Warning: This module may not support sharing across sites


You are attempting to add a reference to this module that exists on another site in this group. This module may or may not support sharing across multiple sites - it doesn't explicitly state either way whether it does.

If you are sure that it does, or if your intent is to test its ability to do so, then proceed with caution and be aware that certain functionality in the module - or even the entire module - may not function correctly in this configuration.

If you are confused by this message or are working on a site that cannot tolerate any breakage, you should click Cancel and contact the DotNetNuke Support Team.


លោកជំទាវ តឹករ៉េត កំរង ស្វាគមន៍គម្រោងវិនិយោគពីប្រទេសថៃ លើការព្យាបាលបង្កើតកោសិការថ្មី និងពន្យាភាពចាស់នៅកម្ពុជា

01 ១២ 2019 / 08:00 ព្រឹក

(ភ្នំពេញ)៖ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកជំទាវ តឹករ៉េត កំរង តំណាងឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានប្រកាសស្វាគមន៍គម្រោងវិនិយោគការពង្រីកសេវាកម្មព្យាបាលបង្កើតកោសិកាថ្មីឡើងវិញ និងពន្យាភាពចាស់ របស់គ្លីនិកពហុព្យាបាលប្រទេសថៃ Absolute Health នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលជាការសម្របសម្រួលរបស់ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំព្រះរាជាណាចក្រថៃឡង់ដ៏។

ការប្រកាសរបស់លោកជំទាវរដ្ឋលេខាធិការ បានធ្វើឡើងនាឱកាសអញ្ជើញជាគណៈអធិបតីភាពជាមួយ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងសិក្ខាសាលាស្តីពីការព្យាបាលបង្កើតកោសិកាថ្មីឡើងវិញ និងពន្យាភាពចាស់ ដែលរៀបចំឡើងដោយក្រុមហ៊ុន Absolute Health Group និងក្រុមហ៊ុន Blue Media Cambodia កាលពីព្រឹកថ្ងៃសៅរ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា ក្រោមការចូលរួមពីភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ប្រមាណជាង ១០០នាក់។

នៅក្នុងសុន្ទរកថាបើកកម្មវិធី លោកជំទាវ តឹករ៉េត កំរង បានថ្លែងអំណរគុណក្រុមហ៊ុន Absolute Health Group ដែលបានជ្រើសរើសប្រទេសកម្ពុជា ធ្វើជាគោលដៅវិនិយោគ និងបានបង្ហាញជំនឿយ៉ាងមុតមាំថា សិក្ខាសាលាថ្ងៃនេះ មិនត្រឹមតែឆ្លុះបង្ហាញពីកាលានុវត្តភាពនៃកិច្ចសហការធុរកិច្ចប៉ុណ្ណោះទេ ប៉ុន្តែនឹងនាំមកនូវវឌ្ឍនភាពសម្រាប់វិស័យសុខាភិបាល បច្ចេកវិទ្យា ទេសចរណ៍ និងពាណិជ្ជកម្មនៃប្រទេសទាំងពីរផងដែរ។

លោកជំទាវរដ្ឋលេខាធិការបានគូសបញ្ជាក់ថា «កិច្ចសហការវិនិយោគជាមួយដៃគូក្នុងស្រុក គឺជាការជួយបំពេញឱ្យគ្នាទៅវិញទៅមក នូវចំណែកទីផ្សារ បច្ចេកវិទ្យាទំនើប និងបទពិសោធន៍ល្អៗ ដើម្បីគាំទ្រការធ្វើពិពិធកម្មកំណើនសេដ្ឋកិច្ចក្នុងតំបន់ ហើយនេះជាអ្វីដែលប្រទេសជិតខាងគួរតែធ្វើរួមគ្នា»។

លោកជំទាវ តឹករ៉េត កំរង ក៏បានជូនពរដល់ក្រុមហ៊ុន Absolute Health Group ទទួលបានជោគជ័យលើគម្រោងវិនិយោគរបស់ខ្លួន ជាពិសេសការទាក់ទាញអតិថិជនដែលស្រលាញ់សុខភាព និងសម្រស់ស្រស់ស្អាត ព្រមទាំងការស្វែងរកដៃគូសហការនៅក្នុងប្រទេសកម្ពុជា ដើម្បីធ្វើប្រតិបត្តិការធុរកិច្ច សំដៅចូលរួមពង្រឹង និងពង្រីកទំនាក់ទំនងសេដ្ឋកិច្ច-ពាណិជ្ជកម្ម រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃឡង់ដ៏។

