ឯកឧត្តម ប៉ាន សូរស័ក្តិ៖ បើសិនបាត់បង់សន្តិភាព នោះកម្ពុជានឹងត្រូវបាត់បង់អ្វីៗទាំងអស់

08 Feb 2018 / 03:00 AM

(ព្រៃឈរ, ខេត្តកំពង់ចាម)៖ ថ្លែងទៅកាន់ប្រជាពលរដ្ឋរស់នៅក្នុងឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកព្រៃឈរ បានគូសបញ្ជាក់ថា សន្តិភាពគឺជាកត្តាសំខាន់ ដើម្បីធានាដល់ដំណើរការកសាងលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ក៏ដូចជាការអភិវឌ្ឍប្រកបដោយចីរភាព និងសមធម៌ ហើយបើសិនបាត់បង់សន្តិភាព នោះកម្ពុជានឹងត្រូវបាត់បង់អ្វីៗទាំងអស់។

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ដូច្នេះ នាឱកាសអញ្ជើញជាអធិបតីភាព នៅក្នុងពិធីសម្ពោធឆ្លងឧបដ្ឋានសាលា និងសមិទ្ធផលនានារបស់ «វត្តអម្ពវ័ន» ហៅវត្តស្រោង ដែលមានអាយុកាល ៦១ឆ្នាំ ស្ថិតនៅក្នុងឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ក៏បានជម្រាបជូនប្រជាពលរដ្ឋ អំពីកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការស្តារ និងកសាងប្រទេសចេញពីចំណុចសូន្យ ដោយត្រូវប្រឈមបញ្ហា និងត្រូវហែលឆ្លងឧបសគ្គរាប់រយជំពូក ដើម្បីដឹកនាំនាវាកម្ពុជា មកកាន់ត្រើយសុខសន្តិភាព និងវឌ្ឍនភាពដូចបច្ចុប្បន្ន។

«ព្រះរាជាណាចក្រកម្ពុជា បច្ចុប្បន្នកំពុងធ្វើសមាហរណកម្មខ្លួនយ៉ាងសកម្មទៅក្នុងតំបន់ និងពិភពលោក ហើយបានក្លាយជាប្រទេសគោលដៅ ដែលមានភាពទាក់ទាញសម្រាប់វិស័យទេសចរណ៏ និងវិនិយោគ ជាមួយនឹងអត្រាកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំគិតជាមធ្យម ៧% ក្នុងរយៈពេល ២ទស្សវត្សចុងក្រោយ។» ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់។

«ជាមួយវឌ្ឍនភាពដ៏ប្រសើរនេះ បានធ្វើឲ្យប្រជាពលរដ្ឋកម្ពុជា មានឱកាសបង្កើនជីវភាព និងប្រាក់ចំណូលកាន់តែសមរម្យ ដើម្បីឆ្លើយតបនឹងការវិវត្តន៍នៃសាកលភាវូបនីយកម្ម។ ក្នុងរយៈពេល ៥ឆ្នាំនេះ ប្រាក់បៀវត្សអប្បបរមារបស់មន្ត្រីរាជការ បានកើនឡើងបីដង ហើយប្រាក់ឈ្នួលអប្បបរមារបស់កម្មករ និយោជិត ក៏បានកើនឡើងជាងពីរដងផងដែរ» បានអះអាងបន្ថែម។

គួររំលឹកដែរថា កាលពីឆ្នាំ ២០១៧កន្លងមកនេះ ក្រុមការងារចុះពង្រឹងឃុំជ្រៃវៀន បានចំណាយពេលវេលា និងធនធានជាច្រើន ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ជីវភាពរបស់ប្រជាជន និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ក្នុងនោះក្រុមការងារបានជួយឧបត្ថម្ភដល់ស្រ្តីសម្រាលកូន ក្នុងម្នាក់ ១០ម៉ឺនរៀល និងគ្រួសារសពមួយគ្រួសារ ២០ម៉ឺនរៀល ព្រមទាំងគ្រួសារមានជីវភាពខ្វះខាត គិតជាថវិកាសរុប មានចំនួន ២,៩១៥,០៤២,៥០០រៀល និងប្រាក់ដុល្លារចំនួន ១៥៦,៣៨៤ដុល្លារ។ លើសពីនេះ ក្រុមការងារជនបង្គោលយុវជនថ្នាក់កណ្តាល ក៏បានជួយឧបត្ថម្ភអង្ករចំនួន ២តោន រៀងរាល់ខែ ដល់ក្រុមការងារយុវជនគណបក្សស្រុក និងបានចុះចែកស្បៀងជូនគ្រួសារ ដែលមានជីវភាពខ្វះខាតថែមទៀត៕

Love to share on

Related News

រដ្ឋមន្ត្រីពាណិជ្ជកម្ម វាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារកម្មសិទ្ធិបញ្ញារបស់គណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា 17 May 2018 / 02:00 PM
ក្រសួងពាណិជ្ជកម្ម រកឃើញបេក្ខជនជ័យលាភីផ្នែកការប្រើប្រាស់កម្មវិធីព័ត៌មានក្រសួងពាណិជ្ជកម្ម តាមទូរស័ព្ទចល័ត សម្រាប់ខែមេសា ឆ្នាំ២០១៨ 17 May 2018 / 10:00 AM
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងពាណិជ្ជកម្ម សូមក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៦៥ យាងចូល ៦៦ ព្រះវស្សា។ 12 May 2018 / 11:00 AM
ជំនួបសម្តែងការគួរសមជាមួយ ឯកឧត្តមឯកអគ្គរដ្ឋទូតសាធារណរដ្ឋបេឡារុសប្រចាំកម្ពុជា 12 May 2018 / 10:00 AM
កម្ពុជា-វៀតណាម​ ប្តេជ្ញាពង្រឹងកិច្ចសហ​ប្រតិបត្តិ​ការ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម និងពន្លឿន​ការ​សាង​សង់​ផ្សារ​គំរូព្រំដែន ត្រឹមចុង​ឆ្នាំ​២០១៨ 11 May 2018 / 12:00 PM
រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ រាជរដ្ឋាភិបាលកម្ពុជាប្តេជ្ញាពង្រឹងនីតិរដ្ឋ និងរចនាសម្ព័ន្ធលទ្ធិប្រជាធិបតេយ្យ 10 May 2018 / 12:00 PM
ប្រតិភូធុរជនទីក្រុងឆុងជីងប្រទេសចិន ចាប់អារម្មណ៍បង្កើតសួនសហគ្រាសថ្មី ដើម្បីផលិតឧបករណ៍អេឡិចត្រូនិកនៅកម្ពុជា 10 May 2018 / 11:00 AM
មន្ត្រីជាន់ខ្ពស់ពាណិជ្ជកម្ម ស្នើមន្ត្រីការទូតរូម៉ានី បន្តគាំទ្រការផ្តល់ភាពអនុគ្រោះពាណិជ្ជកម្ម EBA ដល់កម្ពុជា 09 May 2018 / 09:00 AM
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជួបសំណេះសំណាលជាមួយក្រុមហ៊ុនជប៉ុន Idemitsu Saison Microfinance 06 May 2018 / 12:00 PM
ក្រសួងពាណិជ្ជកម្ម និងសភាពាណិជ្ជកម្មអឺរ៉ុប ព្រមព្រៀងបង្កើនកិច្ចសហការលើវិស័យធុរកិច្ច និងវិនិយោគ 06 May 2018 / 11:00 AM
12345

Login > Company Search

Username  
Password  

SUBSCRIPTION