រដ្ឋមន្ត្រីពាណិជ្ជកម្ម ដាក់សម្ពោធផ្លូវបេតុងប្រវែង ៩០០ម៉ែត្រ ទុកជាចំណងដៃឆ្នាំថ្មី ជូនប្រជាពលរដ្ឋក្នុងឃុំស្រង៉ែ ស្រុកព្រៃឈរ ខេត្តកំពង់ចាម

08 Jan 2018 / 02:00 AM

ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាជន នៅក្នុងឃុំស្រង៉ែ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ក្នុងការប្រកបមុខរបរ និងធ្វើពាណិជ្ជកម្មផ្សេងៗ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកព្រៃឈរ បានដាក់ឲ្យដំណើរការផ្លូវបេតុងចំនួន ១ខ្សែ ប្រវែង ៩០០ម៉ែត្រ ដែលបានចំណាយថវិកាសាងសង់ អស់ប្រមាណជាង ៤ម៉ឺនដុល្លារសហរដ្ឋអាមេរិក តាមរយៈក្រុមការងារថ្នាក់ជាតិចុះជួយឃុំស្រង៉ែ រួមជាមួយសប្បុរសជនទាំងក្នុង និងក្រៅប្រទេស។

ថ្លែងនៅក្នុងពិធីសម្ពោធ ដែលរៀបចំឡើងកាលពីព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៨ ឯកឧត្តម ប៉ាន សូរស័ក្តិ បានលើកឡើងអំពីសារៈសំខាន់នៃសន្តិភាព ដែលជាបច្ច័យនាំឲ្យមានការអភិវឌ្ឍនៅគ្រប់ទីកន្លែង និងបានអំពាវនាវឲ្យប្រជាពលរដ្ឋ ចូលរួមថែរក្សាសន្តិភាពបច្ចុប្បន្ន ដើម្បីពន្លឿនវឌ្ឍនភាពនៃការអភិវឌ្ឍប្រទេស ឲ្យបានខ្លាំងក្លាថែមទៀត ស្របតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទីបី របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីជាមគ្គុទ្ទេសក៍ដ៏ឆ្នើម។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជម្រាបជូនប្រជាពលរដ្ឋ អំពីសមិទ្ធផលសំខាន់ៗរបស់រាជរដ្ឋាភិបាល ក្នុងដំណើរការអភិវឌ្ឍ សេដ្ឋកិច្ច សង្គម និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន និងមន្ត្រីរាជការទូទាំងប្រទេស។ «នៅឆ្នាំ២០១៨ នេះរាជរដ្ឋាភិបាល បានដាក់ឲ្យដំណើរការមូលនិធិថែទាំសុខមាលភាពជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និវត្តជន ក្រុមប្រឹក្សាគ្រប់ជាន់ថ្នាក់ និងមន្ត្រីភូមិ និងកំពុងបន្តរៀបចំនូវការគាំពារសង្គមខាងសុខភាព និងហានិភ័យផ្សេងៗទៀត ឲ្យមានវិសាលភាពគ្របដណ្តប់សម្រាប់ប្រជាជនទូទៅ» ឯកឧត្តម ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់។

ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមទៀតថា ផ្លូវបេតុងថ្មីដែលបានដាក់សម្ពោធនេះ គឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែង និងការសម្រេចចិត្តត្រឹមត្រូវរបស់ថ្នាក់ដឹកនាំស្រុក និងឃុំស្រង៉ែ ដើម្បីធ្វើសមាហរណកម្មផ្ទៃក្នុង លើកកម្ពស់ប្រសិទ្ធភាពសេដ្ឋកិច្ច និងការបែងចែកកំណើនប្រកបដោយសមធម៌ ជាពិសេសចូលរួមអនុវត្តន៍គោលការណ៍នៃអភិបាលកិច្ចល្អ សំដៅជួយសម្រួល និងដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។

«ខ្ញុំសង្ឃឹមថា ផ្លូវថ្មីនេះនឹងលើកស្ទួយមុខមាត់ស្រុកព្រៃឈរ និងឃុំស្រង៉ែ ដែលជាបេះដូងនៃខេត្តកំពង់ចាម។ ថ្វីបើបច្ចុប្បន្ន ហេដ្ឋារចនាសម្ព័ន្ធជាតិមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្តី ប៉ុន្តែយើងមិនបញ្ឈប់សកម្មភាពត្រឹមនេះឡើយ គឺយើងនៅតែបន្តកសាង ជួសជុល និងកែលម្អទាំងហេដ្ឋារចនាសម្ព័ន្ធចាស់ និងថ្មីបន្ថែមទៀត ដើម្បីសម្រួលដល់ការធ្វើដំណើរ និងការធ្វើសកម្មភាពពាណិជ្ជកម្មផ្សេងៗ របស់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស» ឯកឧត្តម ប៉ាន សូរស័ក្តិ បានអះអាងបន្ថែម។
គួររំលឹកដែរថា កន្លងមកក្រុមការងារថ្នាក់ជាតិចុះជួយស្រុកព្រៃឈរ ដឹកនាំដោយ ឯកឧត្តម ប៉ាន សូរស័ក្តិ បានកសាងនូវសមិទ្ធផលជាច្រើនដូចជា ធ្វើការជួសជុលផ្លូវ សាងសង់ផ្ទះ ព្រះវិហារ កសាងអណ្តូងទឹក ជីកប្រឡាយ ដាក់ប្រព័ន្ធលូ ផ្តល់ស្បៀងអាហារ និងសម្ភារប្រើប្រាស់ជូនប្រជាជន ដោយមិនប្រកាន់និន្នាការនយោបាយ។ លើសពីនេះ ក្រុមការងារ តែងបានធ្វើការឧបត្ថម្ភជាសម្ភារៈ និងថវិកាដល់ស្ត្រីឆ្លងទន្លេ និងគ្រួសារដែលមានសមាជិក សមាជិកាទទួលមរណភាព ក៏ដូចជាទ្រទ្រង់សកម្មភាពសង្គមផ្សេងៗ រួមមានកីឡា និងសាសនាផងដែរ។

