សេចក្តីប្រកាសព័ត៌មាន ស្តីពីវេទិកាធុរកិច្ចកម្ពុជា-សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី ២០១៧ | Press Release on Business Forum Cambodia-EAEU 2017

18 Dec 2017 / 04:30 AM

នៅថ្ងៃសៅរិ៍ ១៣រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧ ក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា​ សហការជាមួយសភាពាណិជ្ជកម្មកម្ពុជា និងក្រុមប្រឹក្សាធុរកិច្ច រុស្ស៊ី-សិង្ហបុរីនៃសហព័ន្ធរុស្ស៊ី បានរៀបចំវេទិកាធុរកិច្ចកម្ពុជា-សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី (Eurasian Economic Union-EAEU) ឆ្នាំ២០១៧ នៅសណ្ឋាគារសុខាភ្នំពេញ។

វេទិកាធុរកិច្ចនេះ ត្រូវបានរៀបចំឡើងក្រោមគណ:អធិបតីភាព ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងលោកជំទាវ ថាតធីយ៉ាណា វ៉ាឡូវ៉ាយ៉ា (Tatiana VALOVAYA) សមាជិកក្រុមប្រឹក្សាភិបាលសម្រាប់សមាហរណកម្ម និងម៉ាក្រូសេដ្ឋកិច្ចនៃគណៈកម្មការសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី និងមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ,​ អង្គទូតនៃប្រទេសសមាជិកសហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី និងតំណាងវិស័យឯកជន គ្របដណ្តប់លើផ្នែកសំខាន់ៗដូចជា ទេសចរណ៍,​ កសិកម្ម,​ សុខាភិបាល,​ ព័ត៌មានវិទ្យា,​ ហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក និងផ្លូវអាកាស,​ សំណង់,​ កាត់ដេរនិងវាយនភ័ណ្ឌ,​ និងតំបន់សេដ្ឋកិច្ចពិសេស សរុបប្រមាណ ១៥០នាក់។

គោលបំណងនៃវេទិកានេះ គឺដើម្បីត្រួសត្រាយផ្លូវដល់អាជីវករ និងវិនិយោគិននៃភាគីទាំងពីរ ក្នុងការស្វែងរកឱកាសពង្រឹងកិច្ចសហការ និងបង្កើតសម្ព័ន្ធភាពថ្មី ក្រោមការគាំទ្រពីរដ្ឋាភិបាលនៃភាគីទាំងពីរ។ ការចូលរួមរបស់វិស័យឯកជនរបស់ភាគីទាំងពីរ​ពិតជាមានសារៈសំខាន់​ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ចបន្ថែមទៀត ព្រមទាំងបន្តកិច្ចសហប្រតិបត្តិការអាជីវកម្ម និងវិនិយោគឲ្យកាន់តែទូលំទូលាយ ជាពិសេសគាំទ្រក្នុងការបើកទីផ្សារថ្មីៗ តាមរយៈការចរចារកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងសហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី​ (Cambodia-EAEU FTA) ដែលនឹងបង្កើតនូវឱកាសដ៏សម្បូរបែប​ សម្រាប់វិស័យឯកជននៅក្នុងប្រទេសកម្ពុជា និងប្រទេសដែលជាសមាជិកសហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី។

លើសពីនេះទៀត គណៈប្រតិភូសហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី​ ក៏បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដើម្បីស្វែងយល់បន្ថែមអំពីរោងចក្រ​ និងសហគ្រាសនានា​ ដែលកំពុងធ្វើប្រតិបត្តិការនៅទីនោះ ក៏ដូចជាសក្តានុពល និងអត្ថប្រយោជន៍ផ្សេងៗដែលតំបន់សេដ្ឋកិច្ចនេះបានផ្តល់ជូន។

សម្រាប់ព័ត៌មានលម្អិត ឬក៏តម្រូវការឯកសារបន្ថែម សូមទំនាក់ទំនងលោក ថុល ណារ៉ា ប្រធាននាយកដ្ឋានអឺរ៉ុប មជ្ឈឹមបូព៌ា និងអាហ្រ្វិក តាមរយៈលេខទូរស័ព្ទ ០១២ ៩២៨ ២៨៧ និងអ៊ីម៉ែល narathl@yahoo.com 

Love to share on

Related News

លោកជំទាវ តឹករ៉េត កំរង ដឹកនាំមន្រ្តីរាជការក្រសួងពាណិជ្ជកម្ម ចូលរួមគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម វ៉ាស៊ឹម សំរិទ្ធ អតីតទីប្រឹក្សារាជរដ្ឋាភិបាល ឋានៈស្មើរដ្ឋមន្រ្តី 19 Apr 2018 / 06:00 AM
ឯកឧត្តម ប៉ាន សូរស័ក្ដិ៖ ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល អាចបង្ខិត និងបង្កើតភាពងាយស្រួល ដល់សហគ្រានធុនតូច និងមធ្យមក្នុងការជួបជាមួយអតិថិជន 19 Apr 2018 / 04:00 AM
ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ចូលរួមព្រឹត្តិការណ៍ «សប្ដាហ៍ស្ដីពីពាណិជ្ជកម្មតាមអេឡិកត្រូនិច (E-Commerce Week)» នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស 19 Apr 2018 / 03:00 AM
សហភាពសហព័ន្ធយុវជនកម្ពុជាវិស័យពាណិជ្ជកម្ម៖ ការចូលរួមកិច្ចការសង្គម គឺជាកាតព្វកិច្ចរបស់យុវជន 18 Apr 2018 / 11:00 AM
ប្រធានស្តីទីសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យពាណិជ្ជកម្ម បកស្រាយ​ពី​អត្ថ​ប្រយោជន៍​ពិព័រណ៍ផលិតផលខ្មែរ ចំពោះវិស័យសេដ្ឋកិច្ច 18 Apr 2018 / 10:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ ការទិញផលិតផលខ្មែរ គឺជាការជួយខ្លួនឯង និងជួយប្រទេសជាតិ 18 Apr 2018 / 09:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម សម្ពោធសមិទ្ធផលវត្តគូរទុកជាចំណងដៃឆ្នាំថ្នី ជូនប្រជាពលរដ្ឋឃុំត្រពាំងព្រះ ស្រុកព្រៃឈរ 09 Apr 2018 / 03:00 AM
ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្ដិ ទទួលជួបឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា 09 Apr 2018 / 02:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម ជួបសម្តែងការគួរសម និងពិភាក្សាជាមួយលោកជំទាវឯកអគ្គរដ្ឋទូតតួកគីថ្មី ប្រចាំនៅកម្ពុជា 09 Apr 2018 / 02:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម អំពាវនាវឲ្យកងទ័ពរួមកម្លាំងគ្នា ដើម្បីការពារសន្តិភាពបច្ចុប្បន្ន 06 Apr 2018 / 02:00 AM
12345

Login > Company Search

Username  
Password  

SUBSCRIPTION