ក្រសួងពាណិជ្ជកម្ម ចូលរួមជំរុញតារារះនាទិសនីរតីរបស់កម្ពុជា

25 Dec 2017 / 03:00 AM

(ខេត្តកែប)៖ ក្នុងស្មារតីរួមចំណែកផ្សព្វផ្សាយពីសក្ដានុពលទេសចរណ៍នៃតំបន់ឆ្នេរសមុទ្ររបស់កម្ពុជា ឬតារារះនាទិសនីរតី និងគាំទ្រគោលនយោបាយអភិវឌ្ឍន៍ទេសចរណ៍ប្រកបដោយនិរន្តរភាពរបស់រាជរដ្ឋាភិបាល ក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា បានចូលរួម «ពិធីបុណ្យសមុទ្រ» លើកទី៦ ដែលជាព្រឹត្តិការណ៍ទេសចរណ៍ដ៏ធំប្រចាំឆ្នាំ ប្រារព្ធឡើងនៅក្នុងខេត្តកែប ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧ ក្រោមប្រធានបទ «ឆ្នេរសមុទ្របៃតង៖ អនាគតគឺបច្ចុប្បន្ន» ក្រោមពាក្យស្លោក «និរន្តរភាពទេសចរណ៍សម្រាប់ការអភិវឌ្ឍ»។

នៅឯស្តង់ពិព័រណ៍របស់ក្រសួងពាណិជ្ជកម្ម រសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៧នេះ ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានដឹកនាំមន្ត្រី ទទួលដំណើរទស្សនកិច្ចដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានអញ្ជើញទស្សនា និងពិនិត្យមើលផលិតផលខ្មែរជាង ១០០ប្រភេទនៅក្នុងស្តង់។

វត្តមានដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល បានផ្តល់កម្លាំងចិត្តដល់ថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងពាណិជ្ជកម្ម ក្នុងការបន្តអនុវត្តគោលនយោបាយជំរុញពាណិជ្ជកម្ម និងកម្មវិធីកំណែទម្រង់នានា សំដៅលើកកម្ពស់បរិយាកាសធុរកិច្ច និងធ្វើពិធិធកម្មការនាំចេញរបស់កម្ពុជាឲ្យបានអតិបរិមា ដូចបានកំណត់នៅក្នុងសសរស្តមទាំងបីនៃអភិក្រមគ្របដណ្តប់លើវិស័យពាណិជ្ជកម្ម (Trade SWAp) និងយុទ្ធសាស្ត្រវិភាគសមាហរណកម្មពាណិជ្ជកម្ម (CTIS) ឆ្នាំ ២០១៤-២០១៨។

គួររំលឹកដែរថា កាលពីឆ្នាំ ២០១១ តំបន់ឆ្នេរសមុទ្រកម្ពុជា បានក្លាយជាសមាជិកក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក ដែលប្រការនេះកំពុងរួមចំណែកធ្វើឱ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ប្រកបដោយឧត្ដមភាព ដើម្បីឈានទៅសម្រេចចក្ខុវិស័យរួមរបស់អាស៊ាន ជាគោលដៅទេសចរណ៍លំដាប់ពិភពលោក និងប្រកបដោយភាពកក់ក្ដៅ។ ជាក់ស្ដែងតំបន់ឆ្នេរសមុទ្រកម្ពុជា តែងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ១៥% នៃចំនួនភ្ញៀវទេសចរសរុបចូលមកកម្ពុជា ហើយចំនួននេះបាននឹងកំពុងកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ៕

 

Love to share on

Related News

លោកជំទាវ តឹករ៉េត កំរង ដឹកនាំមន្រ្តីរាជការក្រសួងពាណិជ្ជកម្ម ចូលរួមគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម វ៉ាស៊ឹម សំរិទ្ធ អតីតទីប្រឹក្សារាជរដ្ឋាភិបាល ឋានៈស្មើរដ្ឋមន្រ្តី 19 Apr 2018 / 06:00 AM
ឯកឧត្តម ប៉ាន សូរស័ក្ដិ៖ ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល អាចបង្ខិត និងបង្កើតភាពងាយស្រួល ដល់សហគ្រានធុនតូច និងមធ្យមក្នុងការជួបជាមួយអតិថិជន 19 Apr 2018 / 04:00 AM
ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ចូលរួមព្រឹត្តិការណ៍ «សប្ដាហ៍ស្ដីពីពាណិជ្ជកម្មតាមអេឡិកត្រូនិច (E-Commerce Week)» នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស 19 Apr 2018 / 03:00 AM
សហភាពសហព័ន្ធយុវជនកម្ពុជាវិស័យពាណិជ្ជកម្ម៖ ការចូលរួមកិច្ចការសង្គម គឺជាកាតព្វកិច្ចរបស់យុវជន 18 Apr 2018 / 11:00 AM
ប្រធានស្តីទីសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យពាណិជ្ជកម្ម បកស្រាយ​ពី​អត្ថ​ប្រយោជន៍​ពិព័រណ៍ផលិតផលខ្មែរ ចំពោះវិស័យសេដ្ឋកិច្ច 18 Apr 2018 / 10:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ ការទិញផលិតផលខ្មែរ គឺជាការជួយខ្លួនឯង និងជួយប្រទេសជាតិ 18 Apr 2018 / 09:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម សម្ពោធសមិទ្ធផលវត្តគូរទុកជាចំណងដៃឆ្នាំថ្នី ជូនប្រជាពលរដ្ឋឃុំត្រពាំងព្រះ ស្រុកព្រៃឈរ 09 Apr 2018 / 03:00 AM
ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្ដិ ទទួលជួបឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា 09 Apr 2018 / 02:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម ជួបសម្តែងការគួរសម និងពិភាក្សាជាមួយលោកជំទាវឯកអគ្គរដ្ឋទូតតួកគីថ្មី ប្រចាំនៅកម្ពុជា 09 Apr 2018 / 02:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម អំពាវនាវឲ្យកងទ័ពរួមកម្លាំងគ្នា ដើម្បីការពារសន្តិភាពបច្ចុប្បន្ន 06 Apr 2018 / 02:00 AM
12345

Login > Company Search

Username  
Password  

SUBSCRIPTION