ជាក់ស្តែងនៅពេលឆាប់ៗខាងមុខនេះ ក្រុមការងារនឹងធ្វើការដាក់សម្ពោធឲ្យប្រើប្រាស់ផ្លូវលំក្រាលគ្រួសក្រហម ១ខ្សែទៀត មានទីតាំងស្ថិតនៅក្នុងឃុំព្រៃឈរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ផ្លូវលំនេះ មានបណ្តោយប្រវែង ១,៦១០ម៉ែត្រ និងទទឹងប្រវែង ៦ម៉ែត្រ ចាក់គ្រួស-ដីស កម្រាស់ ០,៣ម៉ែត្រ និងមានទទឹងខ្នងលើប្រវែង ៤ម៉ែត្រ ក្រាលគ្រួសក្រហមកម្រាស់ ០,១៥ម៉ែត្រ ចំណាយថវិកាសាងសង់អស់ប្រមាណជិត ៧០លានរៀល តាមរយៈកិច្ចសហការរវាងក្រុមការងារចុះពង្រឹងឃុំព្រៃឈរ និងអាជ្ញាធរឃុំ។ បច្ចុប្បន្ន ផ្លូវលំមួយខ្សែនេះ ត្រូវបានប្រជាពលរដ្ឋធ្វើដំណើរទៅមកជាបណ្តើរៗរួចហើយ៕

Love to share on

Related News

មន្ត្រីអគ្គនាយកដ្ឋានកាំកុងត្រូល បន្តយុទ្ធនាការត្រួតពិនិត្យតម្លៃប្រេងឥន្ធនៈទូទាំងប្រទេស​ ឆ្លើយតប​បទបញ្ជាប្រមុខរាជរដ្ឋាភិបាល 18 Jul 2018 / 10:00 AM
ប្រតិភូធុរជនចិនខេត្តសៀងហៃ គ្រោងវិនិយោគលើរោងចក្រថាមពលអគ្គិសនីធ្យូងថ្ម និងប្រព័ន្ធផ្កាយរណបនៅកម្ពុជា 14 Jul 2018 / 09:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ គោលនយោបាយដំឡូងមី នឹងប្រែក្លាយកម្ពុជា ទៅជាទីតាំងឧស្សាហកម្មកែច្នៃ និងផ្គត់ផ្គង់ដំឡូងមី សម្រាប់ទីផ្សារពិភពលោក 10 Jul 2018 / 02:00 AM
អគ្គនាយកដ្ឋានកាំកុងត្រូល បន្តយុទ្ធនាការត្រួតពិនិត្យតម្លៃប្រេងឥន្ធនៈទូទាំងប្រទេសកម្ពុជា 09 Jul 2018 / 10:00 AM
សម្ពោធអគាររដ្ឋបាលថ្មី! រដ្ឋមន្ត្រីពាណិជ្ជកម្ម ស្នើមន្ត្រីពង្រឹងសេវាសាធារណៈ និងអនុវត្តន៍បទបញ្ជាប្រមុខរាជរដ្ឋាភិបាល 09 Jul 2018 / 09:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ ស្នើកម្លាំងប្រដាប់អាវុធ និងប្រជាការពារ រួមគ្នាការពារសុវត្ថិភាពជូនប្រជាជនស្រុកព្រៃឈរ នៅថ្ងៃបោះឆ្នោត 06 Jul 2018 / 09:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម សន្យាបន្តគាំទ្រវិនិយោគិនជប៉ុន ដែលមានបំណងធ្វើធុរកិច្ចនៅកម្ពុជា 04 Jul 2018 / 02:00 PM
អគ្គនាយកដ្ឋានកាំកុងត្រូល បន្តយុទ្ធនាការត្រួតពិនិត្យតម្លៃប្រេងឥន្ធនៈទូទាំងប្រទេស 03 Jul 2018 / 02:00 PM
ឯកឧត្តម ប៉ាន សូរស័ក្តិ៖ ការតែងតាំងប្រធានមន្ទីរពាណិជ្ជ​កម្ម​ខេត្តពោធិ៍សាត់ គឺជាការចូលរួមអនុវត្តន៍យុទ្ធសាស្ត្រកំណែទម្រង់របស់រាជរដ្ឋាភិបាល 03 Jul 2018 / 01:00 PM
ឯកឧត្តម ប៉ាន សូរស័ក្តិ៖ អគាររដ្ឋបាលថ្មីមន្ទីរពាណិជ្ជកម្ម នឹងជួយលើកកម្ពស់អភិបាលកិច្ចល្អ ក្នុងខេត្តបាត់ដំបង 03 Jul 2018 / 11:00 AM
12345

Login > Company Search

Username  
Password  

SUBSCRIPTION