រដ្ឋមន្ត្រីពាណិជ្ជកម្ម អញ្ជើញទៅដាក់តម្កល់លិខិតុបករណ៍នៃការចូលជាសមាជិកច្បាប់ទីក្រុងហ្សឺណែវ

12 Mar 2018 / 08:00 AM

(ទីក្រុងហ្សឺណែវ ប្រទេសស្វីស)៖ នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៨ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូអញ្ជើញ​ទៅកាន់អង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) ស្ថិតនៅក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស ដើម្បីធ្វើការតម្កល់លិខិតុបករណ៍នៃការចូលជាសមាជិកច្បាប់ទីក្រុងហ្សឺណែវ ស្តីពីកិច្ចព្រមព្រៀងទីក្រុងលីស្បោន អំពីឈ្មោះប្រភពដើមទំនិញ និងម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ។

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍ថ្ងៃនេះ បង្ហាញឲ្យឃើញពីចក្ខុវិស័យ និងវឌ្ឍនភាពថ្មីមួយទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្សារភ្ជាប់ជាមួយយន្តការអន្តរជាតិ សម្រាប់ការស្នើសុំចុះបញ្ជីការពារឈ្មោះប្រភពដើមទំនិញ និងម៉ាកសម្គាល់ភូមិសាស្រ្តទំនិញជាលក្ខណៈអន្តរជាតិ។ ឯកឧត្តមរដ្ឋមន្ត្រី បានបន្តទៀតថា តាមរយៈការដាក់ពាក្យស្នើសុំតែមួយនៅអង្គការ WIPO ដោយគ្រាន់តែបង់កម្រៃសេវាជូនទៅអង្គការ WIPO និងបង់កម្រៃសេវាចុះបញ្ជីជូនភាគីហត្ថលេខីណាមួយនោះ កម្ពុជានឹងទទួលបាននូវការការពារជាលក្ខណៈអន្តរជាតិក្នុងបូរណភាពដែនដីនៃភាគីហត្ថលេខីនោះ ដោយមិនចាំបាច់ចំណាយថវិកាជួលមេធាវីតំណាងឲ្យការស្នើសុំចុះបញ្ជីក្នុងភាគីហត្ថលេខីនីមួយៗនោះឡើយ។ លើសពីនេះ ការចូលជាសមាជិកនេះ កម្ពុជាក៏មានកាតព្វកិច្ចត្រួតពិនិត្យ និងផ្តល់កិច្ចការពារម៉ាកសម្គាល់ភូមិសាស្ត្រទំនិញបរទេសដែលស្នើសុំចុះបញ្ជីជាលក្ខណៈអន្តរជាតិ ក្រោមច្បាប់កម្ពុជា ហើយកម្ពុជានឹងទទួលបានកម្រៃសេវាចុះបញ្ជីផងដែរ។

«នៅពេលទំនិញសម្គាល់ភូមិសាស្ត្រកម្ពុជា មានសក្តានុពលនាំចេញទៅកាន់ទីផ្សារអន្តរជាតិ យើងចាំបាច់ត្រូវស្វែងរក និងពង្រីកកិច្ចការពារជាលក្ខណៈអន្តរជាតិឲ្យបានរឹងមាំ ដើម្បីប្រឆាំងនឹងការប្រើប្រាស់ដែលគ្មានការអនុញ្ញាត ការលួចចម្លង ការរំលោភបំពាន ឬការទាញយកផលប្រយោជន៍ពីកិត្តិនាមនៃម៉ាកសម្គាល់ភូមិសាស្ត្រទំនិញរបស់កម្ពុជា ក្នុងបូរណភាពដែនដីទាំងអស់» ឯកឧត្តម ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់។

