រដ្ឋមន្ត្រីពាណិជ្ជកម្ម ស្នើដល់មន្ត្រីពង្រឹងកិច្ចសហការដើម្បីបម្រើប្រជាជន

05 Sep 2017 / 10:00 AM

(កំពង់ឆ្នាំង)៖ នៅក្នុងឱកាសចុះសំណេះសំណាលជាមួយមន្ត្រីនៃមន្ទីរពាណិជ្ជកម្ម និងសាខាកាំកុងត្រូល ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៧ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានសំណូមពរដល់មន្ត្រីទាំងអស់ពង្រឹងកិច្ចសហការគ្នា ដើម្បីបម្រើប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាព សំដៅឆ្លើយតបនឹងគោលនយោបាយកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល។

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្រៅពីដាក់ឲ្យដំណើរការនូវប្រព័ន្ធស្វ័យប្រវត្តិកម្មសំខាន់ៗ ដើម្បីលើកកម្ពស់បរិយាកាសធុរកិច្ច និងកិច្ចសម្រួលពាណិជ្ជកម្មនៅក្នុងប្រទេស បច្ចុប្បន្នក្រសួងពាណិជ្ជកម្ម​បានកំពុងរៀបចំលិខិតបទដ្ឋានគតិយុត្តិសំខាន់ៗក្រោមវិស័យពាណិជ្ជកម្មដូចជា៖ ច្បាប់ e-Commerce ច្បាប់ប្រកួតប្រជែង ច្បាប់ការពារអ្នកប្រើប្រាស់ និងច្បាប់សុវត្ថិភាពចំណីអាហារ ដើម្បីផ្តល់ភាពងាយស្រួលជូនវិស័យឯកជននៅកម្ពុជា ក្នុងការបំពេញប្រតិបត្តិការអាជីវកម្ម។ មួយផ្នែកនៃច្បាប់ទាំងនេះ ក៏នឹងជួយសម្រួលដល់មន្ត្រីនៃអគ្គនាយកដ្ឋានកាំកុងត្រូល ក្នុងការបំពេញភារកិច្ចប្រសើរជាងមុន ជាពិសេសការការពារអ្នកប្រើប្រាស់ ការបង្ក្រាបទំនិញខូចគុណភាព និងការទប់ស្កាត់ប្រតិបត្តិការធុរកិច្ចបែបទុច្ចរិត។

ឯកឧត្តម ប៉ាន សូរស័ក្តិ បានបន្តទៀតថា ដើម្បីជួយសម្រួលដល់ការនាំទំនិញ និងកសិផលឆ្លងកាត់ព្រំដែន ក្រសួងបានធ្វើប្រតិភូកម្មលើការចេញវិញ្ញាបនប័ត្របញ្ជាក់ប្រភពដើមទំនិញ (CO) ជូនមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង, បន្ទាយមានជ័យ និងបរប៉ៃលិន។ ប្រសិនបើកិច្ចការនេះ អាចដំណើរការដោយរលូន ក្រសួងនឹងពង្រីកការផ្តល់សេវា CO ជូនមន្ទីរពាណិជ្ជកម្មនៅក្នុងខេត្តផ្សេងៗថែមទៀត។

ទន្ទឹមគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានសំណូមពរដល់មន្ត្រីវ័យក្មេង ខិតខំពង្រឹងសមត្ថភាពភាសាចំនួនបី (ភាសាអង់គ្លេស, ភាសា​កុំព្យូទ័រ, ភាសាជំនាញ) ដើម្បីជាទុនក្នុងការងារបំពេញការងារប្រចាំថ្ងៃ និងការផ្តល់សេវាសាធារណៈជូនវិស័យឯកជននៅក្នុងខេត្តកំពង់ឆ្នាំង ដែលពោរពេញដោយសក្តានុពលទាំងផ្នែកកសិកម្ម, សិប្បកម្ម, និងឧស្សាហកម្ម ព្រមទាំងមានលក្ខណៈអំណោយផលខ្ពស់ សម្រាប់ការដឹកទំនិញតាមផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស។

ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានប្រគល់ថវិកាចំនួន ២លានរៀល ជូនថ្នាក់ដឹកនាំមន្ទីរមន្ទីរពាណិជ្ជកម្ម និងសាខាកាំកុងត្រូល ខេត្តកំពង់ឆ្នាំង ដើម្បីប្រើប្រាស់ក្នុងការចំណាយទៅតាមតម្រូវការជាក់ស្តែង៕

Love to share on

Related News

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ក្រសួងពាណិជ្ជកម្ម សូមថ្វាយព្រះពរសម្តេចព្រះមហាក្សត្រី ក្នុងឱកាសព្រះរាជពិធីបុណ្យ​ចម្រើន​ព្រះជន្មគម្រប់ព្រះជន្ម ៨២ យាងចូល ៨៣ ព្រះវស្សា 14 Jun 2018 / 02:00 PM
ពិធីប្រគល់រថយន្តសង្គ្រោះបន្ទាន់ ចំនួន ២គ្រឿង ជូនដល់មណ្ឌលសុខភាពឃុំក្រូច និងមន្ទីរពេទ្យបង្អែកស្រុកព្រៃឈរ ខេត្កកំពង់ចាម 14 Jun 2018 / 10:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ បង្ហាញសុទិដ្ឋិនិយមចំពោះទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃឡង់ដ៏ 13 Jun 2018 / 01:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ បើចង់ឲ្យផលិតផលជាតិរស់ កុំឆ្ងាញ់តែរសជាតិបរទេស! 07 Jun 2018 / 05:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ ផ្តាំមន្ត្រីពង្រឹងកិច្ចសហការ និងគោរពឋានានុក្រម ដើម្បីធានាប្រសិទ្ធភាពការងារ 07 Jun 2018 / 02:00 AM
ពិធីប្រកាសតែងតាំងប្រធានមន្ទីរពាណិជ្ជកម្មថ្មី ប្រចាំខេត្តបន្ទាយមានជ័យ 07 Jun 2018 / 01:00 AM
រដ្ឋមន្រ្តីពាណិជ្ជកម្ម ជួបពិភាក្សាការងារជាមួយសាស្រ្តាចារ្យ នៃសាកលវិទ្យាល័យ Adelaide ប្រទេសអូស្រ្តាលី 06 Jun 2018 / 04:00 AM
កិច្ចប្រជុំលើកទី២ នៃក្រុមការងាររួម ស្តីពីកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា​ និងគណៈកម្មការសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី 06 Jun 2018 / 02:00 AM
កិច្ចប្រជុំលើកទីមួយ នៃក្រុមការងាររៀបចំការធ្វើវិសោធនកម្មច្បាប់ស្តីពីលក្ខន្តិកៈមេធាវី 05 Jun 2018 / 02:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម បង្ហាញមោទនភាពចំពោះការវិនិយោគ និងសមិទ្ធផលរបស់ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប 04 Jun 2018 / 09:00 AM
12345

Login > Company Search

Username  
Password  

SUBSCRIPTION