កិច្ចប្រជុំស្តីពី ការធ្វើបច្ចុប្បន្នភាពកម្មវិធីការងាររាជរដ្ឋាភិបាលក្រោមក្របខ័ណ្ឌអង្គការពាណិជ្ជកម្មពិភពលោក (WTO Work Program)

09 Mar 2018 / 01:00 AM

(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ៦រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៨ នាទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម សុខ សុភ័ក្រ្ត អនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំស្តីពីការធ្វើបច្ចុប្បន្នភាពកម្មវិធីការងាររាជរដ្ឋាភិបាលក្រោមក្របខ័ណ្ឌអង្គការ WTO ដោយមាន​ការចូលរួមពីតំណាងអន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធចំនួន ២៨ក្រសួង-ស្ថាប័ន។

កិច្ចប្រជុំនេះ បាន​ផ្តោត​សំខាន់លើចំណុចពីរសំខាន់ៗ គឺទី១ លទ្ធផលនៃកិច្ចប្រជុំត្រួតពិនិត្យឡើងវិញ​គោលនយោបាយពាណិជ្ជកម្មលើកទី២របស់កម្ពុជា និងទី២ ការពិភាក្សាលើកម្មវិធីការងាររបស់រាជរដ្ឋាភិបាល WTO Work Program គឺដើម្បីតាមដានវឌ្ឍនភាពកម្មវិធីការងាររបស់រាជរដ្ឋាភិបាល ដែលត្រូវធ្វើក្រោយពេលចូលជាសមាជិកអង្គការ WTO កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០០៤ និងក្រោយកិច្ចប្រជុំត្រួតពិនិត្យគោលនយោបាយពាណិជ្ជកម្មលើកទី១ កាលពីថ្ងៃទី០១ និងថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១១។

ឯកឧត្តម ប្រធានអង្គប្រជុំ បានបញ្ជាក់ថា កម្ពុជាបានចូលរួមប្រជុំត្រួតពិនិត្យឡើងវិញ​គោលនយោបាយពាណិជ្ជកម្មលើកទី២ កាលពីថ្ងៃទី២១ និងទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ប្រកបដោយលទ្ធផលជាផ្លែផ្កា និងទទួលបានការសាទរពីសមាជិកផ្សេងៗដែលបានចូលរួមនាពេលនោះ ជាពិសេសលោកស្រីអគ្គរដ្ឋទូតអូស្រ្តាលី ដែលជាប្រធានអង្គប្រជុំ បានកោតសរសើរចំពោះការរីកចំរើនរបស់កម្ពុជា លើវិស័យពាណិជ្ជកម្ម អប់រំ និងបានវាយតម្លៃថា បើកម្ពុជាបន្តអភិវឌ្ឍន៍បែបនេះទៀត កម្ពុជានឹងឆ្លងផុតពីឋានៈជាប្រទេសអភិវឌ្ឍតិចតួចបំផុតនាពេលឆាប់ៗខាងមុខ។

ទន្ទឹមនឹងនោះផងដែរ សមាជិកផ្សេងទៀតក៏បានស្នើសុំឲ្យកម្ពុជាអនុវត្តកាតព្វកិច្ចមួយចំនួន ដូចជា ការតាក់តែងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិ ការអនុវត្តច្បាប់ និងការដោះស្រាយបញ្ហាដែលនៅសេសសល់មួយចំនួន។ ចំពោះកម្មវិធីការងាររបស់រាជរដ្ឋាភិបាល ក្រោមក្របខ័ណ្ឌអង្គការពាណិជ្ជកម្ម​ពិភពលោក ឯកឧត្តម ប្រធានអង្គប្រជុំ បានមានប្រសាសន៍បន្តថា វាជា​ផ្នែកមួយនៃការត្រួតពិនិត្យឡើងវិញគោលនយោបាយពាណិជ្ជកម្ម​របស់កម្ពុជា ហើយជាកម្មវិធីរបស់រាជរដ្ឋាភិបាលទាំងមូល។ ដូច្នេះ ក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវចូលរួមសហការគ្នាបំពេញកាតព្វកិច្ចទាំងនេះ។

