ឯកឧត្តម ប៉ាន សូរស័ក្តិ ចូលរួមធ្វើសន្និសីទព័ត៌មាន ស្តីពីកិច្ចការដែលប្រទេសអភិវឌ្ឍន៍តិចតួចត្រូវបំពេញសំដៅជំរុញឲ្យមានកំណើនប្រកបដោយបរិយាប័ន្ន (How Least Developed Countries Drive Inclusive Growth) ក្នុងអំទ្បុងពេលកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអង្គការ WTO លើកទី១១

13 Dec 2017 / 10:00 AM

ទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីន៖ កាលពីព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ ឯកឧត្តម ប៉ាន សូរស័ក្តិ   រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានចូលរួមធ្វើសន្និសីទសារព័ត៌មានស្តីពីកិច្ចការដែលប្រទេសអភិវឌ្ឍន៍តិចតួចត្រូវបំពេញ​សំដៅជំរុញឲ្យមានកំណើនប្រកបដោយបរិយាប័ន្ន ស្របពេលគ្នាជាមួយនឹងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអង្គការ WTO លើកទី១១ ដោយមានការចូលរួមពីឯកឧត្តម Axel Addy​ រដ្ឋមន្រ្តីពាណិជ្ជកម្មលីបេរីយ៉ា (Liberia) ឯកឧត្តម Marc Yombouno រដ្ឋមន្រ្តីពាណិជ្ជកម្មហ្គីណេ (Guinea) លោក Willie Pakoa Luen មន្រ្តីអភិវឌ្ឍន៍ពាណិជ្ជកម្មជាន់ខ្ពស់ ក្រសួងទេសចរណ៍ និងពាណិជ្ជកម្ម និងធុរកិច្ចវ៉ាន់នូអាទូ (Vanuatu) និងឯកឧត្តម Andrew Staines ឯកអគ្គរាជទូត និងអនុប្រធានស្ថានតំណាងបេសកកម្មអចិន្រ្តៃយ៍ប្រចាំទីក្រុងហ្សឺណែវ នៃចក្រភពអង់គ្លេស។​ 

ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្រ្តី បានធ្វើបទបង្ហាញអំពីស្ថានភាពពាណិជ្ជកម្មប្រទេសអភិវឌ្ឍន៍តិចតួចក្នុងពាណិជ្ជកម្មសកលលោក ដោយបញ្ជាក់ថា "ប្រទេសអភិវឌ្ឍន៍តិចតួចទាំងអស់ មានចំនួនប្រជាជនសរុបប្រមាណ១៣% នៃប្រជាជនពិភពលោក ប៉ុន្តែគិតពីទំហំពាណិជ្ជកម្មវិញមានតិចជាង ​១% នៃពាណិជ្ជកម្មសកលលោក ដែលកត្តានេះជម្រុញឲ្យប្រទេសអភិវឌ្ឍន៍តិចតួចទាំងអស់ ត្រូវខិតខំធ្វើ​ការងារជាច្រើនទៀត សំដៅជម្រុញឲ្យពាណិជ្ជកម្ម អាចដើរតួនាទីជាក្បាលម៉ាស៊ីនជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងធ្វើឲ្យប្រសើរឡើងនូវជីវភាព​រស់នៅសម្រាប់ប្រជាជនក្រីក្រ និងប្រជាជានដែលងាយរងគ្រោះនៅក្នុងពិភពលោក។" 

ឯកឧត្តមរដ្ឋមន្រ្តីបានរំលេចថា "កម្មវិធីការពង្រឹងក្របខណ្ឌសមាហរណកម្ម​ (EIF) បានជួយគាំទ្រដ៏ចាំបាច់សម្រាប់ដោះស្រាយបញ្ហាប្រឈមក្នុងផ្នែកផ្គត់ផ្គង់ "supply side Constraints " ។​​ កម្មវិធី (EIF) គឺជាអន្តរការីដ៏ប្រសើរមួយជួយតភ្ជាប់រវាងប្រទេសអភិវឌ្ឍន៍តិចតួច និងប្រទេសដទៃទៀតដែលមានបំណងជំរុញកំណើនសេដ្ឋកិច្ចតាមរយៈការបង្កើនទំហំពាណិជ្ជកម្ម និងការអភិវឌ្ឍ។" 

