រដ្ឋមន្ត្រីពាណិជ្ជកម្ម ស្នើប្រតិភូកសិកម្មចិន វិនិយោគលើដំណាំដំឡូងមី និងមៀនប៉ៃលិន ដើម្បីជំរុញការនាំចេញ

05 Jan 2018 / 10:00 AM

(ភ្នំពេញ)៖ នៅក្នុងជំនួបជាមួយប្រតិភូកសិកម្មចិន ដឹកនាំដោយលោក ហ៊ឺ ជៀនយ៉ាង (HE Jianxiang) អគ្គនាយករង ទទួលបន្ទុកការិយាល័យកែច្នៃផលិតផលកសិកម្ម នៃក្រសួងកសិកម្មប្រទេសចិន កាលពីរសៀលថ្ងៃទី០៤ ខែមករា​ ឆ្នាំ២០១៨ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា បានស្នើភាគីចិនធ្វើការអភិវឌ្ឍចង្វាក់តម្លៃបន្ថែម សម្រាប់ដំណាំដំឡូងមី និងមៀនប៉ៃលិន ដើម្បីពង្រីកការនាំចេញផលិតផលទាំងពីរនេះឲ្យបានអតិបរិមា។

ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបប្រតិភូចិន អំពីអត្ថប្រយោជន៍នៃដំឡូងមី ដែលជាដំណាំអទិភាពទី២ និងមានសក្តានុពលនាំចេញខ្ពស់របស់កម្ពុជា បន្ទាប់ពីដំណាំស្រូវ ព្រមទាំងផ្លែមៀនប៉ៃលិន ដែលជាឈើហូបផ្លែមានតម្រូវការខ្ពស់នៅលើទីផ្សារ។ ឯកឧត្តមបានគូសបញ្ជាក់ថា កម្ពុជាកំពុងចងក្រងគោលនយោបាយដំឡូងមី និងដំណាំផ្សេងៗរួមទាំងមៀនប៉ៃលិន ដើម្បីជំរុញការអភិវឌ្ឍចង្វាក់តម្លៃ និងការនាំចេញ សំដៅធ្វើពិពិធកម្មវិស័យការងារជូនប្រជាជន និងកាត់បន្ថយភាពក្រីក្រ។

«កម្ពុជាមានដីអំណោយផលសម្រាប់វិស័យកសិកម្ម ជាពិសេសដំឡូងមី និងមៀនប៉ៃលិន ហើយយើងចង់សហការជាមួយវិនិយោគិនចិន ដើម្បីកែច្នៃផលិតផលទាំងពីរនេះ សំដៅនាំចេញទៅកាន់ប្រទេសចិនផ្ទាល់ ដោយពុំចាំបាច់ឆ្លងកាត់ប្រទេសទីបី ដូចបច្ចុប្បន្ន» ឯកឧត្តម ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់។

ជាការឆ្លើយតប លោក ហ៊ឺ ជៀនយ៉ាង បានថ្លែងអំណរគុណចំពោះ ឯកឧត្តមរដ្ឋមន្ត្រីដែលបានផ្តល់ព័ត៌មានអំពីដំណាំសក្តានុពលរបស់កម្ពុជា ហើយលោកបានសន្យានឹងយកសំណើនេះ ទៅពិភាក្សាឲ្យបានស៊ីជម្រៅ និងសិក្សាបន្ថែម អំពីលទ្ធភាពសហការវិនិយោគលើការអភិវឌ្ឍចង្វាក់តម្លៃនៃផលិតផលទាំងពីរ និងដំណាំសក្តានុពលផ្សេងៗទៀតរបស់កម្ពុជា ដូចជា ពោត ស្រូវ និងស្វាយជាដើម។

ទន្ទឹមគ្នានេះដែរ លោក ហ៊ឺ ជៀនយ៉ាង ក៏បានជូនអនុសាសន៍ដល់ ឯកឧត្តមរដ្ឋមន្ត្រី លើកយកសំណើនេះ ទៅពិភាក្សាជាមួយរដ្ឋមន្ត្រីកសិកម្មចិន ដែលនឹងអញ្ជើញអមដំណើរ ឯកឧត្តម លី គឺឈាំង (Li Keqiang) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា នាដើមសប្តាហ៍ក្រោយ។

