Warning: This module may not support sharing across sites


You are attempting to add a reference to this module that exists on another site in this group. This module may or may not support sharing across multiple sites - it doesn't explicitly state either way whether it does.

If you are sure that it does, or if your intent is to test its ability to do so, then proceed with caution and be aware that certain functionality in the module - or even the entire module - may not function correctly in this configuration.

If you are confused by this message or are working on a site that cannot tolerate any breakage, you should click Cancel and contact the DotNetNuke Support Team.


រដ្ឋមន្ត្រីពាណិជ្ជកម្ម វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព កិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-បេឡារុស

27 ៧ 2019 / 02:00 ព្រឹក

(សៀមរាប)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ បានសម្តែងមោទនភាព និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋបេឡារុស ថាបានដើរតួនាទីយ៉ាងសំខាន់ ដល់ការធ្វើពិពិធកម្មឱកាសការងារ និងកំណើនសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ។

ការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើឡើងនាឱកាសអញ្ជើញជាគណៈអធិបតីភាពជាមួយ ឯកឧត្តម ជេនណាឌី ស្វេឌ័រស្គី (Gennady Svidersky) អនុរដ្ឋមន្រ្តីទី១ នៃក្រសួងឧស្សាហកម្មបេឡារុស ក្នុងពិធីបើកកិច្ចប្រជុំលើកទី៣ នៃគណៈកម្មាធិការចម្រុះស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ចកម្ពុជា និងបេឡារុស ដែលរៀបចំឡើងនៅមជ្ឈមណ្ឌលសន្និសីទ និងសណ្ឋាគារសុខាសៀមរាប កាលពីព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩។

នៅក្នុងសុន្ទរកថាស្វាគមន៍ ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានជម្រាបជូនអំពីវឌ្ឍនភាពនៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជា និងកិច្ចប្រឹងប្រែងសម្រួលវិនិយោគរបស់រាជរដ្ឋាភិបាល ដែលបង្កើតបានជាកាលានុវត្តភាពសម្រាប់វិនិយោគិនបេឡារុស តួយ៉ាងករណីជោគជ័យរបស់ក្រុមហ៊ុនផលិតត្រាក់ទ័រ «បេឡារុស-មេគង្គ» ដែលចាប់ផ្តើមពីទុន ៤លានដុល្លារ និងបានកំពុងចែកចាយត្រាក់ទ័រគុណភាពខ្ពស់នៅលើទីផ្សារ និងផ្តល់ការងារជូនពលករខ្មែរជាច្រើននាក់។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តមន្ត្រីជាន់ខ្ពស់នៃប្រទេសទាំងពីរ បន្តពិភាក្សាគ្នាលើវិស័យកសិកម្ម បច្ចេកវិទ្យា ឧស្សាហកម្ម ទេសចរណ៍ អប់រំ និងវិស័យផ្សេងទៀត ដោយប្រើប្រាស់ជំនាញ និងបទពិសោធន៍ ដើម្បីបង្កើតផែនការសកម្មភាពថ្មីមួយ ដែលមានកំណត់បញ្ហាប្រឈមដែលត្រូវដោះស្រាយ ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី ឱ្យកាន់តែប្រសើរឡើងថែមទៀត។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម ជេនណាឌី ស្វេឌ័រស្គី បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលបេឡារុស ក្នុងការបន្តជំរុញវិនិយោគ មកកាន់ប្រទេសកម្ពុជា លើវិស័យកសិកម្ម ឧស្សាហកម្ម សុខាភិបាល និងបច្ចេកវិទ្យា ដើម្បីបង្កើតឱកាសការងារសម្រាប់ប្រជាជន និងចូលរួមអភិវឌ្ឍន៍កំណើនសេដ្ឋកិច្ចកម្ពុជា ជាមួយរាជរដ្ឋាភិបាល។

បន្ថែមលើនេះ ឯកឧត្តមអនុរដ្ឋមន្ត្រីបេឡារុស ក៏បានសន្យាជួយជំរុញការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យាទំនើប ដើម្បីកាត់បន្ថយបញ្ហាគម្លាតជំនាញ និងគាំទ្រការអភិវឌ្ឍវិស័យឧស្សាហកម្មធុនស្រាល និងធុនធ្ងន់ នៅក្នុងប្រទេសកម្ពុជាថែមទៀត។