ទន្ទឹមនឹងនោះ ឯកឧត្តមរដ្ឋមន្រ្តីបានគូសបញ្ជាក់ថា "បើទោះជានៅមានបញ្ហាប្រឈមខ្លះក៏ដោយ ប្រទេសមួយចំនួនចាប់ផ្តើមទទួលបានលទ្ធផលផ្លែផ្កាខ្លះៗហើយ ដែលវាជាការផ្តល់សង្ឃឹមដល់គ្រប់ប្រទេសចូលរួមទាំងអស់ក្នុងកម្មវិធីនេះ។ កម្ពុជា គឺជាឧទាហរណ៍មួយ បានបង្ហាញថា កម្មវិធី EIF បានជំរុញ​ផ្នែកខ្លះនៃការអភិវឌ្ឍដូចពេលបច្ចុប្បន្ននេះ ប្រសិនជាពុំមានការជួយគាំទ្រពីកម្មវិធី ​"ជំនួយសម្រាប់ពាណិជ្ជកម្ម (Aide for Trade)" ការអភិវឌ្ឍនឹងមានសន្ទុះមានកម្រិត។ កម្ពុជាទទួលបាននូវដងសន្ទូចដែលអាចឲ្យកម្ពុជាចិញ្ចឹមជីវិតដោយខ្លួនឯងបាន ជាជាងការទទួលបានត្រីដែលអាចចិញ្ចឹមជីវិតបានតែមួយពេល។" 

ក្នុងសន្និសីទព័ត៌មាន ឯកឧត្តម ANDREW STANES ឯកអគ្គ​រាជទូតចក្រភពអង់គ្លេស បានគូសបញ្ជាក់ថា ចក្រភពអង់គ្លេស សន្យាផ្តល់ជំនួយប្រមាណ ២១.៣ លានដុល្លារ សម្រាប់កម្មវិធីពាណិជ្ជកម្មនវានុវត្ត តបតាមការអំពាវនាវឲ្យមានវិធានការលើក​កម្ពស់ពាណិជ្ជកម្មសំដៅប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ និងវិសមភាព។ 

#អត្ថបទ៖ នាយកដ្ឋានផ្តល់ព័ត៌មាន និងផ្ទៀងផ្ទាត់ច្បាប់

Love to share on

Related News

លោកជំទាវ តឹករ៉េត កំរង ដឹកនាំមន្រ្តីរាជការក្រសួងពាណិជ្ជកម្ម ចូលរួមគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម វ៉ាស៊ឹម សំរិទ្ធ អតីតទីប្រឹក្សារាជរដ្ឋាភិបាល ឋានៈស្មើរដ្ឋមន្រ្តី 19 Apr 2018 / 06:00 AM
ឯកឧត្តម ប៉ាន សូរស័ក្ដិ៖ ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល អាចបង្ខិត និងបង្កើតភាពងាយស្រួល ដល់សហគ្រានធុនតូច និងមធ្យមក្នុងការជួបជាមួយអតិថិជន 19 Apr 2018 / 04:00 AM
ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ចូលរួមព្រឹត្តិការណ៍ «សប្ដាហ៍ស្ដីពីពាណិជ្ជកម្មតាមអេឡិកត្រូនិច (E-Commerce Week)» នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស 19 Apr 2018 / 03:00 AM
សហភាពសហព័ន្ធយុវជនកម្ពុជាវិស័យពាណិជ្ជកម្ម៖ ការចូលរួមកិច្ចការសង្គម គឺជាកាតព្វកិច្ចរបស់យុវជន 18 Apr 2018 / 11:00 AM
ប្រធានស្តីទីសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យពាណិជ្ជកម្ម បកស្រាយ​ពី​អត្ថ​ប្រយោជន៍​ពិព័រណ៍ផលិតផលខ្មែរ ចំពោះវិស័យសេដ្ឋកិច្ច 18 Apr 2018 / 10:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ ការទិញផលិតផលខ្មែរ គឺជាការជួយខ្លួនឯង និងជួយប្រទេសជាតិ 18 Apr 2018 / 09:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម សម្ពោធសមិទ្ធផលវត្តគូរទុកជាចំណងដៃឆ្នាំថ្នី ជូនប្រជាពលរដ្ឋឃុំត្រពាំងព្រះ ស្រុកព្រៃឈរ 09 Apr 2018 / 03:00 AM
ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្ដិ ទទួលជួបឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា 09 Apr 2018 / 02:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម ជួបសម្តែងការគួរសម និងពិភាក្សាជាមួយលោកជំទាវឯកអគ្គរដ្ឋទូតតួកគីថ្មី ប្រចាំនៅកម្ពុជា 09 Apr 2018 / 02:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម អំពាវនាវឲ្យកងទ័ពរួមកម្លាំងគ្នា ដើម្បីការពារសន្តិភាពបច្ចុប្បន្ន 06 Apr 2018 / 02:00 AM
12345

Login > Company Search

Username  
Password  

SUBSCRIPTION