សៀវភៅព្រឹត្តិបត្រពាណិជ្ជកម្មប្រចាំសប្តាហ៍
ព័ត៌មានសង្ខេបប្រចាំសប្តាហ៍ស្តីពីពាណិជ្ជកម្ម គឺជាព្រឹត្តិប័ត្រពាណិជ្ជកម្មដែលបានចេញផ្សាយពីរដង ក្នុងមួយខែ។ ព័ត៌មានសង្ខេបប្រចាំសប្តាហ៍ស្តីពីពាណិជ្ជកម្មនេះជួយផ្តល់ព័ត៌មានបច្ចុប្បន្នភាពពាក់ព័ន្ធ នឹងពាណិជ្ជកម្ម នៅក្នុងប្រទេសកម្ពុជា និងសាកលលោក។
ព័ត៌មានសង្ខេបប្រចាំសប្តាហ៍ស្តីពីពាណិជ្ជកម្ម រៀបរាប់ពីសកម្មភាពថ្មីៗ និងស្ថានភាពពាក់ព័ន្ធនឹង ពាណិជ្ជកម្មដូចជា៖
១) សកម្មភាពគ្រប់គ្រងរបស់ក្រសួងពាណិជ្ជកម្ម គូសបញ្ជាក់ពីសកម្មភាព ពាណិជ្ជកម្មពាក់ព័ន្ធ ដែលថ្នាក់ដឹកនាំក្រសួងសម្រេចបាន
២) ព័ត៌មានពាណិជ្ជកម្មស្តីពីទំនិញប្រើ ប្រាស់កម្ពុជា អត្រាប្តូរប្រាក់ ថ្លៃផលិតផលចាំបាច់នៅលើទីផ្សារទីក្រុងភ្នំពេញ និងទីផ្សារអន្តរជាតិ ថ្លៃលក់ដុំផលិតផលសំខាន់ៗនៅក្នុងគ្រប់ខេត្តទាំងអស់នៃព្រះរាជាណាចក្រកម្ពុជា និងសន្ទទស្សន៍ថ្លៃ ទំនិញប្រើប្រាស់ប្រចាំសប្តាហ៍នៅទីក្រុងភ្នំពេញ
៣) ព័ត៌មានសេដ្ឋកិច្ចពិភពលោកស្តីពីការចរាចរណ៍ ផលិតផលសំខាន់ៗថ្មីៗរបស់ពិភពលោក - ការផ្គត់ផ្គង់ និងតម្រូវការក្នុងទីផ្សារពិភពលោក និង
៤) ព័ត៌មានស្តីពីការចុះបញ្ជីក្រុមហ៊ុន ដែលបង្ហាញព័ត៌មានទូទៅអំពីក្រុមហ៊ុនដែលបានចុះបញ្ជីទាំងអស់ នៅក្រសួងពាណិជ្ជកម្ម ការវិសោធនកម្មថ្មីៗ សាខាក្នុងស្រុក សាខានៅក្រៅប្រទេស និងការរំលាយ ក្រុមហ៊ុន។