កម្ពុជា-វៀតណាម​ ប្តេជ្ញាពង្រឹងកិច្ចសហ​ប្រតិបត្តិ​ការ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម និងពន្លឿន​ការ​សាង​សង់​ផ្សារ​គំរូព្រំដែន ត្រឹមចុង​ឆ្នាំ​២០១៨

11 May 2018 / 12:00 PM

(ភ្នំពេញ)៖ កាលពីរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ​២០១៨ នៅ​ទីស្ដីកា​រ​ក្រសួង​ពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្មកម្ពុជា បាន​ទទួល​ជួប​ជា​មួយ ឯកឧត្តម ដូ ថាំងហាយ អនុ​រដ្ឋមន្រ្តី​ក្រសួង​ឧស្សហកម្ម និង​ពាណិជ្ជកម្មវៀត​ណាម​ ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​នៃ​កិច្ចសហ​ប្រតិបត្តិ​ការវិស័យសេដ្ឋកិច្ច និង​ពាណិជ្ជកម្មទ្វេភាគី ជាពិសេសការពន្លឿនផែនការ​សាង​សង់​ផ្សារ​គំរូ (ផ្សារ​ដា) ឲ្យ​ចប់​ជាស្ថាពរ​នៅ​ចុង​ឆ្នាំ​២០១៨។

នៅក្នុងឱកាសនោះ ឯកឧត្តម​រដ្ឋ​មន្ត្រី ​បាន​ជម្រាបភាគីវៀត​ណាម អំពី​វឌ្ឍនភាពវិស័យពាណិជ្ជកម្ម​ និងកំណើនសេដ្ឋកិច្ចរឹងមាំ​របស់​កម្ពុជា​ ដែលសម្រេច​បាន​គិត​ជា​មធ្យម ៧% ក្នុងរយៈ​ពេល​ ២ទសវត្សរ៍ចុងក្រោយ ហើយបាន​រួម​ចំណែក​យ៉ាង​សំខាន់​ដល់​ការ​កាត់​បន្ថយ​ភាពក្រីក្រ ដូច​បាន​កំណត់​នៅ​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ និង​យុទ្ធសាស្ត្រចតុកោណ​ ដំណាក់កាលទី៣។ លើសពីនេះ ឯកឧត្តម​រដ្ឋ​មន្ត្រីបាន​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ ដល់​រដ្ឋាភិបាលវៀត​ណាម ដែល​បាន​ផ្តល់​ជំនួយ​ជា​ទឹក​ប្រាក់ជាង ២លាន​ដុល្លារ​សហរដ្ឋ​អាមេរិក សម្រាប់សាង​សង់​ផ្សារ​គំរូ​ព្រំដែន​កម្ពុជា​-​វៀត​ណាម​លើក​ដំបូង ឈ្មោះ​ថា «ផ្សារ​ដា» ស្ថិត​នៅ​ក្នុង​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា។

ជាការ​ឆ្លើយតប ឯកឧត្តម​អនុរដ្ឋ​មន្ត្រី ដូ ថាំងហាយ បានឯកភាពជាមួយការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន​ សូរស័ក្តិ​ និងបានកោតសរសើរ​ភាពរីកចម្រើន​យ៉ាង​ឆាប់រហ័ស​នៃ​សេដ្ឋកិច្ច​របស់​កម្ពុជា។ ឯកឧត្តម​អនុរដ្ឋមន្ត្រី ក៏​បាន​បញ្ជា​ក់​នូវ​ជំហរ​ក្នុងការពង្រឹង និង​ពង្រីក​កិច្ចសហ​ប្រតិបត្តិ​ការ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឲ្យ​សម្រេច​បាន​ ៥០០០លាន​ដុល្លារ​សហរដ្ឋ​អាមេរិច នៅ​បណ្ដាឆ្នាំ​ខាង​មុខ។

