កិច្ចប្រជុំផ្លាស់ប្តូរទស្សនៈកិច្ចសិក្សាជាមួយនាយកដ្ឋាន កសិរុក្ខកម្ម និង
ត្រួតពិនិត្យគុណភាពផលិតផលជលផល ប្រទេសវៀតណាម

 

សៃហ្គន៖ ថ្ងៃច័ន្ទ ទី ១៥ មិថុនា ឆ្នាំ ២០១៥ គណៈប្រតិភូ ដឹកនាំដោយនាយកដ្ឋានបច្ចេកវិទ្យា កែច្នៃ និង ត្រួតពិនិត្យគុណភាព (DFPTQ) រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួបពិភាក្សាការងារជាមួយ នាយកដ្ឋានកសិរុក្ខកម្ម និងត្រួតពិនិត្យគុណភាពផលនេសាទ នៃក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទប្រទេសវៀតណាម ។ កិច្ចប្រជុំនេះ បានផ្តោតសំខាន់លើប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពស្បៀងអាហារ របស់ នាយកដ្ឋាន NAFIQUAD ការចែករំលែកបទពិសោធន៍ផ្នែកនាំចេញផលិតផលជលផល និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាង DFPTQ និង NAFIQUAD ។

 

 

 

សមាសភាពនៃគណៈប្រតិភូប្រទេសកម្ពុជារួមមាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងពាណិជ្ជកម្ម និងវិស័យឯកជន (សមាគមន៍ សាច់ក្តាម សមាគមន៍ទឹកត្រី សមាគមន៍បង្គាស្ងួត សមាគមន៍ចែកចាយផលិតផលជលផល និងតំណាងមកពីកំពង់ផែរត្រី) ។

 

 

 

 

ក្នុងពេលទស្សនកិច្ចនេះ គណៈប្រតិភូកម្ពុជា បានជួបពិភាក្សាការងារ និងផ្លាស់ប្តូបទពិសោធន៍ជាមួយសាខា NAFIQAD ទីក្រុងសៃហ្គន ធ្វើទស្សនៈកិច្ចនៅក្រុមហ៊ុនឌឹកដាញ់ (រោងចក្រកែច្នៃសាច់ ក្តាម) ទស្សនៈកិច្ចឡូនេសាទ និងកំពង់ផែកាតឡូ ទស្សនៈកិច្ចនៅរោងចក្រកែច្នៃទឹកត្រី ទស្សនៈកិច្ចនៅរោងចក្រផលិតអាហារសមុទ្រ (រោងចក្រកែច្នៃត្រីក្រៀម) ទស្សនៈកិច្ចសាខា NAFIQAD ក្នុងខេត្តវង់ធូ ទស្សនៈកិច្ចកសិដ្ឋានចិញ្ចឹមបង្គា នៅតំបន់បាចា និង ទស្សនកិច្ចនៅក្រុមហ៊ុនទឹកជ្រលក់ លៀនថាញ់ ។

 

 

 







ស្ថិតិអ្នកចូលទស្សនា

  • 16
  • 112
  • 358
  • 9842
  • 660135