នៅក្នុងដំណើរបំពេញបេសកកម្មនេះ ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ក៏បានជួបពិភាក្សាទ្វេភាគីជាមួយលោក ហ្វ្រង់ស៊ីស ហ្គារី (Francis Gurry) អគ្គនាយកនៃអង្គការ WIPO ដើម្បីថ្លែងអំណរគុណដល់អង្គការនេះ ដែលតែងបានផ្តល់ជំនួយបច្ចេកទេសដល់ការកសាងប្រព័ន្ធកម្មសិទិ្ធបញ្ញានៅក្នុងប្រទេសកម្ពុជា ដូចជា៖ ការកសាងច្បាប់ ធនធានមនុស្ស ម៉ាកយីហោ និងម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ និងយុទ្ធនាការភូមិមួយផលិតផលមួយហើយបានស្នើសុំឲ្យអង្គការនេះជួយវិស័យនេះបន្តទៅទៀត។ ជាការឆ្លើយតប លោកអគ្គនាយកនៃអង្គការនេះបានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កាកន្លងមក រវាងអង្គការ WIPO និងកម្ពុជា ហើយប្តេជ្ញាជួយកម្ពុជាបន្តទៅទៀត។

អត្ថបទ៖ នាយកដ្ឋានកម្មសិទ្ធិបញ្ញា
---
www.wipo.int/lisbon/en/news/2018/news_0001.html

Love to share on

Related News

រដ្ឋមន្ត្រីពាណិជ្ជកម្ម ដឹកនាំប្រតិភូចូលរួមពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ គម្រប់ខួប ៦ឆ្នាំ 16 Oct 2018 / 09:00 AM
លទ្ធផលអន្តរកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីរបស់ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយថ្នាក់តំបន់​ លើកទី៦ (6th RCEP-ISSL MM) 14 Oct 2018 / 09:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ កម្ពុជា គឺជាប្រទេសបើកចំហរ ជាមួយគោលនយោបាយគាំពារវិនិយោគល្អជាងគេ​នៅក្នុងតំបន់ 03 Oct 2018 / 02:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម អញ្ជើញចូលរួមកិច្ចសម្ភាសន៍ជាមួយកម្មវិធី «ដំណឹងមុនគេ» របស់ទូរទស្សន៍ NiceTV 02 Oct 2018 / 03:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម ស្នើអង់គ្លេសផ្តល់អាហាររូបករណ៍ថែមទៀតដល់និស្សិតកម្ពុជា ដើម្បីគាំទ្រការធ្វើបដិវត្តន៍ឧស្សាហកម្មទី៤ និងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល 02 Oct 2018 / 02:30 AM
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជំរុញក្រុមប្រឹក្សាធុរកិច្ចថៃ​ ពិចារណាវិនិយោគលើការអភិវឌ្ឍសង្វាក់តម្លៃវិស័យឧស្សាហកម្ម នៅតំបន់សេដ្ឋកិច្ចពិសេស 02 Oct 2018 / 02:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ វេទិកាបូអាវសម្រាប់អាស៊ី គឺជាឱកាសសម្រាប់កម្ពុជា ក្នុងការទាក់ទាញវិនិយោគិន និងពង្រឹងទំនាក់ទំនងជាមួយប្រទេសក្នុងតំបន់ 27 Sep 2018 / 12:00 PM
មន្ត្រីជាន់ខ្ពស់ពាណិជ្ជកម្ម បង្ហាញសក្តានុពលវិនិយោគលើវិស័យកសិកម្ម ដល់គណៈប្រតិភូធុរជនអាមេរិក 27 Sep 2018 / 11:30 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម ស្នើគណៈប្រតិភូធុរជនអាមេរិក វិនិយោគលើការធ្វើទំនើបកម្មវិស័យកសិកម្មកម្ពុជា ដើម្បីជំរុញការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ 27 Sep 2018 / 10:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម នាំយករង្វាន់ទោចក្រយានយន្ត, ថវិកា និងអាហារូបករណ៍សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគល់ជូនសិស្សានុសិស្សស្រុកព្រៃឈរ 25 Sep 2018 / 03:00 AM
12345

Login > Company Search

Username  
Password  

SUBSCRIPTION