រដ្ឋមន្ត្រីពាណិជ្ជកម្ម ប្រកាសដាក់ឲ្យប្រើប្រាស់កម្មវិធីព័ត៌មានក្រសួងពាណិជ្ជកម្ម សម្រាប់ទូរស័ព្ទដៃ

26 Dec 2017 / 04:00 AM

នៅព្រឹកថ្ងៃទី៩កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ នៅទីស្តីការក្រសួងពាណិជ្ជកម្ម មានរៀបចំពិធីប្រកាសដាក់ឲ្យប្រើប្រាស់ កម្មវិធីព័ត៌មានក្រសួងពាណិជ្ជកម្មសម្រាប់ទូរស័ព្ទចល័ត ក្រោមអធិបតីភាព ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។

កម្មវិធីព័ត៌មានសម្រាប់ទូរស័ព្ទចល័តរបស់ក្រសួងពាណិជ្ជកម្ម ជាគំនិតផ្តួចផ្តើមនិងជា ផ្នែកមួយនៃយុទ្ធសាស្ត្រទំនាក់ទំនងសារធារណៈ ដើម្បីជំរុញលំហូរព័ត៌មានរបស់ក្រសួងទៅដល់ដៃ សាធារណជនគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ កម្មវិធីព័ត៌មានសម្រាប់ទូរស័ព្ទចល័តរបស់ ក្រសួងពាណិជ្ជកម្មនេះ នឹងរួមចំណែកលើកកម្ពស់ប្រសិទ្ធភាពនៃការផ្សព្វផ្សាយ និងការចែកចាយ ព័ត៌មានកាន់តែទូលំទូលាយ ស្តីពីសកម្មភាពការងារប្រចាំថ្ងៃរបស់ថ្នាក់ដឹកនាំ និងមន្ត្រីនៅក្នុង ក្រសួងពាណិជ្ជកម្ម ព្រមទាំងសមិទ្ធផលសំខាន់ៗ ដែលក្រសួងសម្រេចបាន នាពេលកន្លងមក ជូនដល់សាធារណជនគ្រប់មជ្ឈដ្ឋានជ្រាបកាន់តែច្បាស់អំពីតួនាទី ភារកិច្ច និងការទទួលខុសត្រូវ របស់ក្រសួងពាណិជ្ជកម្ម ដូចជា ការចរចារនៅក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ទ្វេភាគី និងពហុភាគី ការកសាងសមត្ថភាពស្ថាប័ន ការរៀបចំសេចក្តីព្រាងលិខិតបទដ្ឋាន គតិយុត្តិនៅក្រោមវិស័យពាណិជ្ជកម្ម ការបំពេញកាតព្វកិច្ចរបស់កម្ពុជាក្នុងនាមជាប្រធានសម្របសម្រួលក្រុម ប្រទេសអភិវឌ្ឍន៍តិចតួច នៅក្រោមក្របខ័ណ្ឌអង្គការពាណិជ្ជកម្មពិភពលោក ការរៀបចំព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មដើម្បីជំរុញផលិតផលខ្មែរ និងការធ្វើពិពិធកម្មទីផ្សារថ្មីៗ ដើម្បីធ្វើសមារហកម្មទំនិញកម្ពុជា ចូលទៅក្នុងទីផ្សារក្នុងតំបន់ និងពិភពលោកជាដើម។ល។

ព័ត៌មានស្តីអំពីសមិទ្ធផលការងារទាំងអស់នេះ មិនត្រឹមតែជាកញ្ចក់ឆ្លុះបញ្ចាំងអំពីកិច្ច ប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម និងរាជរដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាចំណេះដឹងយ៉ាងល្អ សម្រាប់និស្សិត បញ្ញាវន្ត អ្នកសារព័ត៌មាន សេដ្ឋវិទូ និងអ្នកសិក្សាស្រាវជ្រាវទូទៅផងដែរ ដើម្បីយកធ្វើជាឯកសារយោង សម្រាប់ជំនួយក្នុងការបំពេញការងាររបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព។ បន្ថែមគឺអាចដកស្រង់ ព័ត៌មាន និង លិខឹតបទដ្ឋាន គតិយុទ្ធនានា ដែលតម្ដល់ក្នុង គេហទំព័រ ព្រមទាំង ធ្វើ Comment ឬ Like ជាមួយនឹង គណនី Facebook របស់ ក្រសួងពាណិជ្ជកម្ម ដោយមានការភ្ជាប់ ជាស្វ័យប្រវត្តិ ជាមួយកម្មវិធីព័ត៌មានទូរស័ព្ទចល័តនេះ ជាស្រេច។

