ឯកឧត្តម ប៉ាន សូរស័ក្តិ ជួបប្រជុំជាមួយអគ្គនាយកដ្ឋានសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច ការស្រាវជ្រាវ និងច្នៃប្រឌិតថ្មី និងអង្គភាពជំរុញផលិតផលកសិកម្ម

12 Mar 2018 / 09:00 AM

(ទីក្រុងហ្សឺណែវ ប្រទេសស្វីស) ៖ បន្ទាប់ពីអញ្ជើញដាក់តម្កល់លិខិតុបករណ៍នៃការចូលជាសមាជិកច្បាប់ទីក្រុងហ្សឺណែវ ស្តីពីកិច្ចព្រមព្រៀងទីក្រុងលីស្បោន អំពីឈ្មោះប្រភពដើមទំនិញ និងម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ នៅអង្គការកម្មសិទ្ធិបញ្ញាពិភពលោករួចមក កាលពីរសៀលថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៨ នៅទីក្រុងហ្សឺណែវ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងគណៈប្រតិភូ បានឆ្លៀតឱកាសជួបប្រជុំជាមួយអគ្គនាយកដ្ឋានសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច ការស្រាវជ្រាវ និងច្នៃប្រឌិតថ្មី និងអង្គភាពជំរុញផលិតផលកសិកម្ម ដើម្បីស្វែងយល់ពីការអនុវត្ត និងស្រង់យកបទពិសោធន៍ល្អៗ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ការស្រាវជ្រាវ និងច្នៃប្រឌិតថ្មី និងការជំរុញផលិតផលកសិកម្មក្នុងស្រុក តាមរយៈការប្រើប្រាស់ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ និងម៉ាកកម្រិតតំបន់ ក្នុងតំបន់ Canton of Geneva នៃប្រទេសស្វីស។

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការអភិវឌ្ឍវិស័យស្រាវជ្រាវ និងអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្នុងប្រទេស​កម្ពុជានៅមានកម្រិតនៅឡើយ ដោយសារធនធានមនុស្ស ថវិកា និងហេដ្ឋារចនាសម្ព័ន្ធគាំពារនៅមានកម្រិត ដូច្នេះហើយទើបក្នុងទស្សនវិស័យ និងការវិនិយោគរយៈពេលយូររបស់រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតឡើងក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្នុងឆ្នាំ២០១៤ ដើម្បីដាក់ចេញផែនការមេជាតិវិទ្យាសាស្ត្រ និងបចេ្ចកវិទ្យា ក្នុងទិសដៅជំរុញ និងសម្របសម្រួលការអភិវឌ្ឍវិទ្យាសាស្ត្រ និងបចេ្ចកវិទ្យានៅកម្ពុជា។

«ក្នុងដំណាក់កាលអភិវឌ្ឍន៍នាពេលបច្ចុប្បន្ននេះ កម្ពុជាគួរផ្តោតទៅលើការជំរុញ និងអភិវឌ្ឍផលិតផលសក្តានុពលមួយចំនួន ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ក៏ដូចជាទីផ្សារអន្តរជាតិ ដោយមានប្រព័ន្ធត្រួតពិនិត្យច្បាស់លាស់លើគុណភាពផលិតផលក្នុងកម្រិតស្តង់ដារជាក់លាក់ណាមួយ ដែលធានាចំពោះមុខអតិថិជនតាំងពីកន្លែងផលិតរហូតដល់ការចែកចាយប្រើប្រាស់ចុងក្រោយ ដូចជាផលិតផលមានលក្ខណៈពិសេសផ្សារភ្ជាប់នឹងដែនដី អ័រហ្គានិក កសិដ្ឋានធម្មជាតិ ការជ្រើសរើសផលិតផលល្អៗធ្វើជាវត្ថុធាតុដើម។ល។ ក្រោមរូបភាពម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ម៉ាកសមូហភាព (ភូមិមួយផលិតផលមួយ) ម៉ាកវិញ្ញាតកម្ម។ល។ ដែលជាឧបករណ៍ពង្រីកទីផ្សារដែលត្រូវការពារក្នុងកម្រិតជាតិ ឬអន្តរជាតិឲ្យបានរឹងមាំ។ ជាក់ស្តែងនៅ Maison du Terroir ដែលជាកន្លែងបណ្តុះបណ្តាល ជំរុញ កែច្នៃ និងអភិវឌ្ឍផលិតផលរបស់ប្រទេសស្វីស ក្រោមរូបភាពសហការគ្នាជាដៃគូដែលពាក់ព័ន្ធ ដោយសំរាំងយកផលិតផលមានលក្ខណៈពិសេសផ្សារភ្ជាប់នឹងដែនដីល្បីៗមកធ្វើជាវត្ថុធាតុដើម ដើម្បីផលិតផលិតផលថ្មី ដូចជាសាច់ក្រក់ម៉ាក DON RECROZE បានផលិតឡើងដោយមានធាតុផ្សំមួយក្នុងចំណោមធាតុផ្សំល្បីៗដទៃទៀត គឺ “ម្រេចកំពត” ជាដើម» ឯកឧត្តម ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់។

លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងផងដែរថា កសិករ ផលិតករ និងអាជីវករកម្ពុជាណាដែលប្រកាន់យកនូវគំរូ (Model) ក្នុងការផលិត និងកែច្នៃដូចបានបញ្ជាក់ជូន ពិតជានាំមកនូវភាពរីក​ចម្រើន ហើយចូលរួមចំណែកដល់ការអភិវឌ្ឍភូមិមួយផលិតផលមួយ សេដ្ឋកិច្ចជាតិ ដោយបង្កើតការងារ កាត់បន្ថយភាពក្រីក្រ និងចំណាកស្រុកជាក់ជាមិនខានឡើយ។

អត្ថបទ៖ នាយកដ្ឋានកម្មសិទ្ធិបញ្ញា

Love to share on

Related News

រដ្ឋមន្ត្រីពាណិជ្ជកម្ម ស្នើមន្ត្រីកាំកុងត្រូល បន្តពង្រឹងសុវត្ថិភាពម្ហូបអាហារ ការពារអ្នកប្រើប្រាស់ និងកិច្ចការប្រកួតប្រជែងរបស់វិស័យឯកជន 18 Jan 2019 / 10:00 AM
ធានាគារ ប្រេដ ប៊ែង បង្ហាញទំនុកចិត្តមកលើរាជរដ្ឋាភិបាល និងគ្រោងវិនិយោគពង្រីកសាខាបន្ថែមនៅកម្ពុជា ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យ SME 17 Jan 2019 / 09:00 AM
មន្ត្រីអគ្គនាយកដ្ឋានកាំកុងត្រូល រកឃើញផលិតផលផ្ទុកសារធាតុគីមីហាមឃាត់ និងខូចគុណភាពទម្ងន់ជាង ៣០គីឡូក្រាម 14 Jan 2019 / 04:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ វគ្គបណ្តុះបណ្តាលរបស់ក្រសួង រួមចំណែកលើកស្ទួយសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា 11 Jan 2019 / 04:00 AM
អគ្គនាយកដ្ឋានកាំកុងត្រូល​ បើកប្រតិបត្តិការត្រួតពិនិត្យទំនិញនាំចូល-នាំចេញ ដើម្បី​លើកកម្ពស់​សុវត្ថិភាព​ម្ហូបអាហារ​ និងការពារអ្នកប្រើប្រាស់ 08 Jan 2019 / 04:00 AM
ក្រសួងពាណិជ្ជកម្ម ចូលរួមពិធីសម្ពោធវិមានអនុស្សាវរីយ៍ «នយោបាយឈ្នះ-ឈ្នះ» និងអបអរសាទរខួប២០ឆ្នាំនៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យ «នយោបាយឈ្នះ-ឈ្នះ» របស់ សម្តេចតេជោ ហ៊ុន សែន 31 Dec 2018 / 10:00 AM
បិទសន្និបាត! ឧបនាយករដ្ឋមន្ត្រី បង្ហាញសុទិដ្ឋិនិយមចំពោះសមិទ្ធផល និងវឌ្ឍនភាពនៃវិស័យពាណិជ្ជកម្មជាតិ 27 Dec 2018 / 09:00 AM
ពិធីបើកសន្និបាតបូកសរុបការងារពាណិជ្ជកម្មឆ្នាំ២០១៨ និងលើកទិសដៅអនុវត្តន៍ការងារឆ្នាំ២០១៩ 25 Dec 2018 / 10:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម​ គាំទ្រគម្រោងសាងសង់ប្រព័ន្ធឃ្លាំងស្តុក និងឡសម្ងួតស្រូវ-អង្ករ ១០ម៉ឺនតោនក្នុងមួយថ្ងៃ 22 Dec 2018 / 09:00 AM
រដ្ឋមន្រ្តីពាណិជ្ជកម្ម សន្យាបន្តដោះស្រាយបញ្ហាទីផ្សារជូនសហគ្រិនខ្មែរ ក្នុងឱកាសចូលរួមពិធីបុណ្យសមុទ្រ លើកទី៧ ឆ្នាំ២០១៨ 17 Dec 2018 / 08:00 AM
12345

Login > Company Search

Username  
Password  

SUBSCRIPTION