កិច្ចប្រជុំគណៈកម្មការរៀបចំគោលនយោបាយជាតិសម្រាប់ដំឡូងមីកម្ពុជា

06 Sep 2017 / 09:00 AM

កាលពីព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៧នេះ ក្រសួងពាណិជ្ជកម្ម សហការជាមួយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) បានរៀបចំពិធីបើកកិច្ចប្រជុំគណៈកម្មការអភិវឌ្ឍន៍គោលនយោបាយជាតិដំឡូងមីកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឯកឧត្តម នីក បឺរីសហ្វត (Nick Beresford) នាយកអង្គការ UNDP ប្រចាំប្រទេសកម្ពុជា និងមានការចូលរួមពីមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល, មន្ត្រីទូត, ព្រមទាំងដៃគូអភិវឌ្ឍន៍នានា សរុបប្រមាណជាង ១០០នាក់។

គោលបំណងសំខាន់នៃកិច្ចប្រជុំ គឺដើម្បីពិភាក្សា និងផ្លាស់ប្តូរយោបល់ សំដៅប្រមូលធាតុចូលផ្សេងៗ សម្រាប់រៀបចំគោលនយោបាយ​ជាតិដំឡូងមីកម្ពុជា ដែលជាដំណាំដ៏មានសក្តានុពលទី២ បន្ទាប់ពីដំណាំស្រូវ ដូចមានកំណត់នៅក្នុងយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មកម្ពុជា (CTIS)។ គោលនយោបាយនេះ នឹងជួយជំរុញការអភិវឌ្ឍដំឡូងមីប្រកបដោយនិរន្តភាព និងបង្កើនតម្លៃសេដ្ឋកិច្ចសម្រាប់កម្ពុជា ជាពិសេសសគ្រាសខ្នាតតូច និងធម្យម, អ្នកវិនិយោគ, និងប្រជាកសិករដាំដុះដំឡូងមី។

នៅក្នុងសុន្ទករថាបើកកម្មវិធី ឯកឧត្តម ប៉ាន សូរស័ក្តិ បានលើកឡើងពីសារៈសំខាន់នៃការរៀបចំគោលនយោបាយដំឡូងមី ដើម្បីបម្រើទីផ្សារទាំងក្នុង និងក្រៅប្រទេស និងដើម្បីជាមគ្គុទេសក៍សម្រាប់កៀងគរហិរញ្ញប្បទាន និងជំនួយបច្ចេកទេសពីដៃគូអភិវឌ្ឍន៍ នៅក្រោមយន្តការអភិក្រមគ្របដណ្តប់លើវិស័យពាណិជ្ជកម្ម (Trade SWAp) របស់រាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តឲ្យមានការពិភាក្សា និងការចូលរួមពីដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដើម្បីតាក់តែងនិងអនុវត្តន៍គោលនយោបាយជាតិ សម្រាប់ដំឡូងមីកម្ពុជាប្រកបដោយប្រសិទ្ធភាព។

ទន្ទឹមគ្នានេះ ឯកឧត្តម នីក បឺរីសហ្វត បានថ្លែងអំណរគុណដល់ក្រសួងពាណិជ្ជកម្ម ដែលបានផ្តួចផ្តើមបង្កើតឲ្យមានគោលនយោបាយជាតិដំឡូងមី ដើម្បីដោះស្រាយបញ្ហាប្រឈមនានា សំដៅអភិវឌ្ឍន៍ចង្វាក់តម្លៃ និងធ្វើពិពិធកម្មនាំចេញទិន្នផលដំឡូងមីឲ្យបានអតិបរិមា។ ឯកឧត្តមបានគូសបញ្ជាក់ថា ដំឡួងមីបានរួមចំណែកជិត ៤% នៃផលិតផលក្នុងស្រុកសរុប (GDP) របស់កម្ពុជា ហើយ UNDP តាំងចិត្តក្នុងការជួយក្រសួងពាណិជ្ជកម្ម លើការពង្រឹងសមត្ថភាពស្ថាប័ន ដើម្បីដឹកនាំរៀបចំ និងអនុវត្តន៍គោលនយោបាយដំឡូងមី រួមទាំងការអភិវឌ្ឍចង្វាក់តម្លៃ និងការពង្រីកទីផ្សារសម្រាប់ដំណាំដ៏មានសក្តានុពលនេះ។

