Warning: This module may not support sharing across sites


You are attempting to add a reference to this module that exists on another site in this group. This module may or may not support sharing across multiple sites - it doesn't explicitly state either way whether it does.

If you are sure that it does, or if your intent is to test its ability to do so, then proceed with caution and be aware that certain functionality in the module - or even the entire module - may not function correctly in this configuration.

If you are confused by this message or are working on a site that cannot tolerate any breakage, you should click Cancel and contact the DotNetNuke Support Team.


មន្រ្តីជាន់ខ្ពស់ពាណិជ្ជកម្ម ជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូក្រុមប្រឹក្សាជំរុញពាណិជ្ជអន្តរជាតិ ខេត្តសាន់ស៊ី និងចូលរួមក្នុងពិធីបើកវេទិកាផ្សព្វផ្សាយពាណិជ្ជកម្ម និងវប្បធម៌ កម្ពុជា-ចិន (ខេត្តសាន់ស៊ី)

30 ១១ 2019 / 09:00 ព្រឹក

(រាជធានីភ្នំពេញ)៖ ឯកឧត្តម សំ សិរីរតន៍ រដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម តំណាងរបស់ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយនឹងគណៈប្រតិភូក្រុមប្រឹក្សាជំរុញពាណិជ្ជកម្មអន្តរជាតិ ខេត្តសាន់ស៊ី សាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយ លោក Wu Fujie អនុប្រធាននៃក្រុមប្រឹក្សាជំរុញពាណិជ្ជកម្មអន្តរជាតិ ខេត្តសាន់ស៊ី បានដឹកនាំគណៈប្រតិភូចិនពាណិជ្ជកម្ម ចំនួន៦០នាក់ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងពាណិជ្ជកម្ម និងចូលរួមក្នុងពិធីបើកវេទិកាផ្សព្វផ្សាយពាណិជ្ជកម្ម និងវប្បធម៌ កម្ពុជា-ចិន (ខេត្តសាន់ស៊ី) នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩។

ឱកាសបើកវេទិកាផ្សព្វផ្សាយពាណិជ្ជកម្ម និងវប្បធម៌ កម្ពុជា-ចិន (ខេត្តសាន់ស៊ី) នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តមរដ្ឋលេខាធិការ បានជម្រាបជូននូវព័ត៌មានសំខាន់ៗនៅកម្ពុជាដល់មន្រ្តីរដ្ឋាភិបាលនៃខេត្តសាន់ស៊ី ប្រទេសចិន អំពីសក្តានុពល និងកាលានុវត្តភាពនៃប្រទេសកម្ពុជា អំពីវឌ្ឍនភាព និងការរីកចម្រើននៃផ្នែកវិនិយោគ សេដ្ឋកិច្ច ពាណិជ្ជកម្ម ហេដ្ឋារចនាសម្ព័ន្ធ គោលនយោបាយ និងកិច្ចសហការនានារបស់កម្ពុជា ជាមួយប្រទេសចិន។ ឯកឧត្តម ក៏បានលើកឡើងបន្ថែមទៀតថា ក្រសួងពាណិជ្ជកម្ម ដែលជាសេនាធិការនៃរាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងជំរុញ និងសម្របសម្រួលជូនពាណិជ្ជករបរទេស ដែលមានបំណងចាប់ដៃគូពាណិជ្ជកម្មក្នុងការនាំចេញ-នាំចូលផលិតផល និងធ្វើការសម្រួលជូនពាណិជ្ជករបរទេសក្នុងការចុះបញ្ជីបើកក្រុមហ៊ុននៅកម្ពុជា។ ឯកឧត្តម បានផ្តល់ជូនព័ត៌មានទាក់ទងនឹងការវិនិយោគនៅកម្ពុជាមួយចំនួនដល់គណៈប្រតិភូខេត្តសាន់ស៊ី ដើម្បីសិក្សាស្វែងយល់បន្ថែម សម្រាប់ការដឹកនាំវិនិយោគគិន ពាណិជ្ជករ និងអាជីវករ ដែលមានចំណាប់អារម្មណ៍ចង់វិនិយោគ និងចាប់ដៃគូរកស៊ីនៅប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជាពេលអនាគតដ៏ខ្លីខាងមុខ ។

