ឯកឧត្តម កឹម ស៊ីថន ដឹកនាំមន្ត្រីរាជការក្រសួងពាណិជ្ជកម្ម ចូលរួមគោរពវិញ្ញាណក្ខន្ធ មហាឧបាសក គង់ ខាត់

09 Jan 2018 / 03:00 AM

កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៨ ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការ បានដឹកនាំមន្ត្រីរាជការក្រសួងពាណិជ្ជកម្ម ចូលរួមគោរពវិញ្ញាណក្ខន្ធ មហាឧបាសក គង់ ខាត់ ត្រូវជាបិតាបង្កើតលោកជំទាវ អ៊ូ សាន និងជាបិតាក្មេក សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានទទួលមរណភាពកាលពីថ្ងៃអាទិត្យ ៦រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង ០៥:៣៦នាទីទៀបភ្លឺ ក្នុងជន្មាយុ១០១ ឈានចូល១០២ឆ្នាំ ដោយជរាពាធ។

ប្រតិភូក្រសួងពាណិជ្ជកម្ម មានសេចក្តីក្រៀមក្រំ សោកស្តាយ អាឡោះអាល័យជាទីបំផុត និងសូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសពចំពោះការបាត់បង់មហាឧបាសក គង់ ខាត់ ជាឪពុក ឪពុកក្មេក ជាជីតា ជីតាទួត តែងតែផ្តល់ការស្រលាញ់ អាណិត ថែទាំ ផ្តល់ដំបូន្មានល្អៗដល់កូន កូនប្រសារ ចៅ ចៅទួត ក្រុមគ្រួសារ និងញាតិមិត្តជិតឆ្ងាយ និងជាគំរូដ៏ល្អ នៃឪពុក ជីតា និងជីតាទួត ទាំងឡាយ ។

ទន្ទឹមនឹងនេះ ប្រតិភូក្រសួងពាណិជ្ជកម្ម សូមចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយគ្រួសារសម្តេចវិបុលសេនាភក្តី និងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិក្នុងលោក ព្រមទាំងទេវតាទាំងមួយម៉ឺនលោកធាតុ សូមលោកប្រោះព្រំប្រសិទ្ធិពរដល់វិញ្ញាណក្ខន្ធ មហាឧបាសក គង់ ខាត់ បានទៅចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

Love to share on

Related News

មន្ត្រីអគ្គនាយកដ្ឋានកាំកុងត្រូល បន្តយុទ្ធនាការត្រួតពិនិត្យតម្លៃប្រេងឥន្ធនៈទូទាំងប្រទេស​ ឆ្លើយតប​បទបញ្ជាប្រមុខរាជរដ្ឋាភិបាល 18 Jul 2018 / 10:00 AM
ប្រតិភូធុរជនចិនខេត្តសៀងហៃ គ្រោងវិនិយោគលើរោងចក្រថាមពលអគ្គិសនីធ្យូងថ្ម និងប្រព័ន្ធផ្កាយរណបនៅកម្ពុជា 14 Jul 2018 / 09:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ គោលនយោបាយដំឡូងមី នឹងប្រែក្លាយកម្ពុជា ទៅជាទីតាំងឧស្សាហកម្មកែច្នៃ និងផ្គត់ផ្គង់ដំឡូងមី សម្រាប់ទីផ្សារពិភពលោក 10 Jul 2018 / 02:00 AM
អគ្គនាយកដ្ឋានកាំកុងត្រូល បន្តយុទ្ធនាការត្រួតពិនិត្យតម្លៃប្រេងឥន្ធនៈទូទាំងប្រទេសកម្ពុជា 09 Jul 2018 / 10:00 AM
សម្ពោធអគាររដ្ឋបាលថ្មី! រដ្ឋមន្ត្រីពាណិជ្ជកម្ម ស្នើមន្ត្រីពង្រឹងសេវាសាធារណៈ និងអនុវត្តន៍បទបញ្ជាប្រមុខរាជរដ្ឋាភិបាល 09 Jul 2018 / 09:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ ស្នើកម្លាំងប្រដាប់អាវុធ និងប្រជាការពារ រួមគ្នាការពារសុវត្ថិភាពជូនប្រជាជនស្រុកព្រៃឈរ នៅថ្ងៃបោះឆ្នោត 06 Jul 2018 / 09:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម សន្យាបន្តគាំទ្រវិនិយោគិនជប៉ុន ដែលមានបំណងធ្វើធុរកិច្ចនៅកម្ពុជា 04 Jul 2018 / 02:00 PM
អគ្គនាយកដ្ឋានកាំកុងត្រូល បន្តយុទ្ធនាការត្រួតពិនិត្យតម្លៃប្រេងឥន្ធនៈទូទាំងប្រទេស 03 Jul 2018 / 02:00 PM
ឯកឧត្តម ប៉ាន សូរស័ក្តិ៖ ការតែងតាំងប្រធានមន្ទីរពាណិជ្ជ​កម្ម​ខេត្តពោធិ៍សាត់ គឺជាការចូលរួមអនុវត្តន៍យុទ្ធសាស្ត្រកំណែទម្រង់របស់រាជរដ្ឋាភិបាល 03 Jul 2018 / 01:00 PM
ឯកឧត្តម ប៉ាន សូរស័ក្តិ៖ អគាររដ្ឋបាលថ្មីមន្ទីរពាណិជ្ជកម្ម នឹងជួយលើកកម្ពស់អភិបាលកិច្ចល្អ ក្នុងខេត្តបាត់ដំបង 03 Jul 2018 / 11:00 AM
12345

Login > Company Search

Username  
Password  

SUBSCRIPTION