ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម ផ្ញើសារជូនពរប្រមុខរាជរដ្ឋាភិបាល ក្នុងឱកាសពិធីចម្រើនជន្មាយុ

07 Aug 2017 / 10:00 AM

នៅរសៀលថ្ងៃទី ០៤ ខែសីហា ឆ្នាំ២០១៧ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានផ្ញើលិខិតជូនពរ សម្តេចអគ្គមហាសេនាបតីតេជា ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃពិធីចម្រើនជន្មាយុ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៧។

នៅក្នុងខ្លឹមសារលិខិត ឯកឧត្តមរដ្ឋមន្ត្រី ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទ បានគោរពជូនពរ សម្ដេចតេជោនាយករដ្ឋមន្ត្រី សូមបានសមប្រកបដោយសុខភាពល្អបរិបូរណ៍ កាយពលមាំមួន ជន្មាយុយឺនយូរ និងបញ្ញាញាណវាងវៃ ដើម្បីបន្តដឹកនាំនាវាកម្ពុជា ឆ្ពោះទៅរកត្រើយសុខសន្តិភាព វឌ្ឍនភាព វិបុលភាព និងកិត្យានុភាពដ៏រុងរឿង។

បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគោរពជូនពរ សម្ដេចតេជោនាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា-បុត្រី និងចៅៗទាំងអស់ សូមជួបតែសេចក្ដីសុខ សុភមង្គល និងប្រកបដោយពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀតឃ្លាតឡើយ៕

Love to share on

Related News

មន្ត្រីអគ្គនាយកដ្ឋានកាំកុងត្រូល បន្តយុទ្ធនាការត្រួតពិនិត្យតម្លៃប្រេងឥន្ធនៈទូទាំងប្រទេស​ ឆ្លើយតប​បទបញ្ជាប្រមុខរាជរដ្ឋាភិបាល 18 Jul 2018 / 10:00 AM
ប្រតិភូធុរជនចិនខេត្តសៀងហៃ គ្រោងវិនិយោគលើរោងចក្រថាមពលអគ្គិសនីធ្យូងថ្ម និងប្រព័ន្ធផ្កាយរណបនៅកម្ពុជា 14 Jul 2018 / 09:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ គោលនយោបាយដំឡូងមី នឹងប្រែក្លាយកម្ពុជា ទៅជាទីតាំងឧស្សាហកម្មកែច្នៃ និងផ្គត់ផ្គង់ដំឡូងមី សម្រាប់ទីផ្សារពិភពលោក 10 Jul 2018 / 02:00 AM
អគ្គនាយកដ្ឋានកាំកុងត្រូល បន្តយុទ្ធនាការត្រួតពិនិត្យតម្លៃប្រេងឥន្ធនៈទូទាំងប្រទេសកម្ពុជា 09 Jul 2018 / 10:00 AM
សម្ពោធអគាររដ្ឋបាលថ្មី! រដ្ឋមន្ត្រីពាណិជ្ជកម្ម ស្នើមន្ត្រីពង្រឹងសេវាសាធារណៈ និងអនុវត្តន៍បទបញ្ជាប្រមុខរាជរដ្ឋាភិបាល 09 Jul 2018 / 09:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ ស្នើកម្លាំងប្រដាប់អាវុធ និងប្រជាការពារ រួមគ្នាការពារសុវត្ថិភាពជូនប្រជាជនស្រុកព្រៃឈរ នៅថ្ងៃបោះឆ្នោត 06 Jul 2018 / 09:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម សន្យាបន្តគាំទ្រវិនិយោគិនជប៉ុន ដែលមានបំណងធ្វើធុរកិច្ចនៅកម្ពុជា 04 Jul 2018 / 02:00 PM
អគ្គនាយកដ្ឋានកាំកុងត្រូល បន្តយុទ្ធនាការត្រួតពិនិត្យតម្លៃប្រេងឥន្ធនៈទូទាំងប្រទេស 03 Jul 2018 / 02:00 PM
ឯកឧត្តម ប៉ាន សូរស័ក្តិ៖ ការតែងតាំងប្រធានមន្ទីរពាណិជ្ជ​កម្ម​ខេត្តពោធិ៍សាត់ គឺជាការចូលរួមអនុវត្តន៍យុទ្ធសាស្ត្រកំណែទម្រង់របស់រាជរដ្ឋាភិបាល 03 Jul 2018 / 01:00 PM
ឯកឧត្តម ប៉ាន សូរស័ក្តិ៖ អគាររដ្ឋបាលថ្មីមន្ទីរពាណិជ្ជកម្ម នឹងជួយលើកកម្ពស់អភិបាលកិច្ចល្អ ក្នុងខេត្តបាត់ដំបង 03 Jul 2018 / 11:00 AM
12345

Login > Company Search

Username  
Password  

SUBSCRIPTION