើវិស័យធុរកិច្ច និងវិនិយោគ 06 May 2018 / 11:00 AM
ប្រតិភូក្រសួងពាណិជ្ជកម្ម ទទួលព្រះរាជដំណើរយាងទតពន្លារបស់ព្រះមហាក្សត្រជីវិតតំកល់លើត្បូង 04 May 2018 / 05:00 AM
12345

Login > Company Search

Username  
Password  

SUBSCRIPTION