រដ្ឋមន្ត្រីពាណិជ្ជកម្ម ផ្ញើសារអបអរសាទរប្រមុខរាជរដ្ឋាភិបាល ក្នុងឱកាសប្រាសាទសំបូរព្រៃគុក បានចុះបញ្ជីបេតិកភណ្ឌពិភពលោក

11 Jul 2017 / 09:00 AM

(ភ្នំពេញ)៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការក្រោមឱវាទទាំងអស់ នៅរសៀលថ្ងៃច័ន្ទ ទី១០ ខែកក្កដា ឆ្នាំ២០១៧នេះ បានផ្ញើសារចូលរួមអបអរសាទរ និងគោរពជូនពរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដែល «តំបន់ប្រាសាទសំបូរព្រៃគុក» ត្រូវបានចុះបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ នៅក្នុងកិច្ចប្រជុំលើកទី៤១ នាទីក្រុង Krakow ប្រទេសប៉ូឡូញ កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧។

នៅក្នុងសារលិខិត ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានសម្តែងនូវមោទនភាពខ្ពស់ ចំពោះសមិទ្ធផល និងស្នាដៃដែលសម្រេចបាន ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលកន្លងមក សម្តេចតែងបានយកចិត្តទុកដាក់ក្នុងការលើកកម្ពស់កិត្តិយសជាតិនៅលើឆាកអន្តរជាតិ តាមរយៈការងារគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍បេតិកភណ្ឌជាតិប្រកបដោយចីរភាព។

លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានវាយតម្លៃខ្ពស់ចំពោះការសម្រេចរបស់គណៈកម្មការបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ ដែលបានដាក់បញ្ចូល «តំបន់ប្រាសាទសំបូរព្រៃគុក» ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ថាជាមហាជោគជ័យថ្មីមួយទៀតសម្រាប់រាជរដ្ឋាភិបាល និងជាមោទនភាពយ៉ាងធំធេងសម្រាប់ប្រជាជនកម្ពុជាទាំងមូល។

នៅចុងបញ្ចប់នៃសារលិខិត ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ សូមទទួលបានសុខភាពល្អបរិបូរណ៍ ពលានុភាពមាំមួន ប្រាជ្ញាញាណភ្លឺថ្លាជាដ៏រាប ជន្មាយុយឺនយូរ និងទទួលបាននូវជោគជ័យថ្មីៗធំធេងថែមទៀត ក្នុងការបន្តដឹកនាំមាតុភូមិកម្ពុជា ឆ្ពោះទៅរកសុខសន្តិភាព ស្ថិរភាព វិបុលភាព និងអភិវឌ្ឍនភាពលើគ្រប់វិស័យ៕៚

Love to share on

Related News

កម្ពុជា-បង់ក្លាដេស បើកសិក្ខាសាលាស្តីពីពាណិជ្ជកម្មហិរញ្ញវត្ថុអន្តរជាតិ និងការអភិវឌ្ឍសង្វាក់តម្លៃសាកល 26 Apr 2018 / 10:00 AM
កម្ពុជា-បង់ក្លាដែស នឹងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដើម្បីបង្កើនទំហំពាណិជ្ជកម្មទេ្វភាគី 25 Apr 2018 / 08:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម បង្ហាញសុទិដ្ឋិនិយមចំពោះអនាគតវិស័យម្រេចកម្ពុជា 24 Apr 2018 / 07:00 AM
ប្រតិភូខេត្តក្វាងស៊ី គ្រោងវិនិយោគលើការផលិតខ្សែភ្លើង និងរៀបចំប្រព័ន្ធទឹកស្អាតនៅកម្ពុជា 24 Apr 2018 / 04:00 AM
លោកជំទាវ តឹករ៉េត កំរង ដឹកនាំមន្រ្តីរាជការក្រសួងពាណិជ្ជកម្ម ចូលរួមគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម វ៉ាស៊ឹម សំរិទ្ធ អតីតទីប្រឹក្សារាជរដ្ឋាភិបាល ឋានៈស្មើរដ្ឋមន្រ្តី 19 Apr 2018 / 06:00 AM
ឯកឧត្តម ប៉ាន សូរស័ក្ដិ៖ ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល អាចបង្ខិត និងបង្កើតភាពងាយស្រួល ដល់សហគ្រានធុនតូច និងមធ្យមក្នុងការជួបជាមួយអតិថិជន 19 Apr 2018 / 04:00 AM
ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ចូលរួមព្រឹត្តិការណ៍ «សប្ដាហ៍ស្ដីពីពាណិជ្ជកម្មតាមអេឡិកត្រូនិច (E-Commerce Week)» នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស 19 Apr 2018 / 03:00 AM
សហភាពសហព័ន្ធយុវជនកម្ពុជាវិស័យពាណិជ្ជកម្ម៖ ការចូលរួមកិច្ចការសង្គម គឺជាកាតព្វកិច្ចរបស់យុវជន 18 Apr 2018 / 11:00 AM
ប្រធានស្តីទីសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យពាណិជ្ជកម្ម បកស្រាយ​ពី​អត្ថ​ប្រយោជន៍​ពិព័រណ៍ផលិតផលខ្មែរ ចំពោះវិស័យសេដ្ឋកិច្ច 18 Apr 2018 / 10:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ ការទិញផលិតផលខ្មែរ គឺជាការជួយខ្លួនឯង និងជួយប្រទេសជាតិ 18 Apr 2018 / 09:00 AM
12345

Login > Company Search

Username  
Password  

SUBSCRIPTION