សូមជម្រាបថា សិក្ខាសាលាថ្ងៃនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ផ្សព្វផ្សាយអំពីរំបកគំហើញផ្នែកវេជ្ជសាស្ត្រ (ការព្យាបាលបង្កើតកោសិកាថ្មី និងពន្យាភាពចាស់) អត្ថប្រយោជន៍នៃការថែរក្សាសុខភាព និងសម្ផស្ស ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើប និងវិធីកែប្រែទម្លាប់រស់នៅឱ្យបានត្រឹមត្រូវ តាមរយៈការធ្វើបទបង្ហាញ និងការប្រឹក្សាយោបល់ពីសំណាក់វេជ្ជបណ្ឌិតជំនាញមកពីប្រទេសថៃឡង់ដ៏ ដែលបានឆ្លងកាត់វគ្គបណ្តុះបណ្តាលត្រឹមត្រូវ និងទទួលបានសញ្ញាបត្របញ្ជាក់គុណភាពពីស្ថាប័នអន្តរជាតិ។

ចង់ចែករំលែក

ព័ត៌មានពាក់ព័ន្ធ

អគ្គនាយកដ្ឋានកាំកុងត្រូល បើកវគ្គបណ្ដុះបណ្ដាលលើកទី២ អំពីច្បាប់ស្ដីពីកិច្ចការពារ​អ្នកប្រើប្រាស់ 14 ១ 2020 / 03:00 ព្រឹក
ឯកឧត្តម ប៉ាន សូរស័ក្តិ៖ បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះសារនយោបាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ គឺ “អរគុណសន្តិភាព” ដែលមានតម្លៃមិនសាបសូន្យ មិនថាកន្លងមក ថ្ងៃនេះ និងថ្ងៃក្រោយ 13 ១ 2020 / 04:00 ព្រឹក
ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ស្នើសុំដល់រដ្ឋាភិបាលចិនផ្តល់នូវអាហាររូបករណ៍បន្ថែមទៀតដល់និស្សិត និងវគ្គបណ្តុះបណ្តាលដល់មន្រ្តីជំនាញពីការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) 09 ១ 2020 / 08:00 ព្រឹក
ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន៖ ការពង្រីកបានទីផ្សារនាំចេញលក្ខណៈអចិន្រ្តយ៍ នឹងរួមចំណែកដល់ការពង្រឹងអធិបតេយ្យភាពជាតិ និងឯករាជ្យភាពនៃសេដ្ឋកិច្ចកម្ពុជា 20 ១២ 2019 / 08:00 ព្រឹក
រដ្ឋមន្ត្រីពាណិជ្ជកម្ម ប្តេជ្ញាដឹកនាំជម្នះបញ្ហារាល់បញ្ហាប្រឈម ដើម្បីនាំយកសមិទ្ធផលថ្មីៗជូនប្រជាជន និងប្រទេសជាតិ 20 ១២ 2019 / 07:00 ព្រឹក
ឯកឧត្តម ប៉ាន សូរស័ក្តិ៖ ក្រសួងពាណិជ្ជកម្ម បានប្រឹងប្រែងយ៉ាងសកម្ម ដើម្បីជំរុញការអភិវឌ្ឍកំណើនសេដ្ឋកិច្ចជាតិ 18 ១២ 2019 / 11:30 ព្រឹក
ឯកឧត្តម ឈួន ដារ៉ា រដ្ឋលេខាធិការ អញ្ជើញចូលរួមបើកជំនួបពាណិជ្ជកម្ម ដើម្បីពង្រីកការចាប់ដៃគូពាណិជ្ជកម្មក្នុងតំបន់អាស៊ី 18 ១២ 2019 / 08:00 ព្រឹក
ឯកឧត្តម ប៊ុន ចន្ធី អនុរដ្ឋលេខាធិការ ចូលរួមសន្និសីទនៃបណ្តាប្រទេស អាស៊ីប៉ា-ស៊ីហ្វិក ស្តីពីបរិយាប័ន្នហិរញវត្ថុ និងការអភិវឌ្ឍប្រកបដោយចីរភាព 17 ១២ 2019 / 02:00 ព្រឹក
សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធ “ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល លើកទី១៤ ឆ្នាំ២០១៩” 16 ១២ 2019 / 08:00 ព្រឹក
ឯកឧត្តម ស៊ាង ថៃ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានចុះទស្សនកិច្ចទៅកាន់រោងចក្រផលិតដំណាប់ស្វាយ និងដំណាប់ផ្លែឈើ ឡុង វ៉ូ ហ៊្វូត អ៊ិនដាសស្រ្ 13 ១២ 2019 / 01:00 ល្ងាច
12345

កត់ត្រាចូល > ស្វែងរកក្រុមហ៊ុន

ឈ្មោះអ្នកប្រើប្រាស់  
ពាក្យសម្ងាត់  

SUBSCRIPTION

FACEBOOK PAGE