រដ្ឋមន្ត្រីពាណិជ្ជកម្ម អំពាវនាវឲ្យកងទ័ពរួមកម្លាំងគ្នា ដើម្បីការពារសន្តិភាពបច្ចុប្បន្ន

06 Apr 2018 / 02:00 AM

នាឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់អំណោយជូនបញ្ជាការដ្ឋានកាំភ្លើងធំ ស្ថិតក្នុងឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង កាលពីរសៀលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៨ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ បានអំពាវនាវដល់កងព័ទទាំងអស់ ពង្រឹងសាមគ្គីភាព និងការពារដាច់ខាត មិនឱ្យជន ឬក្រុមណាមួយ ធ្វើការបំផ្លាញសន្តិភាពបច្ចុប្បន្នរបស់កម្ពុជា បានឡើយ។

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីគុណតម្លៃ «សន្តិភាព» ដែលប្រសូត្រចេញពីគោលនយោបាយឈ្នះ-ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជា ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមូលដ្ឋានគ្រឹះដ៏សំខាន់ ក្នុងការផ្តល់ឱកាសជូនប្រជាជនគ្រប់រូប អាចចូលរួមស្តារ និងកសាងប្រទេសឡើងវិញពីចំណុចសូន្យ រហូតទទួលបានកិត្តិនាមល្បីរន្ទឺនៅលើឆាកអន្តរជាតិ ព្រមទាំងធានាបាននូវនិរន្តរភាពនៃការអភិវឌ្ឍ ការពង្រឹង និងពង្រីកលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ក៏ដូចជាការលើកស្ទួយនីតិរដ្ឋ សិទ្ធិមនុស្ស និងសេចក្តីថ្លៃថ្នូរបស់ប្រជាជនគ្រប់រូប។

«ពិតណាស់! យើងមានវប្បធម៌នៃការអត់អោន និងវប្បធម៌នៃសន្ដិភាព ប៉ុន្តែយើងមិនត្រូវលើកលែងចំពោះជនណាក៏ដោយ ដែលប៉ុនប៉ងធ្វើឲ្យប្រទេសជាតិរបស់យើងធ្លាក់ចូលទៅក្នុងអស្ថិរភាព និងភ្លើងសង្គ្រាម ដូចអតីតកាលដ៏ជូរជត់ សាជាថ្មីទៀតឡើយ! ហើយនេះ គឺជាកាតព្វកិច្ច និងតួនាទីស្នូលរបស់បងប្អូនកងទ័ពជាតិនៃយើង» ឯកឧត្តម ប៉ាន សូរស័ក្តិ បានគូសបញ្ជក់។

«ឈរលើមូលដ្ឋានសន្តិភាព ការអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ ដើម្បីកំណើនការងារសមធម៌ និងប្រសិទ្ធភាព បានធ្វើឱ្យកម្ពុជារក្សាបានកំណើនសេដ្ឋកិច្ចជាមធ្យម ៧% ក្នុង ១ឆ្នាំ ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយ» «កំណើនដ៏រឹងមាំនេះ បានរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រ និងប្រែក្លាយកម្ពុជា ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប កាលពីឆ្នាំ ២០១៦ ហើយកំពុងធ្វើដំណើរក្លាយទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងមានចំណូលខ្ពស់នៅឆ្នាំ ២០៥០» ឯកឧត្តម រដ្ឋមន្ត្រី បានបន្ថែម។

ទន្ទឹមគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ក៏បានពាំនាំនូវប្រសាសន៍ផ្តាំសាកសួរសុខទុក្ខ ពីប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ជូនដល់កងទ័ពទាំងអស់ ដែលកំពុងឈរជើងការពារជាតិ និងមាតុភូមិ នៅតាមសមរភូមិជួរមុខ ដែលជានិច្ចជាកាល សម្តេចទាំងទ្វេបានឧបត្ថម្ភស្បៀង ថវិកា និងសម្លៀកបំពាក់ តាមរយៈក្រុមការងារចម្រុះ កសាងសំណង់យុទ្ធសាស្ត្រតូចធំ និងបណ្តាញគមនាគមន៍ខ្វាត់ខ្វែង ផ្តល់ដីកម្មសិទ្ធិស្របច្បាប់ជូនប្រជាជន សាងសង់ផ្ទះជូនយោធិនពិការ និងជាបណ្តើរៗកសាងភូមិ/ឃុំ នៅតាមបន្ទាត់ព្រំដែន ឲ្យកាន់តែរីកចម្រើនរៀងរាល់ថ្ងៃ។

