Warning: This module may not support sharing across sites


You are attempting to add a reference to this module that exists on another site in this group. This module may or may not support sharing across multiple sites - it doesn't explicitly state either way whether it does.

If you are sure that it does, or if your intent is to test its ability to do so, then proceed with caution and be aware that certain functionality in the module - or even the entire module - may not function correctly in this configuration.

If you are confused by this message or are working on a site that cannot tolerate any breakage, you should click Cancel and contact the DotNetNuke Support Team.


លទ្ធផលនៃកិច្ចប្រជុំឧត្តមមន្ត្រី សម្រាប់តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម លើកទី១១

20 ១២ 2017 / 02:00 ព្រឹក

ខេត្តប៊ិញភឿក ប្រទេសវៀតណាម៖ កាលពីព្រឹកថ្ងៃ ០២កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ នៅសាលប្រជុំគណៈកម្មការបក្សខេត្តប៊ិញភឿក ប្រទេសវៀតណាម កិច្ចប្រជុំឧត្តមមន្ត្រី សម្រាប់តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV DTA) បានប្រារឰឡើងក្រោមអធិបតីភាព ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម និងជាឧត្តមមន្ត្រីកម្ពុជា លោក Songkane LUANGMUNINTHONE អគ្គនាយកកិច្ចការសេដ្ឋកិច្ចនៃក្រសួងការបរទេស និងជាឧត្តមមន្ត្រីឡាវ និង ឯកឧត្តម NGUYEN The Phuong អនុរដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគ និងជាឧត្តមមន្ត្រីវៀតណាម។

កិច្ចប្រជុំមានការចូលរួមពីតំណាងអន្តរក្រសួងស្ថាប័នពាក់ព័ន្ធ ដែលជាសមាជិកនៃអនុគណៈកម្មការទាំងបួននៃប្រទេសទាំងបី រួមមាន អនុគណៈកម្មការសេដ្ឋកិច្ច អនុគណៈកម្មការកិច្ចការបរទេស និងសន្តិសុខ អនុគណៈកម្មការសង្គមកិច្ច និងបរិស្ថាន និងអនុគណៈកម្មការសម្របសម្រួលថ្នាក់ខេត្ត។

កិច្ចប្រជុំបានវាយតម្លៃខ្ពស់ដល់ក្រុមការងាររបស់អនុគណៈកម្មការនីមួយៗ ដែលបានខិតខំប្រឹងប្រែងដោះស្រាយបញ្ហាតាមវិស័យនីមួយៗ ក៏ប៉ុន្តែនៅមានបញ្ហា និងការងារ​សេសសល់មួយចំនួនទៀតដែលត្រូវដោះស្រាយ ដូចជា កិច្ចព្រមព្រៀងជំរុញ និងសម្រួល​ពាណិជ្ជកម្មសម្រាប់ CLV DTA ដែលកម្ពុជាកំពុងតែបំពេញនីតិវិធីផ្ទៃក្នុង ដើម្បីសុំសច្ចាប័ន, សេចក្ដីព្រាងនៃផែនការសកម្មភាពសម្រាប់ការតភ្ជាប់សេដ្ឋកិច្ច CLV ដល់ឆ្នាំ២០៣០, សេចក្ដីព្រាងនៃផែនការអភិវឌ្ឍន៍វិស័យដំណាំកៅស៊ូ, សេចក្ដីព្រាងស្ដីពីផែនការអភិវឌ្ឍន៍វិស័យទេសចរណ៍ និងបញ្ហាលំបាកក្នុងការបង្ហោះព័ត៌មានទៅក្នុងគេហទំព័រ CLV DTA។

ឆ្លើយតបទៅនឹងបញ្ហា និងការងារសេសសល់ទាំងនេះ កិច្ចប្រជុំឧត្តមមន្ត្រីក៏បានឯកភាព​ក្នុងការរាយការណ៍ និងផ្តល់អនុសាសន៍ជូន កិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលចម្រុះ សម្រាប់តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម លើកទី១១ (11th CLV DTA JCC) ដែលប្រព្រឹត្តទៅនៅរសៀលថ្ងៃដដែល ដូចខាងក្រោម៖