កម្មវិធីព័ត៌មាន ដែលកំពុងដាក់ឲ្យប្រើប្រាស់នៅពេលនេះ គឺអាចដំណើរការនៅលើប្រព័ន្ធប្រតិបត្តិការ Android ជាមុនសិន ដោយអាចស្វែងរកបាននៅក្នុង Play Store ដោយប្រើពាក្យ “Ministry of Commerce Cambodia” ហើយនៅក្នុងពេលឆាប់ៗខាងមុខនេះ មន្ត្រីបច្ចេកទេស របស់ក្រសួងពាណិជ្ជកម្ម នឹងធ្វើការអភិវឌ្ឍន៍កម្មវិធីនេះបន្តទៀត ដើម្បីដំណើរ ការលើប្រព័ន្ធប្រតិបត្តិការ IOS ថែមទៀត។

Love to share on

Related News

លោកជំទាវ តឹករ៉េត កំរង ដឹកនាំមន្រ្តីរាជការក្រសួងពាណិជ្ជកម្ម ចូលរួមគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម វ៉ាស៊ឹម សំរិទ្ធ អតីតទីប្រឹក្សារាជរដ្ឋាភិបាល ឋានៈស្មើរដ្ឋមន្រ្តី 19 Apr 2018 / 06:00 AM
ឯកឧត្តម ប៉ាន សូរស័ក្ដិ៖ ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល អាចបង្ខិត និងបង្កើតភាពងាយស្រួល ដល់សហគ្រានធុនតូច និងមធ្យមក្នុងការជួបជាមួយអតិថិជន 19 Apr 2018 / 04:00 AM
ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ចូលរួមព្រឹត្តិការណ៍ «សប្ដាហ៍ស្ដីពីពាណិជ្ជកម្មតាមអេឡិកត្រូនិច (E-Commerce Week)» នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស 19 Apr 2018 / 03:00 AM
សហភាពសហព័ន្ធយុវជនកម្ពុជាវិស័យពាណិជ្ជកម្ម៖ ការចូលរួមកិច្ចការសង្គម គឺជាកាតព្វកិច្ចរបស់យុវជន 18 Apr 2018 / 11:00 AM
ប្រធានស្តីទីសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យពាណិជ្ជកម្ម បកស្រាយ​ពី​អត្ថ​ប្រយោជន៍​ពិព័រណ៍ផលិតផលខ្មែរ ចំពោះវិស័យសេដ្ឋកិច្ច 18 Apr 2018 / 10:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ ការទិញផលិតផលខ្មែរ គឺជាការជួយខ្លួនឯង និងជួយប្រទេសជាតិ 18 Apr 2018 / 09:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម សម្ពោធសមិទ្ធផលវត្តគូរទុកជាចំណងដៃឆ្នាំថ្នី ជូនប្រជាពលរដ្ឋឃុំត្រពាំងព្រះ ស្រុកព្រៃឈរ 09 Apr 2018 / 03:00 AM
ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្ដិ ទទួលជួបឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា 09 Apr 2018 / 02:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម ជួបសម្តែងការគួរសម និងពិភាក្សាជាមួយលោកជំទាវឯកអគ្គរដ្ឋទូតតួកគីថ្មី ប្រចាំនៅកម្ពុជា 09 Apr 2018 / 02:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម អំពាវនាវឲ្យកងទ័ពរួមកម្លាំងគ្នា ដើម្បីការពារសន្តិភាពបច្ចុប្បន្ន 06 Apr 2018 / 02:00 AM
12345

Login > Company Search

Username  
Password  

SUBSCRIPTION