កម្ពុជា-ថៃ គ្រោងនឹងរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះផ្នែកពាណិជ្ជកម្មរវាងប្រទេសទាំងពីរ លើកទី៦

13 Feb 2018 / 10:00 AM

(ភ្នំពេញ)៖ កាលពីរសៀលថ្ងៃចន្ទ ១២រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតឲ្យឯកឧត្តម Jirawuth Suwanna-Arj អគ្គទីប្រឹក្សាពាណិជ្ជកម្មនៅស្ថានរាជទូតថៃប្រចាំកម្ពុជា និងក្រុមការងារ ចូលជួបសម្តែងការគួរសម និងពិភាក្សាផ្លាស់ប្តូរយោបល់ ដើម្បីត្រៀមរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះផ្នែកពាណិជ្ជកម្មរវាងកម្ពុជា-ថៃ លើកទី៦ (6th JTC កម្ពុជា-ថៃ) ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២១-២២ ខែកុម្ភៈ ឆ្នាំ២០១៨ នៅរាជធានីភ្នំពេញ។ កិច្ចប្រជុំគណៈកម្មការចម្រុះផ្នែកពាណិជ្ជកម្មរវាងកម្ពុជា-ថៃ លើកទី៦ នឹងផ្តោតសំខាន់ទៅលើការជំរុញ និងពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី ព្រមទាំងដោះស្រាយបញ្ហាប្រឈមនានា។

ក្នុងឱកាសនៃការជួបសម្តែងការគួរសមនោះ ឯកឧត្តម Jirawuth Suwanna-Arj ក៏បានជម្រាបជូន ឯកឧត្តមរដ្ឋមន្រ្តី អំពីការរៀបចំព្រឹត្តការណ៍ផ្គូរផ្គងធុរកិច្ចរវាងប្រទេសទាំងពីរក្នុងន័យបង្កើនទំហំពាណិជ្ជកម្ម និងសហប្រតិបត្តការរវាងវិស័យឯកជននៃប្រទេសទាំងពីរ ស្របពេលនៃកិច្ចប្រជុំគណៈកម្មការចម្រុះផ្នែកពាណិជ្ជកម្មរវាងកម្ពុជា-ថៃ លើកទី៦ផងដែរ។ ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តី បានស្វាគមន៍នូវគោលបំណងក្នុងការរៀបចំព្រឹត្តការណ៍ផ្គូរផ្គងធុរកិច្ចនេះ និងលើកទឹកឲ្យការរៀបចំនេះទទួលបានជោគជ័យ។

សូមជម្រាបថា ក្រសួងពាណិជ្ជកម្មកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះផ្នែកពាណិជ្ជកម្មរវាងកម្ពុជា-ថៃ លើកទី៦ នៅសូហ្វីតែលភូគីត្រា រាជធានីភ្នំពេញ។ កិច្ចប្រជុំនេះ ក៏នឹងមានការអញ្ជើញចូលរួមពីក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់ប្រទេសទាំងពីរ ដែលនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ នឹងមានកិច្ចប្រជុំឧត្តមមន្រ្តី ដើម្បីត្រៀមសម្រាប់កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីពាណិជ្ជកម្ម នៃប្រទសទាំងពីរ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨។

Love to share on

Related News

រដ្ឋមន្ត្រីពាណិជ្ជកម្ម វាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារកម្មសិទ្ធិបញ្ញារបស់គណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា 17 May 2018 / 02:00 PM
ក្រសួងពាណិជ្ជកម្ម រកឃើញបេក្ខជនជ័យលាភីផ្នែកការប្រើប្រាស់កម្មវិធីព័ត៌មានក្រសួងពាណិជ្ជកម្ម តាមទូរស័ព្ទចល័ត សម្រាប់ខែមេសា ឆ្នាំ២០១៨ 17 May 2018 / 10:00 AM
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងពាណិជ្ជកម្ម សូមក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៦៥ យាងចូល ៦៦ ព្រះវស្សា។ 12 May 2018 / 11:00 AM
ជំនួបសម្តែងការគួរសមជាមួយ ឯកឧត្តមឯកអគ្គរដ្ឋទូតសាធារណរដ្ឋបេឡារុសប្រចាំកម្ពុជា 12 May 2018 / 10:00 AM
កម្ពុជា-វៀតណាម​ ប្តេជ្ញាពង្រឹងកិច្ចសហ​ប្រតិបត្តិ​ការ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម និងពន្លឿន​ការ​សាង​សង់​ផ្សារ​គំរូព្រំដែន ត្រឹមចុង​ឆ្នាំ​២០១៨ 11 May 2018 / 12:00 PM
រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ រាជរដ្ឋាភិបាលកម្ពុជាប្តេជ្ញាពង្រឹងនីតិរដ្ឋ និងរចនាសម្ព័ន្ធលទ្ធិប្រជាធិបតេយ្យ 10 May 2018 / 12:00 PM
ប្រតិភូធុរជនទីក្រុងឆុងជីងប្រទេសចិន ចាប់អារម្មណ៍បង្កើតសួនសហគ្រាសថ្មី ដើម្បីផលិតឧបករណ៍អេឡិចត្រូនិកនៅកម្ពុជា 10 May 2018 / 11:00 AM
មន្ត្រីជាន់ខ្ពស់ពាណិជ្ជកម្ម ស្នើមន្ត្រីការទូតរូម៉ានី បន្តគាំទ្រការផ្តល់ភាពអនុគ្រោះពាណិជ្ជកម្ម EBA ដល់កម្ពុជា 09 May 2018 / 09:00 AM
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជួបសំណេះសំណាលជាមួយក្រុមហ៊ុនជប៉ុន Idemitsu Saison Microfinance 06 May 2018 / 12:00 PM
ក្រសួងពាណិជ្ជកម្ម និងសភាពាណិជ្ជកម្មអឺរ៉ុប ព្រមព្រៀងបង្កើនកិច្ចសហការលើវិស័យធុរកិច្ច និងវិនិយោគ 06 May 2018 / 11:00 AM
12345

Login > Company Search

Username  
Password  

SUBSCRIPTION