គិតត្រឹមខែមីនា ឆ្នាំ២០១៨នេះ មានច្បាប់ លិខិតបទដ្ឋានគតិយុត្តិ និងសកម្មភាពមួយចំនួនត្រូវបានរៀបចំ អនុម័ត និងអនុវត្តរួចរាល់ ដោយឡែកច្បាប់ លិខិតបទដ្ឋាន និងសកម្មភាពមួយចំនួនផ្សេងទៀតនៅ កំពុងត្រូវបានរៀបចំ។ តំណាងមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធ បានរាយការណ៍ និងធ្វើបច្ចុប្បន្នភាពជូន ឯកឧត្តម ប្រធានអង្គប្រជុំ ក៏ដូចជាអង្គប្រជុំទាំងមូល អំពីវឌ្ឍនភាពនៃការអនុវត្តកាតព្វកិច្ចទាំងនោះ។ 
ជាចុងក្រោយ ឯកឧត្តម អនុរដ្ឋលេខាធិការ បានជំរុញលើទឹកចិត្តឲ្យអន្តរក្រសួង-ស្ថាប័នសហការធ្វើការងារនេះបន្តទៀតដើម្បីឲ្យកម្ពុជាអាចបំពេញកាតព្វកិច្ចរបស់ខ្លួនក្រោមក្របខ័ណ្ឌអង្គការ WTO នេះបានពេញលេញ និងឆាប់រហ័ស។

អត្ថបទ៖ នាយកដ្ឋានផ្តល់ព័ត៌មាន និផ្ទៀងផ្ទាត់ច្បាប់

Love to share on

Related News

រដ្ឋមន្ត្រីពាណិជ្ជកម្ម ស្នើមន្ត្រីកាំកុងត្រូល បន្តពង្រឹងសុវត្ថិភាពម្ហូបអាហារ ការពារអ្នកប្រើប្រាស់ និងកិច្ចការប្រកួតប្រជែងរបស់វិស័យឯកជន 18 Jan 2019 / 10:00 AM
ធានាគារ ប្រេដ ប៊ែង បង្ហាញទំនុកចិត្តមកលើរាជរដ្ឋាភិបាល និងគ្រោងវិនិយោគពង្រីកសាខាបន្ថែមនៅកម្ពុជា ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យ SME 17 Jan 2019 / 09:00 AM
មន្ត្រីអគ្គនាយកដ្ឋានកាំកុងត្រូល រកឃើញផលិតផលផ្ទុកសារធាតុគីមីហាមឃាត់ និងខូចគុណភាពទម្ងន់ជាង ៣០គីឡូក្រាម 14 Jan 2019 / 04:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ វគ្គបណ្តុះបណ្តាលរបស់ក្រសួង រួមចំណែកលើកស្ទួយសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា 11 Jan 2019 / 04:00 AM
អគ្គនាយកដ្ឋានកាំកុងត្រូល​ បើកប្រតិបត្តិការត្រួតពិនិត្យទំនិញនាំចូល-នាំចេញ ដើម្បី​លើកកម្ពស់​សុវត្ថិភាព​ម្ហូបអាហារ​ និងការពារអ្នកប្រើប្រាស់ 08 Jan 2019 / 04:00 AM
ក្រសួងពាណិជ្ជកម្ម ចូលរួមពិធីសម្ពោធវិមានអនុស្សាវរីយ៍ «នយោបាយឈ្នះ-ឈ្នះ» និងអបអរសាទរខួប២០ឆ្នាំនៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យ «នយោបាយឈ្នះ-ឈ្នះ» របស់ សម្តេចតេជោ ហ៊ុន សែន 31 Dec 2018 / 10:00 AM
បិទសន្និបាត! ឧបនាយករដ្ឋមន្ត្រី បង្ហាញសុទិដ្ឋិនិយមចំពោះសមិទ្ធផល និងវឌ្ឍនភាពនៃវិស័យពាណិជ្ជកម្មជាតិ 27 Dec 2018 / 09:00 AM
ពិធីបើកសន្និបាតបូកសរុបការងារពាណិជ្ជកម្មឆ្នាំ២០១៨ និងលើកទិសដៅអនុវត្តន៍ការងារឆ្នាំ២០១៩ 25 Dec 2018 / 10:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម​ គាំទ្រគម្រោងសាងសង់ប្រព័ន្ធឃ្លាំងស្តុក និងឡសម្ងួតស្រូវ-អង្ករ ១០ម៉ឺនតោនក្នុងមួយថ្ងៃ 22 Dec 2018 / 09:00 AM
រដ្ឋមន្រ្តីពាណិជ្ជកម្ម សន្យាបន្តដោះស្រាយបញ្ហាទីផ្សារជូនសហគ្រិនខ្មែរ ក្នុងឱកាសចូលរួមពិធីបុណ្យសមុទ្រ លើកទី៧ ឆ្នាំ២០១៨ 17 Dec 2018 / 08:00 AM
12345

Login > Company Search

Username  
Password  

SUBSCRIPTION