សូមជម្រាបថា អំណោយដែលប្រតិភូក្រសួងពាណិជ្ជកម្ម ប្រគល់ជូនបញ្ជាការដ្ឋានកាំភ្លើងធំ នាពេលនោះ រួមមាន៖ ចាក់សាបផ្លូវចូលទីបញ្ជាការប្រវែង ៨០ម៉ែត្រ, ផ្តល់ស័ង្កសីចំនួន ៣៧៥សន្លឹក, ស៊ីម៉ងត៍ចំនួន ២០តោន, ព្រំស័ង្កសី ប្រវែង ៤៣ម៉ែត្រ, បន្ទះសូឡា ២ផ្ទាំង, វិទ្យុទាក់ទង Camfone P6000 ១០គ្រឿង, អង្រឹងប៉ារ៉ាមានមុងចង ២០ឈុត, ស្បៀងក្រៀម, ស្រាបៀរ ១០០កេស, ទឹកក្រូច ២០កេស, កូនឈើគ្រញូង, និងបេង ៥៣០ដើម និងឧបត្ថម្ភថវិកាជូនកងទ័ពចំនួន ៣៧២នាក់ (ក្នុងម្នាក់ ៤ម៉ឺនរៀល) ព្រមទាំងជូនអង្គភាពចំនួន ២លានរៀល៕

Love to share on

Related News

មន្ត្រីអគ្គនាយកដ្ឋានកាំកុងត្រូល បន្តយុទ្ធនាការត្រួតពិនិត្យតម្លៃប្រេងឥន្ធនៈទូទាំងប្រទេស​ ឆ្លើយតប​បទបញ្ជាប្រមុខរាជរដ្ឋាភិបាល 18 Jul 2018 / 10:00 AM
ប្រតិភូធុរជនចិនខេត្តសៀងហៃ គ្រោងវិនិយោគលើរោងចក្រថាមពលអគ្គិសនីធ្យូងថ្ម និងប្រព័ន្ធផ្កាយរណបនៅកម្ពុជា 14 Jul 2018 / 09:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ គោលនយោបាយដំឡូងមី នឹងប្រែក្លាយកម្ពុជា ទៅជាទីតាំងឧស្សាហកម្មកែច្នៃ និងផ្គត់ផ្គង់ដំឡូងមី សម្រាប់ទីផ្សារពិភពលោក 10 Jul 2018 / 02:00 AM
អគ្គនាយកដ្ឋានកាំកុងត្រូល បន្តយុទ្ធនាការត្រួតពិនិត្យតម្លៃប្រេងឥន្ធនៈទូទាំងប្រទេសកម្ពុជា 09 Jul 2018 / 10:00 AM
សម្ពោធអគាររដ្ឋបាលថ្មី! រដ្ឋមន្ត្រីពាណិជ្ជកម្ម ស្នើមន្ត្រីពង្រឹងសេវាសាធារណៈ និងអនុវត្តន៍បទបញ្ជាប្រមុខរាជរដ្ឋាភិបាល 09 Jul 2018 / 09:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ ស្នើកម្លាំងប្រដាប់អាវុធ និងប្រជាការពារ រួមគ្នាការពារសុវត្ថិភាពជូនប្រជាជនស្រុកព្រៃឈរ នៅថ្ងៃបោះឆ្នោត 06 Jul 2018 / 09:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម សន្យាបន្តគាំទ្រវិនិយោគិនជប៉ុន ដែលមានបំណងធ្វើធុរកិច្ចនៅកម្ពុជា 04 Jul 2018 / 02:00 PM
អគ្គនាយកដ្ឋានកាំកុងត្រូល បន្តយុទ្ធនាការត្រួតពិនិត្យតម្លៃប្រេងឥន្ធនៈទូទាំងប្រទេស 03 Jul 2018 / 02:00 PM
ឯកឧត្តម ប៉ាន សូរស័ក្តិ៖ ការតែងតាំងប្រធានមន្ទីរពាណិជ្ជ​កម្ម​ខេត្តពោធិ៍សាត់ គឺជាការចូលរួមអនុវត្តន៍យុទ្ធសាស្ត្រកំណែទម្រង់របស់រាជរដ្ឋាភិបាល 03 Jul 2018 / 01:00 PM
ឯកឧត្តម ប៉ាន សូរស័ក្តិ៖ អគាររដ្ឋបាលថ្មីមន្ទីរពាណិជ្ជកម្ម នឹងជួយលើកកម្ពស់អភិបាលកិច្ចល្អ ក្នុងខេត្តបាត់ដំបង 03 Jul 2018 / 11:00 AM
12345

Login > Company Search

Username  
Password  

SUBSCRIPTION