សូមស្វាគមន៍មកកាន់គេហទំព័រ

ក្រសួងពាណិជ្ជកម្ម

សេវាកម្មស្វ័យប្រវត្តកម្ម

ព័ត៌មានពាណិជ្ជកម្ម

ព័ត៌មានប្រចាំថ្ងៃ

  • ២៣
  • មេសា

លោក រ៉េម ញ៉ាញ់ អនុព័ន្ធពាណិជ្ជកម្មអមស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋឥណ្ឌូណេស៊ី បានពិសារអាហារការងារជាមួយក្រុមហ៊ុន PT.SINAR HARAPAN BERSATU (SHB) នៅ Toscana Restaurant ដើម្បីពិភាក្សាអំពីការជំរុញការគាំទ្រកិច្ចសហប្របត្តិការរវាងប្រទេសទាំងពីរ ដើម្បីស្វែងរកឱកាសនាំចេញទំនិញជាប្រភេទម្ហូបអាហារ និងផ្លែសាឡាក់ស្រស់ពីសាធារណរដ្ឋឥណ្ឌូណេស៊ី ទៅកាន់ទីផ្សារកម្ពុជា

(ហ្សាការតា, ឥណ្ឌូណេស៊ី)៖ នាល្ងាចថ្ងៃអង្គារ ទី២២ ខែមេសា ឆ្នាំ២០២៥ លោក រ៉េម ញ៉ាញ់ អនុព័ន្ធពាណិជ្ជកម្មអមស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋឥណ្ឌូណេស៊ី បានពិសារអាហារការងារជាមួយក្រុមហ៊ុន PT.SINAR HARAPAN BERSATU (SHB) នៅ Toscana Restaurant ដើម្បីពិភាក្សាអំពីការជំរុញការគាំទ្រកិច្ចសហប្របត្តិការរវាងប្រទេសទាំងពីរ ដើម្បីស្វែងរកឱកាសនាំចេញទំនិញជាប្រភេទម្ហូបអាហារ និងផ្លែសាឡាក់ស្រស់ពីសាធារណរដ្ឋឥណ្ឌូណេស៊ី ទៅកាន់ទីផ្សារកម្ពុជា។ ក្នុងឱកាសនោះ លោកអនុព័ន្ធពាណិជ្ជកម្ម បានស្វាគមន៍ និងលើកទឹកចិត្តក្រុមហ៊ុន SHB ចំពោះគោលបំណងមកធ្វើធុរកិច្ចនៅប្រទេសកម្ពុជា ព្រមទាំងបានលើកឡើងអំពីដំណាំកសិកម្ម និងកសិ-ឧស្សាហកម្ម ដែលមានសក្តានុពលរបស់កម្ពុជា រួមមាន៖ គ្រាប់ស្វាយចន្ទី ដំឡូងមី ស្វាយកែវរមៀត និងអង្ករកម្ពុជាជាដើម ដើម្បីឱ្យក្រុមហ៊ុន SHB ពិនិត្យលទ្ធភាពនាំចូលមកកាន់ទីផ្សារឥណ្ឌូណេស៊ី ដែរ។ --- (Jakarta, Indonesia): On the evening of Tuesday, 22 April 2025, Mr. REM Nhanh, Commercial Attaché at the Cambodian Embassy in Indonesia, had a working dinner with PT. SINAR HARAPAN BERSATU (SHB) at Toscana Restaurant to discuss support and cooperation between the countries in exploring opportunities to export Indonesian food commodities and salak fruit from Indonesia to Cambodia. On that occasion, Mr. Commercial Attaché welcomed and encouraged SHB to do business in Cambodia and highlighted potential Cambodian agricultural and agro-industrial crops, such as cashew nuts, cassava, mangoes, and rice, to attract SHB’s interest in importing them to Indonesia.

