Warning: This module may not support sharing across sites


You are attempting to add a reference to this module that exists on another site in this group. This module may or may not support sharing across multiple sites - it doesn't explicitly state either way whether it does.

If you are sure that it does, or if your intent is to test its ability to do so, then proceed with caution and be aware that certain functionality in the module - or even the entire module - may not function correctly in this configuration.

If you are confused by this message or are working on a site that cannot tolerate any breakage, you should click Cancel and contact the DotNetNuke Support Team.


ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន៖ ការពង្រីកបានទីផ្សារនាំចេញលក្ខណៈអចិន្រ្តយ៍ នឹងរួមចំណែកដល់ការពង្រឹងអធិបតេយ្យភាពជាតិ និងឯករាជ្យភាពនៃសេដ្ឋកិច្ចកម្ពុជា

20 ១២ 2019 / 08:00 ព្រឹក

(ភ្នំពេញ)៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានគូសបញ្ជាក់ពីសារៈសំខាន់នៃការធ្វើពិពិធកម្មទីផ្សារនាំចេញរបស់កម្ពុជា ដែលនឹងរួមចំណែកសំខាន់ដល់ការពង្រឹងអធិបតេយ្យភាពជាតិ និងឯករាជ្យភាពនៃសេដ្ឋកិច្ចកម្ពុជា ព្រមទាំងឈានទៅសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៣០ (ប្រទេសចំណូលមធ្យមកម្រិតខ្ពស់) និងឆ្នាំ២០៥០ (ប្រទេសចំណូលខ្ពស់)។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងដូច្នេះ នាឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទសន្និបាតបូកសរុបការងារពាណិជ្ជកម្មឆ្នាំ២០១៩ និងទិសដៅអនុវត្តន៍ការងារឆ្នាំ២០២០ នៅទីស្តីការក្រសួងពាណិជ្ជកម្ម កាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី១៩ ខែធ្នូ ឆ្នាំ២០១៩ ដែលមានការចូលរួមពីមន្ត្រីជាន់ខ្ពស់អន្តរក្រសួង ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួង និងមន្ទីរពាណិជ្ជកម្ម ព្រមទាំងសាខាកាំកុងត្រូលរាជធានី-ខេត្ត ប្រមាណជាង ៥០០នាក់។

នៅក្នុងឱកាសដ៏មហានក្ខត្តឫក្សនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចប្រឹងប្រែងរបស់ ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងពាណិជ្ជកម្មគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមអនុវត្ត «កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា» និង «យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤» រហូតសម្រេចបានសមិទ្ធផលគួរជាទីមោទនៈជូនរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានស្នើក្រសួងពាណិជ្ជកម្ម ខិតខំជំរុញការធ្វើសេរីភាវូបនីយកម្ម និងសមាហរណកម្មក្នុងតំបន់ និងពិភពលោក តាមរយៈការបន្តកិច្ចសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីពន្លឿនការចុះកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) នៅក្នុងឆ្នាំ២០២០ និងខិតខំចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន និងកម្ពុជា-សាធារណរដ្ឋកូរ៉េ ដើម្បីជំរុញការធ្វើពិពិធកម្មទីផ្សារនាំចេញរបស់កម្ពុជា សំដៅគាំទ្រការអភិវឌ្ឍកំណើនសេដ្ឋកិច្ច ដែលជាគោលដៅនៃយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤។

បន្ថែមលើនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ក៏បានផ្តល់អនុសាសន៍សំខាន់ៗចំនួន ៤ចំណុច ដល់ក្រសួងពាណិជ្ជកម្ម ដើម្បីជាវិភាគទានសម្រាប់រៀបចំគោលនយោបាយ និងកំណត់ទិសដៅសម្រាប់អនុវត្តការងារពាណិជ្ជកម្មឆ្នាំ២០២០ ឱ្យទទួលបានប្រសិទ្ធភាពខ្ពស់ មានដូចជា៖ (១) ការកែទម្រង់ផ្ទៃក្នុង និងបន្តជំរុញសមាហរណកម្មសេដ្ឋកិច្ចកម្ពុជាចូលក្នុងតំបន់ និងពិភពលោក (២) កំណែទម្រង់រដ្ឋបាលសាធារណៈ និងគុណភាពសេវាសាធារណៈ (៣) ការរៀបចំខ្លួនសម្រាប់សេដ្ឋកិច្ចឌីជីថល និងឆ្លើយតបនឹងបដិវត្តន៍ឧស្សាហកម្ម ជំនាន់ទី៤ និង (៤) ការរក្សាបាននូវសន្តិសុខស្បៀងអាហារ និងស្ថិរភាពថ្លៃទំនិញ និងសេវាកម្ម ដើម្បីគាំទ្រឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជា។

