ឯកឧត្តម ប៉ាន សូរស័ក្តិ ស្នើដល់ក្រុមហ៊ុនភីធីធី បន្តចែកចាយផលិតផលដែលមានគុណភាពខ្ពស់នៅលើទីផ្សារកម្ពុជា

03 Aug 2017 / 12:00 PM

(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ បានសំណូមពរដល់ក្រុមហ៊ុនភីធីធី (ខេមបូឌា) បន្តចូលរួមសហការជា​មួយរាជរដ្ឋាភិបាលកម្ពុជាថែមទៀត តាមរយៈការផ្គត់ផ្គង់ប្រេងឥន្ធនៈដែលមានគុណភាពខ្ពស់ ជាមួយតម្លៃសមរម្យជូនប្រជាពលរដ្ឋកម្ពុជា ដើម្បីពង្រីកអាជីវកម្ម និងចូលរួមជំរុញវិស័យទេសចរណ៍ និងសេដ្ឋកិច្ចរបស់កម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងយ៉ាងដូច្នេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីភាពនៅក្នុងពិធីសម្ពោធការិយាល័យថ្មីរបស់ក្រុមហ៊ុនភីធីធី (ខេមបូឌា) ដែលបានរៀបចំឡើង កាលពីព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧ នៅក្នុងសង្កាត់មិត្តភាព រាជធានីភ្នំពេញ។

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនភ្ញៀវកិត្តិយស អំពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រែក្លាយវិស័យឯកជន ឲ្យទៅជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច ដូចបានកំណត់នៅក្នុងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទីបី និងបានលើកឡើងអំពីសមិទ្ធផលសំខាន់ៗរបស់ក្រសួងដូចជា ការតាក់តែងគោលនយោបាយ, ការកសាងប្រព័ន្ធស្វ័យប្រវត្តិកម្ម, និងការរៀបចំលិខិតបទដ្ឋានគតិយុត្តផ្សេងៗ សំដៅជួយសម្រួលវិស័យឯកជន និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងកម្ពុជានៅលើឆាកអន្តរជាតិ។

ឯកឧត្ដម Nuttavudh Photisaro ឯកអគ្គរាជទូតថៃប្រចាំព្រះរា​ជាណា​ចក្រកម្ពុជា បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានបង្កបរិយាកាសងាយស្រួល ដល់ក្រុមហ៊ុនភីធីធី និងក្រុមហ៊ុនវិនិយោគ​ថៃផ្សេងៗ ក្នុងការបំពេញប្រតិបត្តិការអាជីវកម្ម ដែលបានធ្វើឲ្យទំនាក់ទំនង ពាណិជ្ជកម្មប្រទេសទាំងពីរ កើនឡើងរហូតដល់ ៥,៦ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០១៦។

ទន្ទឹមគ្នានេះ លោក សុធន ឈូធៀន អគ្គនាយកក្រុមហ៊ុនភីធីធី (ខេមបូឌា) បានថ្លែងអំណរគុណដល់ប្រជាជនកម្ពុជា ដែលតែងតែគាំទ្រផលិតផលប្រេងឥន្ធនៈ និងសេវាកម្មរបស់ភីធីធី ធ្វើឲ្យក្រុមហ៊ុនមានលទ្ធភាពពង្រីកសាខារបស់ខ្លួនបន្តបន្ទាប់ រហូតដល់ ៣៥ទីតាំង ដែលមានហាងលក់កាហ្វេអាម៉ាហ្សូនចំនួន ៥០សាខា និងហាងលក់ទំនិញជីហ្វីចំនួន ១៣សាខា សម្រាប់បម្រើសេវាកម្មជូនអតិថិជនគ្រប់មជ្ឈដ្ឋាន។

នាពេលបច្ចុប្បន្នអាជីវកម្មរបស់ក្រុមហ៊ុនភីធីធី (ខេមបូឌា) បានផ្តល់ការងារជូនប្រជាពលរដ្ឋខ្មែរប្រមាណ ១០០០នាក់ ហើយបានកំពុងរួមចំណែកយ៉ាងសំខាន់ ដល់ការអភិវឌ្ឍវិស័យសេដ្ឋកិច្ចរបស់កម្ពុជា៕៚

Love to share on

Related News

មន្ត្រីអគ្គនាយកដ្ឋានកាំកុងត្រូល បន្តយុទ្ធនាការត្រួតពិនិត្យតម្លៃប្រេងឥន្ធនៈទូទាំងប្រទេស​ ឆ្លើយតប​បទបញ្ជាប្រមុខរាជរដ្ឋាភិបាល 18 Jul 2018 / 10:00 AM
ប្រតិភូធុរជនចិនខេត្តសៀងហៃ គ្រោងវិនិយោគលើរោងចក្រថាមពលអគ្គិសនីធ្យូងថ្ម និងប្រព័ន្ធផ្កាយរណបនៅកម្ពុជា 14 Jul 2018 / 09:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ គោលនយោបាយដំឡូងមី នឹងប្រែក្លាយកម្ពុជា ទៅជាទីតាំងឧស្សាហកម្មកែច្នៃ និងផ្គត់ផ្គង់ដំឡូងមី សម្រាប់ទីផ្សារពិភពលោក 10 Jul 2018 / 02:00 AM
អគ្គនាយកដ្ឋានកាំកុងត្រូល បន្តយុទ្ធនាការត្រួតពិនិត្យតម្លៃប្រេងឥន្ធនៈទូទាំងប្រទេសកម្ពុជា 09 Jul 2018 / 10:00 AM
សម្ពោធអគាររដ្ឋបាលថ្មី! រដ្ឋមន្ត្រីពាណិជ្ជកម្ម ស្នើមន្ត្រីពង្រឹងសេវាសាធារណៈ និងអនុវត្តន៍បទបញ្ជាប្រមុខរាជរដ្ឋាភិបាល 09 Jul 2018 / 09:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ ស្នើកម្លាំងប្រដាប់អាវុធ និងប្រជាការពារ រួមគ្នាការពារសុវត្ថិភាពជូនប្រជាជនស្រុកព្រៃឈរ នៅថ្ងៃបោះឆ្នោត 06 Jul 2018 / 09:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម សន្យាបន្តគាំទ្រវិនិយោគិនជប៉ុន ដែលមានបំណងធ្វើធុរកិច្ចនៅកម្ពុជា 04 Jul 2018 / 02:00 PM
អគ្គនាយកដ្ឋានកាំកុងត្រូល បន្តយុទ្ធនាការត្រួតពិនិត្យតម្លៃប្រេងឥន្ធនៈទូទាំងប្រទេស 03 Jul 2018 / 02:00 PM
ឯកឧត្តម ប៉ាន សូរស័ក្តិ៖ ការតែងតាំងប្រធានមន្ទីរពាណិជ្ជ​កម្ម​ខេត្តពោធិ៍សាត់ គឺជាការចូលរួមអនុវត្តន៍យុទ្ធសាស្ត្រកំណែទម្រង់របស់រាជរដ្ឋាភិបាល 03 Jul 2018 / 01:00 PM
ឯកឧត្តម ប៉ាន សូរស័ក្តិ៖ អគាររដ្ឋបាលថ្មីមន្ទីរពាណិជ្ជកម្ម នឹងជួយលើកកម្ពស់អភិបាលកិច្ចល្អ ក្នុងខេត្តបាត់ដំបង 03 Jul 2018 / 11:00 AM
12345

Login > Company Search

Username  
Password  

SUBSCRIPTION