ក្រុមការងារ EIF ES និង SIDA បានបំពេញបេសកកម្មការងារអនុវត្តគម្រោងក្រោមជំនួយ EIF​ រយៈពេលបីថ្ងៃនោភ្នំពេញ

 

ក្រុមការងារគ្រប់គ្រងមូលនិធិរបស់លេខាធិការដ្ឋានកម្មវិធីពង្រឹងក្របខណ្ឌសមាហរណកម្ម និងភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិប្រទេសស៊ុយអែដ បានមកបំពេញបេសកកម្មត្រួតពិនិត្យ និងវាយតម្លៃនិងផលប៉ះពាល់របស់គម្រោង នៅភ្នំពេញរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ ថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងពាណិជ្ជកម្ម (ដែលជាអង្គភាពជាតិអនុវត្តគម្រោង) និងនៅតាមបណ្តាក្រុមហ៊ុនមួយចំនួនដែលទទួលបានការគាំទ្រពីគម្រោងកន្លងមកដោយកម្មវិធី EIF ។


បេសសកម្មនេះមានគោលបំណងវាយតម្លៃពីផលប៉ះពាល់ជារួមរយៈពេលមធ្យម និងរយៈពេលវែងគាំទ្រដោយកម្មវិធី EIF ពិនិត្យលទ្ធភាពបន្តការគាំទ្រការអនុវត្តកម្មវិធី EIF នៅប្រទេសកម្ពុជា និងកៀងគរប្រភពធនធានបន្ថែមក្នុងគោលដៅសម្រេចឲ្យបានលទ្ធផលល្អមាននិរន្តរភាព ស្របតាមតម្រូវការកម្មវិធី និងប្រកបដោយការជឿរទុកចិត្ត ។







ស្ថិតិអ្នកចូលទស្សនា

  • 68
  • 8
  • 365
  • 7064
  • 614593