  • ២៣
  • មេសា

ឯកឧត្តម ឡុង កែមវិចិត្រ ដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំឧត្តមមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី២/៥៦ នៅរដ្ឋប៉េណាំង ប្រទេសម៉ាឡេស៊ី

(ប៉េណាំង, ម៉ាឡេស៊ី) ៖ នាថ្ងៃទី២១-២២ ខែមេសា ឆ្នាំ២០២៥ នៅរដ្ឋប៉េណាំង ប្រទេសម៉ាឡេស៊ី ឯកឧត្តម ឡុង កែមវិចិត្រ អគ្គនាយកពាណិជ្ជកម្មអន្តរជាតិ និងជាឧត្តមមន្រ្តីសេដ្ឋកិច្ចអាស៊ានតំណាងកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំឧត្តមមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី២/៥៦ (SEOM2/56)។

  • ២២
  • មេសា

សេចក្តីប្រកាសព័ត៌មាន ស្ដីពីករណីស៊ើបអង្កេតប្រឆាំងនឹងការលក់បង្ខូចថ្លៃ និងការឧបត្ថម្ភធនលើផលិតផលបន្ទះសូឡានាំចូលពីកម្ពុជា

សេចក្តីប្រកាសព័ត៌មាន ស្ដីពីករណីស៊ើបអង្កេតប្រឆាំងនឹងការលក់បង្ខូចថ្លៃ និងការឧបត្ថម្ភធនលើផលិតផលបន្ទះសូឡានាំចូលពីកម្ពុជា

  • ២១
  • មេសា

សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ - ប្រេងសាំងធម្មតា = ៣ ៧០០ រៀល/លីត្រ (ចុះថ្លៃ ៥០៛) - ប្រេងម៉ាស៊ូត = ៣ ៥០០ រៀល/លីត្រ (ចុះថ្លៃ ៥០៛)

សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ - ប្រេងសាំងធម្មតា = ៣ ៧០០ រៀល/លីត្រ (ចុះថ្លៃ ៥០៛) - ប្រេងម៉ាស៊ូត = ៣ ៥០០ រៀល/លីត្រ (ចុះថ្លៃ ៥០៛)

  • ២១
  • មេសា

លោក គង់ ពុទ្ធារ៉ា អនុព័ន្ធពាណិជ្ជកម្ម អមស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន បានចូលរួមកម្មវិធី The 25th China international Fair for Investment and Trade ដែលរៀបចំដោយក្រសួងពាណិជ្ជកម្មចិន និងការិយាល័យកិច្ចការបរទេសខេត្តហ្វូជៀន

(ប៉េកាំង, ចិន)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី១៧ ខែមេសា ឆ្នាំ២០២៥ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន លោក គង់ ពុទ្ធារ៉ា អនុព័ន្ធពាណិជ្ជកម្ម អមស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន បានចូលរួមកម្មវិធី The 25th China international Fair for Investment and Trade ដែលរៀបចំដោយក្រសួងពាណិជ្ជកម្មចិន និងការិយាល័យកិច្ចការបរទេសខេត្តហ្វូជៀន។ កម្មវិធីនេះ ធ្វើឡើងដោយផ្តោតលើមូលបទរួមចំនួន ៣ រួមមាន៖ "ធ្វើវិនិយោគនៅចិន" "ការវិនិយោគដោយប្រជាជនចិន" និង "ការវិនិយោគអន្តរជាតិ" ព្រមទាំងមានការចូលរួមពីតំណាងក្រសួងពាណិជ្ជកម្មចិន រដ្ឋាភិបាលប្រជាជនក្រុង Xiamen អគ្គរាជទូតអង់គ្លេសប្រចាំទីក្រុងប៉េកាំង និងស្ថាប័នពាក់ព័ន្ធ ផងដែរ។

