Warning: This module may not support sharing across sites


You are attempting to add a reference to this module that exists on another site in this group. This module may or may not support sharing across multiple sites - it doesn't explicitly state either way whether it does.

If you are sure that it does, or if your intent is to test its ability to do so, then proceed with caution and be aware that certain functionality in the module - or even the entire module - may not function correctly in this configuration.

If you are confused by this message or are working on a site that cannot tolerate any breakage, you should click Cancel and contact the DotNetNuke Support Team.


ឯកឧត្តម ប៉ាន សូរស័ក្តិ ស្នើមន្ត្រីយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋ ដើម្បីពង្រឹងប្រសិទ្ធភាពការអនុវត្តអភិបាលកិច្ចល្អ

18 ៩ 2019 / 09:00 ព្រឹក

(កំពង់ឆ្នាំង)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ បានជំរុញមន្ត្រីខិតខំយកចិត្តទុកបម្រើប្រជាពលរដ្ឋ តាមរយៈការផ្តល់សេវាសាធារណៈប្រកបដោយតម្លាភាព និងគណនេយ្យភាព ហើយត្រូវធ្វើខ្លួនឱ្យបានស្អាតស្អំ វៀរចាកអំពើពុករលួយគ្រប់រូបភាព ដើម្បីចូលរួមពង្រឹងប្រសិទ្ធភាពនៃការអនុវត្ត «អភិបាលកិច្ចល្អ» និងក្របខណ្ឌយុទ្ធសាស្ត្រវិមជ្ឈការ និងវិសហមជ្ឈមការ របស់រាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រីបានលើកសំណើនេះឡើង នាឱកាសចុះសំណេះសំណាល ជាមួយមន្រ្តីរាជការមន្ទីរពាណិជ្ជកម្ម និងសាខាកាំកុងត្រូល ខេត្តកំពង់ឆ្នាំង ដែលរៀបចំឡើងកាលពីព្រឹកថ្ងៃអង្គារ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០១៩ ជុំវិញប្រធាទបទវឌ្ឍនភាពការងារ និងទិសដៅសកម្មភាពចំពោះមុខ ដើម្បីជំរុញការអភិវឌ្ឍវិស័យពាណិជ្ជកម្ម និងកំណើនសេដ្ឋកិច្ចជាតិ ប្រកបដោយនិរន្តរភាព។

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានធ្វើការពន្យល់អំពីវត្ថុបំណងនៃយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ក្របខណ្ឌយុទ្ធសាស្ត្រកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ព្រមទាំងកិច្ចប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការចូលរួមអនុវត្តគោលនយោបាយកំណែទម្រង់នានា ដើម្បីជំរុញ និងធានាការអភិវឌ្ឍកំណើនប្រកបដោយបរិយាប័ន (ការចូលរួមពីគ្រប់ភាគី)។

ឯកឧត្តមរដ្ឋមន្ត្រី បានបន្តទៀតថា បច្ចុប្បន្នក្រសួងពាណិជ្ជកម្ម កំពុងរៀបចំលិខិតបទដ្ឋានគតិយុត្ត និងអនុក្រឹត្យស្តីពីការកែសម្រួល និងប្រព្រឹត្តិទៅរបស់ក្រសួងពាណិជ្ជកម្មថ្មី ដើម្បីឆ្លើយតបនឹងអភិបាលកិច្ចល្អ ហើយនៅពេលបញ្ជប់ ឯកសារទាំងអស់នេះនឹងផ្តល់វិសាលភាពដល់ក្រសួងពាណិជ្ជកម្ម ក្នុងការអនុវត្តកាតព្វកិច្ចកាន់តែប្រសើរ ព្រមទាំងជួយបង្កើនប្រសិទ្ធភាពការងាររបស់មន្ត្រីនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិថែមទៀត។

«ឥឡូវនេះ ច្បាប់ស្ដីពីសុវត្ថិភាពម្ហូបអាហារ, ច្បាប់ស្ដីពីការប្រកួតប្រជែង និងច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ ត្រូវបានគណៈរដ្ឋមន្ត្រី និងរដ្ឋសភាអនុម័តរួចហើយ គឺនៅរង់ចាំតែភ្លើងខៀវពីព្រឹទ្ធសភា ចំណែកឯអនុក្រឹត្យ ក៏បានឆ្លងផុតក្រសួងមុខងារសារធារណៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងក្រុមប្រឹក្សាអ្នកច្បាប់រួចហើយដែរ គឺនៅតែដាក់ឆ្លងអន្តរក្រសួង ធ្វើការពិនិត្យចុងក្រោយតែប៉ុណ្ណោះ ហើយអគ្គនាយកដ្ឋានកាំកុងត្រូល ក៏នឹងត្រូវប្តូរឈ្មោះថ្មីក្នុងពេលឆាប់ៗផងដែរ» ឯកឧត្តម សូរស័ក្តិ បានគូសបញ្ជាក់។

