រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ រាជរដ្ឋាភិបាលកម្ពុជាប្តេជ្ញាពង្រឹងនីតិរដ្ឋ និងរចនាសម្ព័ន្ធលទ្ធិប្រជាធិបតេយ្យ

10 May 2018 / 12:00 PM

(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការពង្រឹងនីតិរដ្ឋ និងរចនាសម្ព័ន្ធលទ្ធិប្រជាធិបតេយ្យ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ថែរក្សាសន្តិភាព និងស្ថេរភាព ព្រមទាំងការរីកចម្រើនប្រកបដោយចីរភាព និងសមធម៌ នៅក្នុងប្រទេសកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រី បានអះអាងបញ្ជាក់ដូច្នោះ នាឱកាសអញ្ជើញជាគណៈអធិបតីភាពជាមួយ ឯកឧត្តម ហ្សច អេតហ្គា ឯកអគ្គរដ្ឋទូតសហគមន៍អឺរ៉ុបប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅក្នុងទិវាអឺរ៉ុប ឆ្នាំ២០១៨ ដែលរៀបចំឡើងនៅសណ្ឋាគារ ឡឺរ៉ូយាល់ កាលពីរាត្រីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨ ក្រោមវត្តមានចូលរួមយ៉ាងច្រើនកុះករ ពីសំណាក់មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា អង្គទូតនៃបណ្តាប្រទេសជាមិត្ត ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ។

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់សហគមន៍អឺរ៉ុប ដែលបានរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជា តាមរយៈការផ្តល់ជូននូវភាពអនុគ្រោះពន្ធ «អ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ (EBA)» ដល់ប្រទេសកម្ពុជា ដែលបានលើកស្ទួយសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា ក្នុងការទាក់ទាញវិនិយោគិនបរទេស ឲ្យចូលមកបណ្តាក់ទុន ដើម្បីបង្កើតការងារ និងប្រាក់ចំណូលសម្រាប់កម្មករ-កម្មការនី ជាង ៧សែននាក់ ដែលភាគច្រើនជាស្ត្រី។

ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ក៏បានលើកឡើងអំពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលធ្វើឡើងតាមរយៈយន្តការគណៈកម្មការចម្រុះកម្ពុជា និងអឺរ៉ុប នៅក្នុងរយៈពេល ២ឆ្នាំចុងក្រោយ ដែលបានផ្តល់ឱកាសដល់ភាគីទាំងពីរ អាចធ្វើការផ្លាស់ប្តូរទស្សនៈដោយសេរី និងដោះស្រាយបញ្ហាប្រឈមផ្សេងៗទាក់ទិនវិស័យអទិភាពទាំងឡាយ ជាពិសេសពាណិជ្ជកម្ម និងការវិនិយោគ។ លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានលើកទឹកចិត្តដល់គណៈកម្មការចម្រុះ​ បន្តពិភាក្សា និងដោះស្រាយបញ្ហាដែលនៅសេសសល់ ដើម្បីធានាបាននូវលទ្ធផលកាន់តែប្រសើរ សំដៅចូលរួមរក្សាស្ថេរភាព សន្តិភាព និងការរីកចម្រើនក្នុងតំបន់ និងពិភពលោក។

សូមបញ្ជាក់ថា ទិវាអឺរ៉ុប គឺជាខួបប្រវត្តិសាស្ត្រនៃសេចក្ដីប្រកាស «Schuman» ដែលប្រារព្ធឡើងរៀងរាល់ឆ្នាំ នៅក្នុងប្រទេសជាសមាជិកអឺរ៉ុប ក្នុងគោលបំណងរំឭកដល់ការដួលរលំនៃចក្រពត្តិនិយមណាស៊ីសអាល្លឺម៉ង់ និងអបអរសន្តិភាពក្រោយបញ្ចប់សង្គ្រាមលោកលើកទី២ ព្រមទាំងសាមគ្គីភាពនៅក្នុងទ្វីបអឺរ៉ុប។ ដោយឡែកនៅក្នុងប្រទេសកម្ពុជា ទិវានេះតែងត្រូវបានរៀបចំឡើង ដើម្បីបង្កើនការផ្លាស់ប្ដូរវប្បធម៌-ប្រពៃណី និងទំនាក់ទំនងល្អរវាងប្រជាជនកម្ពុជា និងប្រជាជនអឺរ៉ុប ព្រមទាំងជំរុញកិច្ចសហការលើវិស័យនយោបាយ សេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី៕

Love to share on

Related News

មន្ត្រីជាន់ខ្ពស់ពាណិជ្ជកម្ម៖ ការនាំចេញរបស់កម្ពុជាក្រោមប្រព័ន្ធអនុគ្រោះពន្ធ នៅឆមាសទី១ ឆ្នាំ២០១៨ សម្រេចបានជាង ៦ប៊ីលានដុល្លារ 16 Aug 2018 / 11:00 AM
គណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចជនថៃ ស្វែងយល់ពីបរិយាកាសពាណិជ្ជកម្ម និងឱកាសចាប់ដៃគូធ្វើពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា 09 Aug 2018 / 02:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម ស្នើប្រតិភូនិស្សិតអាហារូបករណ៍ជប៉ុន JDS ជួយផ្សព្វផ្សាយអំពីវឌ្ឍនភាព និងសក្តានុពលរបស់កម្ពុជា ទៅកាន់ពិភពលោក 08 Aug 2018 / 10:00 AM
កិច្ចប្រជុំពិគ្រោះយោបល់ លើកទី១១ រវាងវិស័យឯកជន និងរដ្ឋាភិបាល នៃបណ្តាប្រទេសមេគង្គ-ជប៉ុន 06 Aug 2018 / 02:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម ស្នើប្រតិភូធុរជនចិនខេត្តហ៊ូណាន វិនិយោគលើការអភិវឌ្ឍខ្សែសង្វាក់តម្លៃផលិតផលកសិកម្មនៅកម្ពុជា 03 Aug 2018 / 09:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ ទីណាដែលប្រជាជនជួបការលំបាក ទីនោះមានទេវតាតាមយកអាសា 02 Aug 2018 / 11:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម ដឹកនាំប្រតិភូ ចូលរួមគោរពវិញ្ញាណក្ខន្ធ​ ឯកឧត្តម ស ថេង អតីតមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល 01 Aug 2018 / 09:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម បើកការដ្ឋានសាងសង់ផ្លូវក្រាលក្រួសក្រហម ដើម្បីសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋស្រុកព្រៃឈរ 23 Jul 2018 / 02:00 AM
មន្ត្រីអគ្គនាយកដ្ឋានកាំកុងត្រូល បន្តយុទ្ធនាការត្រួតពិនិត្យតម្លៃប្រេងឥន្ធនៈទូទាំងប្រទេស​ ឆ្លើយតប​បទបញ្ជាប្រមុខរាជរដ្ឋាភិបាល 18 Jul 2018 / 10:00 AM
ប្រតិភូធុរជនចិនខេត្តសៀងហៃ គ្រោងវិនិយោគលើរោងចក្រថាមពលអគ្គិសនីធ្យូងថ្ម និងប្រព័ន្ធផ្កាយរណបនៅកម្ពុជា 14 Jul 2018 / 09:00 AM
12345

Login > Company Search

Username  
Password  

SUBSCRIPTION