គួររម្លឹកដែរថា ក្នុងរយៈពេលជាង ១ឆ្នាំកន្លងមកនេះ ក្រសួងពាណិជ្ជកម្ម នៅក្រោមការដឹកនាំរបស់ ឯកឧត្តម ប៉ាន សូរស័ក្តិ បានយកចិត្តទុកដាក់បំពេញភារកិច្ចយ៉ាងសកម្ម រហូតទទួលបានជោគជ័យលើការចរចាបើកច្រកទីផ្សារពាណិជ្ជកម្ម ការពង្រឹងសមត្ថភាពផលិតសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញ ការធ្វើកំណែទម្រង់សេវាសាធារណៈ ការកសាងលិខិតបទដ្ឋានគតិយុត្តនៅក្រោមវិស័យពាណិជ្ជកម្ម ការលើកកម្ពស់កិច្ចការពារអ្នកប្រើប្រាស់ និងសុខមាលភាពប្រជាជន ការរក្សាបានសន្តិសុខស្បៀង និងហិរញ្ញវត្ថុ ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ការរក្សាកំណើន និងការអនុវត្តអភិបាលកិច្ចល្អរបស់រាជរដ្ឋាភិបាល។

ចង់ចែករំលែក

ព័ត៌មានពាក់ព័ន្ធ

អគ្គនាយកដ្ឋានកាំកុងត្រូល បើកវគ្គបណ្ដុះបណ្ដាលលើកទី២ អំពីច្បាប់ស្ដីពីកិច្ចការពារ​អ្នកប្រើប្រាស់ 14 ១ 2020 / 03:00 ព្រឹក
ឯកឧត្តម ប៉ាន សូរស័ក្តិ៖ បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះសារនយោបាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ គឺ “អរគុណសន្តិភាព” ដែលមានតម្លៃមិនសាបសូន្យ មិនថាកន្លងមក ថ្ងៃនេះ និងថ្ងៃក្រោយ 13 ១ 2020 / 04:00 ព្រឹក
ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ស្នើសុំដល់រដ្ឋាភិបាលចិនផ្តល់នូវអាហាររូបករណ៍បន្ថែមទៀតដល់និស្សិត និងវគ្គបណ្តុះបណ្តាលដល់មន្រ្តីជំនាញពីការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) 09 ១ 2020 / 08:00 ព្រឹក
រដ្ឋមន្ត្រីពាណិជ្ជកម្ម ប្តេជ្ញាដឹកនាំជម្នះបញ្ហារាល់បញ្ហាប្រឈម ដើម្បីនាំយកសមិទ្ធផលថ្មីៗជូនប្រជាជន និងប្រទេសជាតិ 20 ១២ 2019 / 07:00 ព្រឹក
ឯកឧត្តម ប៉ាន សូរស័ក្តិ៖ ក្រសួងពាណិជ្ជកម្ម បានប្រឹងប្រែងយ៉ាងសកម្ម ដើម្បីជំរុញការអភិវឌ្ឍកំណើនសេដ្ឋកិច្ចជាតិ 18 ១២ 2019 / 11:30 ព្រឹក
ឯកឧត្តម ឈួន ដារ៉ា រដ្ឋលេខាធិការ អញ្ជើញចូលរួមបើកជំនួបពាណិជ្ជកម្ម ដើម្បីពង្រីកការចាប់ដៃគូពាណិជ្ជកម្មក្នុងតំបន់អាស៊ី 18 ១២ 2019 / 08:00 ព្រឹក
ឯកឧត្តម ប៊ុន ចន្ធី អនុរដ្ឋលេខាធិការ ចូលរួមសន្និសីទនៃបណ្តាប្រទេស អាស៊ីប៉ា-ស៊ីហ្វិក ស្តីពីបរិយាប័ន្នហិរញវត្ថុ និងការអភិវឌ្ឍប្រកបដោយចីរភាព 17 ១២ 2019 / 02:00 ព្រឹក
សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធ “ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល លើកទី១៤ ឆ្នាំ២០១៩” 16 ១២ 2019 / 08:00 ព្រឹក
ឯកឧត្តម ស៊ាង ថៃ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានចុះទស្សនកិច្ចទៅកាន់រោងចក្រផលិតដំណាប់ស្វាយ និងដំណាប់ផ្លែឈើ ឡុង វ៉ូ ហ៊្វូត អ៊ិនដាសស្រ្ 13 ១២ 2019 / 01:00 ល្ងាច
ឯកឧត្តមរដ្ឋមន្ត្រី ទទួលជួបសមាគមជប៉ុន-កម្ពុជា 12 ១២ 2019 / 08:00 ព្រឹក
12345

កត់ត្រាចូល > ស្វែងរកក្រុមហ៊ុន

ឈ្មោះអ្នកប្រើប្រាស់  
ពាក្យសម្ងាត់  

SUBSCRIPTION

FACEBOOK PAGE