នៅក្នុងពិភពលោក ដំឡូងមីត្រូវបានគេទទួលស្គាល់ជាកសិកផលប្រចាំសតវត្សទី២១ ដោយវាត្រូវបានដាំដុះរាប់តាំងពីលក្ខណៈគ្រួសារ រហូតដល់ការនាំចេញទ្រង់ទ្រាយធំ ដើម្បីបម្រើឧស្សាហកម្មម្ហូបអាហារ និងការផលិតប្រេងឥន្ធនៈអេតាណុល។ សម្រាប់ប្រទេសកម្ពុជា ការដាំដុះដំឡូងមី មានការរីកចម្រើនយ៉ាងគំហុកចាប់ពី ១៦ពាន់ហិតា នៅក្នុងឆ្នាំ២០០០ ដល់ទៅជាង ៦០០ពាន់ហិតា ហើយបានផ្តល់ទិន្នផលសរុប ១៣លានតោន កាលពីឆ្នាំ២០១៦៕

Love to share on

Related News

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ក្រសួងពាណិជ្ជកម្ម សូមថ្វាយព្រះពរសម្តេចព្រះមហាក្សត្រី ក្នុងឱកាសព្រះរាជពិធីបុណ្យ​ចម្រើន​ព្រះជន្មគម្រប់ព្រះជន្ម ៨២ យាងចូល ៨៣ ព្រះវស្សា 14 Jun 2018 / 02:00 PM
ពិធីប្រគល់រថយន្តសង្គ្រោះបន្ទាន់ ចំនួន ២គ្រឿង ជូនដល់មណ្ឌលសុខភាពឃុំក្រូច និងមន្ទីរពេទ្យបង្អែកស្រុកព្រៃឈរ ខេត្កកំពង់ចាម 14 Jun 2018 / 10:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ បង្ហាញសុទិដ្ឋិនិយមចំពោះទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃឡង់ដ៏ 13 Jun 2018 / 01:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ បើចង់ឲ្យផលិតផលជាតិរស់ កុំឆ្ងាញ់តែរសជាតិបរទេស! 07 Jun 2018 / 05:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ ផ្តាំមន្ត្រីពង្រឹងកិច្ចសហការ និងគោរពឋានានុក្រម ដើម្បីធានាប្រសិទ្ធភាពការងារ 07 Jun 2018 / 02:00 AM
ពិធីប្រកាសតែងតាំងប្រធានមន្ទីរពាណិជ្ជកម្មថ្មី ប្រចាំខេត្តបន្ទាយមានជ័យ 07 Jun 2018 / 01:00 AM
រដ្ឋមន្រ្តីពាណិជ្ជកម្ម ជួបពិភាក្សាការងារជាមួយសាស្រ្តាចារ្យ នៃសាកលវិទ្យាល័យ Adelaide ប្រទេសអូស្រ្តាលី 06 Jun 2018 / 04:00 AM
កិច្ចប្រជុំលើកទី២ នៃក្រុមការងាររួម ស្តីពីកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា​ និងគណៈកម្មការសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី 06 Jun 2018 / 02:00 AM
កិច្ចប្រជុំលើកទីមួយ នៃក្រុមការងាររៀបចំការធ្វើវិសោធនកម្មច្បាប់ស្តីពីលក្ខន្តិកៈមេធាវី 05 Jun 2018 / 02:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម បង្ហាញមោទនភាពចំពោះការវិនិយោគ និងសមិទ្ធផលរបស់ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប 04 Jun 2018 / 09:00 AM
12345

Login > Company Search

Username  
Password  

SUBSCRIPTION