គួររម្លឹកថា នៅក្រោមក្របខណ្ឌយុទ្ធសាស្ត្រកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ក្រសួងពាណិជ្ជកម្ម បានធ្វើប្រតិភូកម្មមុខងារជាបន្តបន្ទាប់ដល់ថ្នាក់ក្រោមជាតិ តួយ៉ាងដូចជាការចេញវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ(CO) ទម្រង់ ឌី (D) សម្រាប់នាំចេញកសិផល ដល់មន្ទីរពាណិជ្ជកម្ម នៅតាមបណ្តាខេត្តជាប់ព្រំដែន (ប៉ៃលិន បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ ត្បូងឃ្មុំ មណ្ឌលគិរី រតនគិរី និងស្វាយរៀង រួមទាំងតំបន់សេដ្ឋកិច្ចពិសេស) និងបានធ្វើការបណ្តុះបណា្តលមន្រ្តីនៅតាមមន្ទីរពាណិជ្ជកម្ម លើជំនាញវិធានដើមកំណើតទំនិញ ក៏ដូចការប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្មចេញ CO ផងដែរ។

ចង់ចែករំលែក

ព័ត៌មានពាក់ព័ន្ធ

ឯកឧត្តម ឈួន ដារ៉ា ផ្តល់បទសម្ភាសន៍ជាមួយសារព័ត៌មាន ពាក់ព័ន្ធនឹងការចូលរួមរបស់កម្ពុជា ក្នុងព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មចិនទំនិញនាំចូលអន្តរជាតិ លើកទី២ 08 ១១ 2019 / 03:00 ព្រឹក
រដ្ឋមន្រ្តីពាណិជ្ជកម្ម៖ ការចូលរួមព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មនាំចូលអន្ដរជាតិចិនលើកទី២ គឺជាការគាំទ្រគោលនយោបាយបើកចំហរទីផ្សារ និងពង្រីកសកលភាវូបពាណិជ្ជកម្ម 08 ១១ 2019 / 03:00 ព្រឹក
ក្រសួងពាណិជ្ជកម្ម និងវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ច សម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA) រៀបចំសិក្ខាសាលាពិភាក្សាជាក្រុម ស្ដីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន (វិធីសាស្ត្របញ្ជីអវិជ្ជមាន) 08 ១១ 2019 / 02:00 ព្រឹក
ក្រុមការងារត្រួតពិនិត្យរបស់ការអនុវត្តគម្រោងគីមប័រលីប្រូសេស ចុះបំពេញបេសកកម្មនៅព្រះរាជាណាចក្រកម្ពុជា 07 ១១ 2019 / 03:00 ព្រឹក
រដ្ឋមន្រ្តីពាណិជ្ជកម្ម ជួបពិភាក្សាជាមួយអនុរដ្ឋមន្រ្តីពាណិជ្ជកម្មចិន និងទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី ក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ 04 ១១ 2019 / 02:00 ព្រឹក
ឯកឧត្តមរដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ ដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានលើកទី១៨ 03 ១១ 2019 / 02:00 ព្រឹក
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួង​ពាណិជ្ជកម្ម សូមក្រាបបង្គំថ្វាយព្រះពរ ព្រះករុណា​ព្រះបាទសម្តេច​ ព្រះបរមនាថ នរោត្តម សីហមុនី ក្នុងព្រះរាជពិធី​បុណ្យខួបលើកទី១៥ នៃការគ្រង​ព្រះបរមរាជសម្បត្តិ 28 ១០ 2019 / 11:00 ព្រឹក
ក្រសួងពាណិជ្ជកម្ម នាំយកបច្ច័យអង្គកឋិនសាមគ្គីចំនួនជិត ១៦០លានរៀល ប្រគេនជូនវត្តប្រាសាទស្រីល័ក្ខ និងវត្តពោធ្យារាម ស្ថិតក្នុងស្រុកបាធាយ និងស្រុកព្រៃឈរ ខេត្តកំពង់ចាម 28 ១០ 2019 / 10:00 ព្រឹក
ក្រសួងពាណិជ្ជកម្ម ផ្តួចផ្តើមអង្គកឋិនទានដង្ហែទៅកាន់វត្តប្រាសាទស្រីល័ក្ខ និងវត្តពោធ្យារាម ស្ថិតក្នុងស្រុកបាធាយ និងស្រុកព្រៃឈរ ខេត្តកំពង់ចាម 28 ១០ 2019 / 09:00 ព្រឹក
ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតថ្មីរបស់ជប៉ុនប្រចំាកម្ពុជា 25 ១០ 2019 / 10:00 ព្រឹក
12345

កត់ត្រាចូល > ស្វែងរកក្រុមហ៊ុន

ឈ្មោះអ្នកប្រើប្រាស់  
ពាក្យសម្ងាត់  

SUBSCRIPTION

FACEBOOK PAGE