ទី១) JCC គួរបន្តស្នើសុំដៃគូអភិវឌ្ឍន៍ ឲ្យបន្តគាំទ្រដល់ការអនុវត្តគម្រោងអភិវឌ្ឍន៍ ក្នុង CLV DTA
ទី២) JCC គួរប្រគល់ភារកិច្ចជូន ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម សហការជាមួយកម្ពុជា និងឡាវ (ជាពិសេសក្នុងន័យផ្តល់ជូនទិន្នន័យ និងព័ត៌មាន) ដើម្បីឈានដល់ការបញ្ចប់គម្រោងអភិវឌ្ឍន៍វិស័យដំណាំកៅស៊ូ CLV DTA និងត្រៀមរាយការណ៍ជូននាយករដ្ឋមន្ត្រីនៃប្រទេស CLV នៅក្នុងកិច្ចប្រជុំកំពូល CLV លើកទី១០ ដែលនឹងប្រព្រឹត្តទៅនៅប្រទេសវៀតណាម
ទី៣) JCC គួរចាត់ឲ្យ ក្រុមការងារទាំងបីប្រទេស បន្តការពិភាក្សា ដើម្បីបញ្ចប់សេចក្ដីព្រាងនៃផែនការសកម្មភាព សម្រាប់ការតភ្ជាប់សេដ្ឋកិច្ច CLV ដល់ឆ្នាំ២០៣០
ទី៤) ភាគីកម្ពុជាត្រូវពន្លឿនបែបបទនីតិវិធីផ្ទៃក្នុង ដើម្បីឲ្យកិច្ចព្រមព្រៀងជំរុញ និងសម្រួលពាណិជ្ជកម្ម សម្រាប់ CLV DTA ចូលជាធរមាន
ទី៥) JCC គួរពិចារណាជូនភារកិច្ចដល់ ភាគីវៀតណាមដឹកនាំក្រុមការងារក្នុងការធ្វើសេចក្ដីព្រាងស្ដីពី ផែនការអភិវឌ្ឍន៍វិស័យទេសចរណ៍ សម្រាប់ CLV DTA ក្នុងកិច្ចសហប្រតិបត្តិការ ជាមួយភាគីកម្ពុជា និងឡាវ
និងទី៦) គុណភាព និងប្រសិទ្ធភាពនៃគេហទំព័រ CLV DTA ត្រូវតែលើកកម្ពស់។ ក្រុមការងារផ្នែកគេហទំព័រ CLV DTA ត្រូវតែដោះស្រាយបញ្ហានៃភាពលំបាកក្នុងការបញ្ចូលព័ត៌មានទៅក្នុងគេហទំព័រ។ រីឯភ្នាក់ងារ និងខេត្តដែលពាក់ព័ន្ធនៃប្រទេសទាំងបី ត្រូវផ្តល់ព័ត៌មានថ្មីៗ ឲ្យបានទៀតទាត់ ដើម្បីផ្សព្វផ្សាយលើគេហទំព័រនេះ ជូនដល់សាធារណៈជន ជាពិសេសវិនិយោគិន។

#អត្ថបទ៖ នាយកដ្ឋានអាស៊ីប៉ាស៊ីហ្វិក

ចង់ចែករំលែក

ព័ត៌មានពាក់ព័ន្ធ

រដ្ឋមន្ត្រីពាណិជ្ជកម្ម ចុះសិក្សាសហគ្រាសផលិតម្សៅដំឡូងមី និងស្វែងយល់អំពីបញ្ហាប្រឈមផ្សេងៗ 17 ១ 2018 / 04:00 ព្រឹក
កម្ពុជា-វៀតណាម​ បើកការដ្ឋានសាងសង់ផ្សារគំរូព្រំដែនទីមួយ​ ខេត្តត្បូងឃ្មុំ និងខេត្តតៃនិញ 16 ១ 2018 / 12:00 ល្ងាច
ប្រតិភូក្រសួងពាណិជ្ជកម្មទទួលបានជោគជ័យលើការការពារសេចក្តីព្រាងស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពី កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសាធារណរដ្ឋឥណ្ឌា។ 16 ១ 2018 / 11:00 ព្រឹក
ឯកឧត្តម ប៉ាន សូរស័ក្តិ ដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម និងអន្តរក្រសួង ចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីធ្វើសេចក្តីរាយការណ៍ និងការពារអំពីលទ្ធផលនៃកិច្ចប្រជុំការត្រួតពិនិត្យទ្បើងវិញនូវគោលនយោបាយពាណិជ្ជកម្មលើកទី២របស់កម្ពុជា 15 ១ 2018 / 09:00 ព្រឹក
ឯកឧត្តម កឹម ស៊ីថន ដឹកនាំមន្ត្រីរាជការក្រសួងពាណិជ្ជកម្ម ចូលរួមគោរពវិញ្ញាណក្ខន្ធ មហាឧបាសក គង់ ខាត់ 09 ១ 2018 / 03:00 ព្រឹក
រដ្ឋមន្ត្រីពាណិជ្ជកម្ម ដាក់សម្ពោធផ្លូវបេតុងប្រវែង ៩០០ម៉ែត្រ ទុកជាចំណងដៃឆ្នាំថ្មី ជូនប្រជាពលរដ្ឋក្នុងឃុំស្រង៉ែ ស្រុកព្រៃឈរ ខេត្តកំពង់ចាម 08 ១ 2018 / 02:00 ព្រឹក
រដ្ឋមន្ត្រីពាណិជ្ជកម្ម ស្នើប្រតិភូកសិកម្មចិន វិនិយោគលើដំណាំដំឡូងមី និងមៀនប៉ៃលិន ដើម្បីជំរុញការនាំចេញ 05 ១ 2018 / 10:00 ព្រឹក
ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន សាទរជាមួយសមិទ្ធផលការងាររបស់ក្រសួងពាណិជ្ជកម្ម 29 ១២ 2017 / 08:00 ព្រឹក
ឯកឧត្តមរដ្ឋមន្ត្រីពាណិជ្ជកម្ម អញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារពាណិជ្ជកម្ម ឆ្នាំ២០១៧ និងទិសដៅអនុវត្តន៍ការងារពាណិជ្ជកម្មឆ្នាំ២០១៨ 28 ១២ 2017 / 09:00 ព្រឹក
រដ្ឋមន្ត្រីពាណិជ្ជកម្ម ប្រកាសដាក់ឲ្យប្រើប្រាស់កម្មវិធីព័ត៌មានក្រសួងពាណិជ្ជកម្ម សម្រាប់ទូរស័ព្ទដៃ 26 ១២ 2017 / 04:00 ព្រឹក
12345

កត់ត្រាចូល > ស្វែងរកក្រុមហ៊ុន

ឈ្មោះអ្នកប្រើប្រាស់  
ពាក្យសម្ងាត់  

SUBSCRIPTION

FACEBOOK PAGE