សូមស្វាគមន៍ និងថ្លែងអំណរគុណការចូលមកកាន់គេហទំព័ររបស់ក្រសួងពាណិជ្ជកម្ម។
គោលបំណងរបស់យើងខ្ញុំ គឺផ្ដល់ជូននូវសេវាគ្រប់យ៉ាង ដើម្បីបំពេញរាល់តម្រូវការ នៅក្នុងការប្រកបរបរអាជីវកម្ម និងវិនិយោគនៅកម្ពុជា ជូនដល់សាធារណជន។ លើសពីនេះទៅទៀត យើងខ្ញុំនឹងបន្តការអនុវត្តគោលនយោបាយពាណិជ្ជកម្ម ដើម្បីជាផលចំណេញជូនដល់ប្រជាពលរដ្ឋកម្ពុជាទាំងមូល ។
ចំពោះការផ្ដល់ជូនសេវាសាធារណៈ ក្រសួងពាណិជ្ជកម្មបានតាំងចិត្តយ៉ាងមុតមាំក្នុងការផ្ដល់សេវាជូនទៅសាធារណជន តាមរយៈការដាក់ឲ្យប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តកម្មដ៏ទំនើបនិងឈានមុខគេ ដែលមានប្រសិទ្ធភាពខ្ពស់ មានភាពងាយស្រួលក្នុងការប្រើប្រាស់ ការឆ្លើយតបតាមពេលវេលា និងប្រើប្រាស់រយៈពេលខ្លី ។
ដោយឡែក ចំពោះការអភិវឌ្ឍន៍វិស័យពាណិជ្ជកម្មវិញ យើងខ្ញុំនឹងបន្តពង្រឹងការអនុវត្តគោលនយោបាយ ដូចមានចែងនៅក្នុងយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មកម្ពុជា (CTIS) ២០១៤-២០១៨, ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ (NSDP) ២០១៤-២០១៨, គោលដៅអភិវឌ្ឍន៍និរន្តរភាព (SDG) ។ល។ ដើម្បីធ្វើឲ្យវិស័យពាណិជ្ជកម្មកម្ពុជា ឈានទៅដល់គោលដៅ និងសម្រេចបានទៅតាមគោលបំណង ។
ដែលយើងខ្ញុំអាចជួយលោកអ្នកក្នុងបង្កើនទំហំពាណិជ្ជកម្មនិងការវិនិយោគរបស់លោកអ្នក។ប្រសិនបើលោកអ្នក មិនអាចស្វែងរកនូវព័ត៌មាននៅលើគេហទំព័រថ្មីរបស់យើងខ្ញុំទេ យើងខ្ញុំសូមអញ្ជើញលោកអ្នកទាក់ទងដោយផ្ទាល់តាមរយៈអ៊ីម៉ែល ដើម្បីយើងខ្ញុំអាចជួយលោកអ្នកបាន។ យើងខ្ញុំផ្ទាល់ក៏សូមអញ្ជើញលោកអ្នកតាមដានសកម្មភាពប្រចាំថ្ងៃរបស់យើងខ្ញុំ នៅលើទំព័រហ្វេសប៊ុក និងទំព័រយូធូប តាមរយៈតំណរភ្ជាប់ នៅលើទំព័រដើើមនៃគេហទំព័ររបស់យើងខ្ញុំ។
យើងខ្ញុំសូមស្វាគមន៍មតិយោបល់ដ៏មានតម្លៃរបស់លោកអ្នក ក្នុងការកែលម្អគេហទំព័រ និង សេវារបស់យើងខ្ញុំ ដើម្បីបម្រើលោកអ្នកនិងប្រទេសកម្ពុជាបានកាន់តែប្រសើរឡើង។