សូមបញ្ជាក់ថា ទំហំពាណិជ្ជកម្មទ្វេភាគីសរុបរវាងចិន និងកម្ពុជា បានកើនឡើងយ៉ាងឆាប់រហ័ស ជាមធ្យម ២៦% ក្នុងរយៈពេល ១០ឆ្នាំចុងក្រោយ។ កាលពីឆ្នាំ ២០១៦ ប្រទេសទាំងពីរ សម្រេចបានទំហំពាណិជ្ជកម្ម ដល់ទៅ ៤,៨០០លានដុល្លារអាមេរិក ក្នុងនោះការនាំចេញរបស់កម្ពុជាមានទឹកប្រាក់ ៨៣០លានដុល្លារ និងនាំចូល ៣,៩០០លានដុល្លារ។ ចិន គឺជាប្រទេសវិនិយោគធំជាងគេនៅកម្ពុជា ដែលគិតត្រឹមឆ្នាំ ២០១៦ វិនិយោគរបស់ចិនមានចំនួន ៥,០០០,១០០លានដុល្លារ លើវិស័យមួយចំនួនដូចជា កម្មន្តសាល សំណង់ វាយនភ័ណ និងអគ្គិសនី។ ដោយឡែកភ្ញៀវទេសចរណ៍ចិន ដែលមកកម្ពុជាបានកើនដល់ ៨៣ម៉ឺននាក់នៅក្នុងឆ្នាំ ២០១៦ គឺបានកើនឡើង ២០% បើធៀបនឹងឆ្នាំ២០១៥។ នៅក្នុងឆ្នាំ២០១៨នេះ ចិនក៏បានយល់ព្រមឲ្យកម្ពុជានាំចូលអង្ករ ៣០ម៉ឺនតោនផងដែរ៕

 

Love to share on

Related News

មន្ត្រីអគ្គនាយកដ្ឋានកាំកុងត្រូល បន្តយុទ្ធនាការត្រួតពិនិត្យតម្លៃប្រេងឥន្ធនៈទូទាំងប្រទេស​ ឆ្លើយតប​បទបញ្ជាប្រមុខរាជរដ្ឋាភិបាល 18 Jul 2018 / 10:00 AM
ប្រតិភូធុរជនចិនខេត្តសៀងហៃ គ្រោងវិនិយោគលើរោងចក្រថាមពលអគ្គិសនីធ្យូងថ្ម និងប្រព័ន្ធផ្កាយរណបនៅកម្ពុជា 14 Jul 2018 / 09:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ គោលនយោបាយដំឡូងមី នឹងប្រែក្លាយកម្ពុជា ទៅជាទីតាំងឧស្សាហកម្មកែច្នៃ និងផ្គត់ផ្គង់ដំឡូងមី សម្រាប់ទីផ្សារពិភពលោក 10 Jul 2018 / 02:00 AM
អគ្គនាយកដ្ឋានកាំកុងត្រូល បន្តយុទ្ធនាការត្រួតពិនិត្យតម្លៃប្រេងឥន្ធនៈទូទាំងប្រទេសកម្ពុជា 09 Jul 2018 / 10:00 AM
សម្ពោធអគាររដ្ឋបាលថ្មី! រដ្ឋមន្ត្រីពាណិជ្ជកម្ម ស្នើមន្ត្រីពង្រឹងសេវាសាធារណៈ និងអនុវត្តន៍បទបញ្ជាប្រមុខរាជរដ្ឋាភិបាល 09 Jul 2018 / 09:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ ស្នើកម្លាំងប្រដាប់អាវុធ និងប្រជាការពារ រួមគ្នាការពារសុវត្ថិភាពជូនប្រជាជនស្រុកព្រៃឈរ នៅថ្ងៃបោះឆ្នោត 06 Jul 2018 / 09:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម សន្យាបន្តគាំទ្រវិនិយោគិនជប៉ុន ដែលមានបំណងធ្វើធុរកិច្ចនៅកម្ពុជា 04 Jul 2018 / 02:00 PM
អគ្គនាយកដ្ឋានកាំកុងត្រូល បន្តយុទ្ធនាការត្រួតពិនិត្យតម្លៃប្រេងឥន្ធនៈទូទាំងប្រទេស 03 Jul 2018 / 02:00 PM
ឯកឧត្តម ប៉ាន សូរស័ក្តិ៖ ការតែងតាំងប្រធានមន្ទីរពាណិជ្ជ​កម្ម​ខេត្តពោធិ៍សាត់ គឺជាការចូលរួមអនុវត្តន៍យុទ្ធសាស្ត្រកំណែទម្រង់របស់រាជរដ្ឋាភិបាល 03 Jul 2018 / 01:00 PM
ឯកឧត្តម ប៉ាន សូរស័ក្តិ៖ អគាររដ្ឋបាលថ្មីមន្ទីរពាណិជ្ជកម្ម នឹងជួយលើកកម្ពស់អភិបាលកិច្ចល្អ ក្នុងខេត្តបាត់ដំបង 03 Jul 2018 / 11:00 AM
12345

Login > Company Search

Username  
Password  

SUBSCRIPTION