  • ២១
  • មេសា

លោក កែវ ប៊ុនថេង អនុព័ន្ធពាណិជ្ជកម្មអមស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋតួកគីយ៉េ បានចូលរួមនិងរៀបចំស្តង់ពិព័រណ៍តាំងបង្ហាញផលិតផលខ្មែរ រួមមាន៖ អង្ករ ម្រេច គ្រាប់ស្វាយចន្ទី វត្ថុអនុស្សាវរីយ៍ និងគ្រឿងឧបភោគបរិភោគមួយចំនួន ព្រមទាំងខិតប័ណ្ណព័ត៌មានអំពីតំបន់ទេសចរណ៍ក្នុងប្រទេសកម្ពុជា នៅក្នុងកម្មវិធីពិព័រណ៍ទេសចរណ៍ Colors of the World ដែលត្រូវបានរៀបចំធ្វើឡើងចាប់ពីថ្ងៃទី១៨-២០ ខែមេសា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលពិព័រណ៍និងសីល្បៈ Dr. Mimar Kadir Topbas នៅទីក្រុងអ៊ីស្តង់ប៊ុល សាធារណរដ្ឋតួកគីយ៉េ

(អ៊ីស្តង់ប៊ុល, តួកគីយ៉េ)៖ នាថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០២៥ លោក កែវ ប៊ុនថេង អនុព័ន្ធពាណិជ្ជកម្មអមស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋតួកគីយ៉េ បានចូលរួមនិងរៀបចំស្តង់ពិព័រណ៍តាំងបង្ហាញផលិតផលខ្មែរ រួមមាន៖ អង្ករ ម្រេច គ្រាប់ស្វាយចន្ទី វត្ថុអនុស្សាវរីយ៍ និងគ្រឿងឧបភោគបរិភោគមួយចំនួន ព្រមទាំងខិតប័ណ្ណព័ត៌មានអំពីតំបន់ទេសចរណ៍ក្នុងប្រទេសកម្ពុជា នៅក្នុងកម្មវិធីពិព័រណ៍ទេសចរណ៍ Colors of the World ដែលត្រូវបានរៀបចំធ្វើឡើងចាប់ពីថ្ងៃទី១៨-២០ ខែមេសា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលពិព័រណ៍និងសីល្បៈ Dr. Mimar Kadir Topbas នៅទីក្រុងអ៊ីស្តង់ប៊ុល សាធារណរដ្ឋតួកគីយ៉េ។

  • ២១
  • មេសា

ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្មចុះត្រួតពិនិត្យទីតាំងមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា នៅទីក្រុងអាស៊ូហ្គី ខេត្តកាណាហ្កាវ៉ា ប្រទេសជប៉ុន

(កាណាហ្កាវ៉ា, ជប៉ុន)៖ នាព្រឹកថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្មចុះត្រួតពិនិត្យទីតាំងមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា នៅទីក្រុងអាស៊ូហ្គី ខេត្តកាណាហ្កាវ៉ា ប្រទេសជប៉ុន ដើម្បីធ្វើបច្ចុប្បន្នភាព និងពិនិត្យមើលសកម្មភាពរបស់មជ្ឈមណ្ឌលពាណិជ្ជកម្មខាងលើ សំដៅបន្តប្រតិបត្តិការសម្រាប់រយៈពេល ៣ឆ្នាំខាងមុខទៀត។

  • ១៧
  • មេសា

ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម ដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍របស់ក្រសួងពាណិជ្ជកម្ម

(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែមេសា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍របស់ក្រសួងពាណិជ្ជកម្ម ដែលមានវត្តមានចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គាធិការ លោក-លោកស្រី អគ្គនាយករង អគ្គាធិការរង ប្រធាននាយកដ្ឋាន-វិទ្យាស្ថានអនុប្រធាននាយកដ្ឋាន-វិទ្យាស្ថាន ប្រធាន និងអនុប្រធានមន្ទីរ ព្រមទាំងសាខា ក.ប.ប. រាជធានី-ខេត្តទាំងអស់ចំណុះឱ្យក្រសួងពាណិជ្ជកម្មផងដែរ។

  • ១៣
  • មេសា

សារលិខិតជូនពររបស់លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជូនចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ ទីប្រឹក្សា និងមន្រ្តីរាជការ នៃក្រសួងពាណិជ្ជកម្ម ក្នុងឱកាសដ៏វិសេសវិសាលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨

សារលិខិតជូនពររបស់លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជូនចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ ទីប្រឹក្សា និងមន្រ្តីរាជការ នៃក្រសួងពាណិជ្ជកម្ម ក្នុងឱកាសដ៏វិសេសវិសាលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