ឯកឧត្តម ប៉ាន សូរស័ក្តិ ដឹកនាំកិច្ចសន្ទនាក្រៅផ្លូវការរវាងរដ្ឋមន្រ្តីនៃប្រទេសអភិវឌ្ឍន៍តិចតួចដែលកំពុងត្រៀមចរចាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក

13 Dec 2017 / 09:00 AM

ទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីន៖ កាលពីល្ងាចថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចសន្ទនាក្រៅផ្លូវការរវាងរដ្ឋមន្រ្តីនៃប្រទេសអភិវឌ្ឍន៍តិចតួចដែលកំពុងត្រៀមចរចាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក អំទ្បុងពេលកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអង្គការពាណិជ្ជកម្មពិភពលោកលើកទី១១ ដោយមានការចូលរួមពីប្រទេសអភិវឌ្ឍន៍តិចតួច ដែលកំពុងចរចាសុំចូលជាសមាជិកអង្គការ ពាណិជ្ជកម្មពិភពលោក ចំនួន០៦ គឺស៊ូដង់ (Sudan) និងកូមូរូស (Comoros) ប៊ូតាន (Bhutan) អ៊ីតូប្យា (Ethiopia) សូមាលី (Somali) និងទីម័រខាងកើត (Timor Leste) ។

ឯកឧត្តមរដ្ឋមន្រ្តី បានលើកទ្បើងនូវប្រធានបទសំខាន់ៗចំនួន៣ គឺ ទី(១) ការចែករំលែកបទពិសោធន៍ពាក់ព័ន្ធដំណើរការចរចាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោករបស់កម្ពុជា ទី(២) ការផ្តោតសំខាន់លើតួនាទីចាំបាច់របស់អង្គការពាណិជ្ជកម្មពិភពលោក ក្នុងការជួយសម្រួលដល់ដំណើរការចូលជាសមាជិកអង្គការនេះ ជាពិសេសសេចក្តីណែនាំរបស់ General Council ស្តីពីការចូលជាសមាជិកនៃប្រទេសអភិវឌ្ឍន៍តិចតួចឆ្នាំ២០០២ និងសេចក្តីកែសម្រួលឆ្នាំ២០១២ និងទី(៣) ការផ្លាស់ប្តូរទស្សនៈ និងការពិភាក្សាលើវឌ្ឍនភាពរៀបចំ និងចរចាចូលជាសមាជិក របស់បណ្តាប្រទេសអភិវឌ្ឍន៍តិចតួចរួមមាន ប៊ូតាន (Bhutan) អ៊ីតូប្យា (Ethiopia) សូមាលី (Somali) ទីម័រខាងកើត (Timor Leste) ជាពិសេស ស៊ូដង់ (Sudan) និងកូមូរូស (Comoros)។

#អត្ថបទ៖ នាយកដ្ឋានផ្តល់ព័ត៌មាន និងផ្ទៀងផ្ទាត់ច្បាប់

Love to share on

Related News

កម្ពុជា-បង់ក្លាដេស បើកសិក្ខាសាលាស្តីពីពាណិជ្ជកម្មហិរញ្ញវត្ថុអន្តរជាតិ និងការអភិវឌ្ឍសង្វាក់តម្លៃសាកល 26 Apr 2018 / 10:00 AM
កម្ពុជា-បង់ក្លាដែស នឹងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដើម្បីបង្កើនទំហំពាណិជ្ជកម្មទេ្វភាគី 25 Apr 2018 / 08:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម បង្ហាញសុទិដ្ឋិនិយមចំពោះអនាគតវិស័យម្រេចកម្ពុជា 24 Apr 2018 / 07:00 AM
ប្រតិភូខេត្តក្វាងស៊ី គ្រោងវិនិយោគលើការផលិតខ្សែភ្លើង និងរៀបចំប្រព័ន្ធទឹកស្អាតនៅកម្ពុជា 24 Apr 2018 / 04:00 AM
លោកជំទាវ តឹករ៉េត កំរង ដឹកនាំមន្រ្តីរាជការក្រសួងពាណិជ្ជកម្ម ចូលរួមគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម វ៉ាស៊ឹម សំរិទ្ធ អតីតទីប្រឹក្សារាជរដ្ឋាភិបាល ឋានៈស្មើរដ្ឋមន្រ្តី 19 Apr 2018 / 06:00 AM
ឯកឧត្តម ប៉ាន សូរស័ក្ដិ៖ ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល អាចបង្ខិត និងបង្កើតភាពងាយស្រួល ដល់សហគ្រានធុនតូច និងមធ្យមក្នុងការជួបជាមួយអតិថិជន 19 Apr 2018 / 04:00 AM
ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ចូលរួមព្រឹត្តិការណ៍ «សប្ដាហ៍ស្ដីពីពាណិជ្ជកម្មតាមអេឡិកត្រូនិច (E-Commerce Week)» នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស 19 Apr 2018 / 03:00 AM
សហភាពសហព័ន្ធយុវជនកម្ពុជាវិស័យពាណិជ្ជកម្ម៖ ការចូលរួមកិច្ចការសង្គម គឺជាកាតព្វកិច្ចរបស់យុវជន 18 Apr 2018 / 11:00 AM
ប្រធានស្តីទីសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យពាណិជ្ជកម្ម បកស្រាយ​ពី​អត្ថ​ប្រយោជន៍​ពិព័រណ៍ផលិតផលខ្មែរ ចំពោះវិស័យសេដ្ឋកិច្ច 18 Apr 2018 / 10:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ ការទិញផលិតផលខ្មែរ គឺជាការជួយខ្លួនឯង និងជួយប្រទេសជាតិ 18 Apr 2018 / 09:00 AM
12345

Login > Company Search

Username  
Password  

SUBSCRIPTION