លោក Wu Fujie អនុប្រធាននៃក្រុមប្រឹក្សាជំរុញពាណិជ្ជកម្មអន្តរជាតិ ខេត្តសាន់ស៊ី បានសម្តែងការអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការស្វាគមន៍ និងការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ និងមន្រ្តីនៃក្រសួងពាណិជ្ជកម្ម បានឆ្លៀតពេលវេលាដ៏មានតម្លៃទទួលជួបពិភាក្សាណែនាំ និងជម្រាបជូនព័ត៌មានសំខាន់ៗមួយចំនួនធំចែកជូនដល់គណៈប្រតិភូខេត្តសាន់ស៊ី ប្រទេសចិន ដើម្បីធ្វើការសិក្សាស្វែងយល់ឱ្យកាន់តែស៊ីជម្រៅ និងដើម្បីដឹកនាំពាណិជ្ជករខេត្តសាន់ស៊ីមកចាប់ដៃគូពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា រួមទាំងបន្តសហប្រតិបត្តិការ និងពង្រឹងចំណងមិត្តភាពនៃប្រទេសទាំងពីរនាពេលបច្ចុប្បន្ន និងនាពេលអនាគត។ លោកប្រធានប្រតិភូ ក៏បានលើកឡើងអំពីការផ្លាស់ប្តូរគំនិតយោបល់រវាងគ្នាដើម្បីស្វែងរកការសហការគ្នាលើវិស័យផ្សេងៗ ដូចជា៖កសិកម្ម ពាណិជ្ជកម្ម ចំណីអាហារ ទេសចរណ៍ វប្បធម៌ អាកាសចរណ៍ ការកែច្នៃកសិកម្ម ជាដើម។ លើសពីនេះទៀត នឹងបន្តឲ្យមានការចុះអនុស្សរណៈនៃការយោគយល់គ្នារវាងរដ្ឋបាលខេត្តសាន់ស៊ី និងក្រសួងពាណិជ្ជកម្ម ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

ចង់ចែករំលែក

ព័ត៌មានពាក់ព័ន្ធ

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ទទួលជួបឯកអគ្គរដ្ឋទូតប្រទេសស៊ីរ៉ាលីអូន (Sierra Leone) 05 ១២ 2019 / 01:00 ល្ងាច
ឯកឧត្តមរដ្ឋមន្រ្តីពាណិជ្ជកម្ម បង្ហាញពីលទ្ធផលវិជ្ជមាន និងអត្ថប្រយោជន៍សេដ្ឋកិច្ចនៃការសិក្សាលើការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី 05 ១២ 2019 / 08:00 ព្រឹក
សេចក្តីជូនដំណឹង ស្តីពីការទប់ស្កាត់ជនខិលខូចមួយចំនួន ឆ្លៀតបន្លំខ្លួន ឬប្រើប្រាស់តួនាទីជាមន្ត្រីកាំកុងត្រូលដើរទារប្រាក់ពីម្ចាស់សហគ្រាស ឬក្រុមហ៊ុន 04 ១២ 2019 / 08:00 ព្រឹក
សេចក្តីជូនដំណឹង ដល់ផលិតករ ឬអ្នកនាំចេញ ឲ្យរួសរាន់ចុះបញ្ជីនៅក្នុងប្រព័ន្ធចុះបញ្ជីអ្នកនាំចេញ ដើម្បីចៀសវាងការបាត់បង់ផលប្រយោជន៍ពីការទទួលបាននូវភាពអនុគ្រោះពន្ធ 04 ១២ 2019 / 07:30 ព្រឹក
លោកជំទាវ តឹករ៉េត កំរង ស្វាគមន៍គម្រោងវិនិយោគពីប្រទេសថៃ លើការព្យាបាលបង្កើតកោសិការថ្មី និងពន្យាភាពចាស់នៅកម្ពុជា 01 ១២ 2019 / 08:00 ព្រឹក
អគ្គនាយកដ្ឋានកាំកុងត្រូល រៀបចំវគ្គបណ្ដុះបណ្ដាល ស្ដីពីការយល់ដឹងអំពីច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ 29 ១១ 2019 / 04:30 ល្ងាច
សេចក្តីជូនដំណឹង ស្តីពីការរៀបចំពិព័រណ៍ពាណិជ្ជកម្មមិត្តភាពកម្ពុជា-វៀតណាម ឆ្នាំ២០១៩ ចាប់ពីថ្ងៃទី២៤-២៦ ខែធ្នូ ឆ្នាំ២០១៩ ក្នុងបរិវេណផ្សារគំរូព្រំដែនកម្ពុជា “ផ្សារដារ” នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ 29 ១១ 2019 / 03:20 ល្ងាច
គណៈប្រតិភូកម្មសិទ្ធិបញ្ញាកម្ពុជា ចូលរួមកិច្ចប្រជុំពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកម្មសិទិ្ធបញ្ញារវាងកូរ៉េ-អាស៊ាន និងកូរ៉េ-កម្ពុជា 27 ១១ 2019 / 11:00 ព្រឹក
ជំនួបទ្វេភាគីរវាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជា និងលោកជំទាវ យូ ម្យុងហ៊ី (Yoo Myung-Hee) រដ្ឋមន្ត្រីពាណិជ្ជកម្ម សាធារណរដ្ឋកូរ៉េ 25 ១១ 2019 / 05:00 ល្ងាច
សេចក្ដីប្រកាសព័ត៌មានពិធីចុះហត្ថលេខារវាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជា និងលោកជំទាវ យូ ម្យុងហ៊ី (Yoo Myung-Hee) រដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េ លើសេចក្តីថ្លែងការណ៍រួមស្តីពីការចាប់ផ្តើមសិក្សាលទ្ធភាពក្នុងការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-សាធារណរដ្ឋកូរ៉េ 25 ១១ 2019 / 04:00 ល្ងាច
12345

កត់ត្រាចូល > ស្វែងរកក្រុមហ៊ុន

ឈ្មោះអ្នកប្រើប្រាស់  
ពាក្យសម្ងាត់  

SUBSCRIPTION

FACEBOOK PAGE