នាពេលបច្ចុប្បន្ន ព្រះ​រាជា​ណា​ចក្រ​កម្ពុជា កំពុង​ក្លាយ​ជា​គោល​ដៅ​ដ៏​ទាក់​ទាញ សម្រាប់​វិនិយោគិន​អន្តរជាតិ និង​ភ្ញៀវ​ទេសចរ​គ្រប់​ជាតិ​សាសន៍លើពិភព​លោក។ បើ​តាម​របាយការណ៍​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ បង្ហាញ​ថា លំហូរ​វិនិយោគ​ផ្ទាល់​ពី​បរទេស (FDI) មក​កម្ពុជា មាន​កំណើន​ថេរ​ក្នុង​រយៈ​ពេល ៥ឆ្នាំ​ចុង​ក្រោយ ពោល​គឺ​មាន​តម្លៃ​ចន្លោះ​ពី ១,៧ប៊ីលាន ទៅ ២ប៊ីលាន​ដុល្លារ​សហ​អាមេរិក ហើយ​កាល​ពីឆ្នាំ ២០១៦ ប្រទេស​វៀត​ណាម បាន​ឈរ​នៅ​លេខ​រៀងទី៣ ជា​មួយ​ទុន​វិនិយោគ ១៩២លាន​ដុល្លារ​អាមេរិក គឺ​បន្ទាប់ពី​ប្រទេស​ចិន និង​រដ្ឋបាល​ពិសេស​ហុងកុង។ កំណើន​នៃ​លំហូរ FDI ទាំង​អស់​នេះ បាន​បង្កើត​​នូវ​ឱកាស​ការ​ងារ​យ៉ាង​ច្រើន និង​ប្រាក់​ចំណូល​កាន់​តែ​ខ្ពស់​សម្រាប់​ប្រជាជន ហើយ​នឹង​ប្រែ​ក្លាយ​កម្ពុជា ឲ្យ​ទៅ​ជា​ប្រទេស​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ខ្ពស់ នៅ​ឆ្នាំ ២០៣០ និង​ជា​ប្រទេស​មាន​ប្រាក់​ចំណូល​កម្រិត​ខ្ពស់ នៅ​ឆ្នាំ ២០៥០៕

Love to share on

Related News

រដ្ឋមន្ត្រីពាណិជ្ជកម្ម វាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារកម្មសិទ្ធិបញ្ញារបស់គណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា 17 May 2018 / 02:00 PM
ក្រសួងពាណិជ្ជកម្ម រកឃើញបេក្ខជនជ័យលាភីផ្នែកការប្រើប្រាស់កម្មវិធីព័ត៌មានក្រសួងពាណិជ្ជកម្ម តាមទូរស័ព្ទចល័ត សម្រាប់ខែមេសា ឆ្នាំ២០១៨ 17 May 2018 / 10:00 AM
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងពាណិជ្ជកម្ម សូមក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៦៥ យាងចូល ៦៦ ព្រះវស្សា។ 12 May 2018 / 11:00 AM
ជំនួបសម្តែងការគួរសមជាមួយ ឯកឧត្តមឯកអគ្គរដ្ឋទូតសាធារណរដ្ឋបេឡារុសប្រចាំកម្ពុជា 12 May 2018 / 10:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ រាជរដ្ឋាភិបាលកម្ពុជាប្តេជ្ញាពង្រឹងនីតិរដ្ឋ និងរចនាសម្ព័ន្ធលទ្ធិប្រជាធិបតេយ្យ 10 May 2018 / 12:00 PM
ប្រតិភូធុរជនទីក្រុងឆុងជីងប្រទេសចិន ចាប់អារម្មណ៍បង្កើតសួនសហគ្រាសថ្មី ដើម្បីផលិតឧបករណ៍អេឡិចត្រូនិកនៅកម្ពុជា 10 May 2018 / 11:00 AM
មន្ត្រីជាន់ខ្ពស់ពាណិជ្ជកម្ម ស្នើមន្ត្រីការទូតរូម៉ានី បន្តគាំទ្រការផ្តល់ភាពអនុគ្រោះពាណិជ្ជកម្ម EBA ដល់កម្ពុជា 09 May 2018 / 09:00 AM
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជួបសំណេះសំណាលជាមួយក្រុមហ៊ុនជប៉ុន Idemitsu Saison Microfinance 06 May 2018 / 12:00 PM
ក្រសួងពាណិជ្ជកម្ម និងសភាពាណិជ្ជកម្មអឺរ៉ុប ព្រមព្រៀងបង្កើនកិច្ចសហការលើវិស័យធុរកិច្ច និងវិនិយោគ 06 May 2018 / 11:00 AM
ប្រតិភូក្រសួងពាណិជ្ជកម្ម ទទួលព្រះរាជដំណើរយាងទតពន្លារបស់ព្រះមហាក្សត្រជីវិតតំកល់លើត្បូង 04 May 2018 / 05:00 AM
12345

Login > Company Search

Username  
Password  

SUBSCRIPTION