សូមជម្រាបថា គោលបំណងនៃកិច្ចប្រជុំថ្ងៃនេះ គឺដើម្បីតាមដានវឌ្ឍនភាពការងារ នៅក្រោមក្របខណ្ឌនៃកិច្ចព្រមពៀងឆ្នាំ២០១៤ និងស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមនានា សំដៅបង្កើនទំហំពាណិជ្ជកម្ម និងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋបេឡារុស ឱ្យកាន់តែមានភាពស៊ីជម្រៅ និងទូលំទូលាយ បន្ទាប់ពីកិច្ចប្រជុំគណៈកម្មាធិការលើកទី២ បានធ្វើឡើងកាលពីខែមិថុនា ឆ្នាំ២០១៧ នៅទីក្រុងមីនស្ក នៃសាធារណរដ្ឋបេឡារុស។

ចង់ចែករំលែក

ព័ត៌មានពាក់ព័ន្ធ

រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ ផលិតផលស្មូនដី គឺជាអត្តសញ្ញាណនៃខេត្តកំពង់ឆ្នាំង ដែលត្រូវអភិរក្ស និងជំរុញការអភិវឌ្ឍ 18 ៩ 2019 / 10:00 ព្រឹក
ឯកឧត្តម ប៉ាន សូរស័ក្តិ អំពាវនាវដល់កងទ័ពរួមកម្លាំងគ្នា ការពារសន្តិភាព និងថែរក្សាសមិទ្ធផលជាតិ ដើម្បីជំរុញវឌ្ឍនភាពកម្ពុជា 18 ៩ 2019 / 09:00 ព្រឹក
ឯកឧត្តម ប៉ាន សូរស័ក្តិ ស្នើមន្ត្រីយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋ ដើម្បីពង្រឹងប្រសិទ្ធភាពការអនុវត្តអភិបាលកិច្ចល្អ 18 ៩ 2019 / 09:00 ព្រឹក
រដ្ឋមន្ត្រីពាណិជ្ជកម្ម ប្តេជ្ញាបន្តពង្រឹងអភិបាលកិច្ចល្អ ដើម្បីគាំទ្រការអភិវឌ្ឍវិស័យឯកជន និងធ្វើពិពិធកម្មកំណើនសេដ្ឋកិច្ចជាតិ 17 ៩ 2019 / 10:00 ព្រឹក
ក្រសួងពាណិជ្ជកម្មចាប់ផ្ដើមដំណើរការរៀបចំយុទ្ធសាស្ត្រពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក 04 ៩ 2019 / 01:00 ព្រឹក
រដ្ឋមន្ត្រីពាណិជ្ជកម្ម ពន្យល់ពីអត្ថប្រយោជន៍ដែលកម្ពុជា ទទួលបានពីការចូលរួមពិព័រណ៍សាកវប្បកម្មអន្តរជាតិ 03 ៩ 2019 / 01:00 ព្រឹក
រដ្ឋលេខាធិការពាណិជ្ជកម្ម អំពាវនាវឱ្យវិនិយោគិនចិន មកបណ្តាក់ទុនថែមទៀតនៅកម្ពុជា ដើម្បីបង្កើតឱកាសការងារ និងជំរុញកំណើនសេដ្ឋកិច្ច 02 ៩ 2019 / 01:00 ព្រឹក
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយាន ស្នើសុំសហភាពអន្តរជាតិកីឡាទោចក្រយាន (UCI) ជួយដល់សហព័ន្ធខ្មែរ ដើម្បីសម្រេចចក្ខុវិស័យដណ្ដើមយកមេដាយក្នុងព្រឹត្តិការណ៍ SEA Games 2023 29 ៨ 2019 / 07:00 ព្រឹក
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជំរុញដល់ការលើកកម្ពស់ខ្សែចង្វាក់តម្លៃ និងការបង្កើតតម្លៃបន្ថែមក្នុងវិស័យកសិកម្ម ដើម្បីបង្កើនការរួមចំណែករបស់កសិកម្មក្នុងសេដ្ឋកិច្ចជាតិ និងជំរុញដល់ការអភិវឌ្ឍឧស្សាហកម្មនៅកម្ពុជា 27 ៨ 2019 / 08:00 ព្រឹក
ក្រុមហ៊ុនអង់គ្លេស ចាប់អារម្មណ៍វិនិយោគលើការផលិត និងផ្គត់ផ្គង់ទឹកស្អាតនៅកម្ពុជា 27 ៨ 2019 / 07:00 ព្រឹក
12345

កត់ត្រាចូល > ស្វែងរកក្រុមហ៊ុន

ឈ្មោះអ្នកប្រើប្រាស់  
ពាក្យសម្ងាត់  

SUBSCRIPTION

FACEBOOK PAGE