សៀវភៅព័ត៌មានពាណិជ្ជកម្ម

សូមស្វាគមន៍មកកាន់សៀវភៅព័ត៌មានពាណិជ្ជកម្ម! ខាងក្រោមជាបញ្ជីនៃសៀវភៅព័ត៌មាន​ពាណិជ្ជកម្ម​ដែល​​អ្នក​​អាច​អាន​ព័ត៌មាន​​លម្អិត​​ដោយ​​ចុច​លើចំណងជើងនៃសេចក្តីប្រកាសណាមួយ។

សៀវភៅស្ថិតិនាំចេញ និងនាំចូល
ស្ថិតិនាំចេញនិងនាំចូលគឺជាស្ថិតិនាំចេញ-នាំចូលប្រចាំឆ្នាំរបស់កម្ពុជា វាបង្ហាញអំពីទំនិញប្រើប្រាស់ និងស្ថិតិពាណិជ្ជកម្មកម្ពុជាក្នុងអំឡុងឆ្នាំ។

ស្ថិតិនាំចេញនិងនាំចូលមានឯកសារបួនប្រភេទគឺ៖ 
១) ការនាំចេញរបស់កម្ពុជាគិតតាមប្រទេស បញ្ជី ឈ្មោះប្រទេសទាំងអស់ជាមួយនឹងផលិតផលនាំចូលពីកម្ពុជា 
២) ការនាំចេញរបស់កម្ពុជាគិតតាម ផលិតផល បញ្ជីឈ្មោះផលិតផលទាំងអស់ជាមួយនឹងឈ្មោះប្រទេស ដែលនាំផលិតផលចូលពី កម្ពុជា 
៣) ការនាំចូលរបស់កម្ពុជាគិតតាមប្រទេស បញ្ជីឈ្មោះប្រទេសទាំងអស់ជាមួយនឹងផលិត ដែលនាំចេញមកកាន់កម្ពុជា និង
៤) ការនាំចូលរបស់កម្ពុជាគិតតាមផលិតផល បញ្ជីឈ្មោះផលិតផល ទាំងអស់ជាមួយនឹងឈ្មោះប្រទេសដែលនាំចេញមកកាន់កម្ពុជា ក្នុងអំឡុងឆ្នាំ។

ស្ថិតិនាំចេញនិងនាំចូលនេះ ផ្តល់ព័ត៌មានស្ថិតិផ្នែកពាណិជ្ជកម្មសំខាន់ៗដល់ពាណិជ្ជករ អាជីវករ វិនិយោគិន និងអ្នកស្រាវជ្រាវការអភិវឌ្ឍសេដ្ឋកិច្ចផ្សេងទៀត ដើម្បីជួយដល់ការធ្វើសេចក្តីសម្រេចចិត្ត កាន់តែប្រសើរដើម្បីសម្រេចគោលបំណងរបស់ខ្លួន នៅក្នុងការអភិវឌ្ឍវិស័យគោលនយោបាយ ពាណិជ្ជកម្ម អាជីវកម្ម ការវិនិយោគ និងសេដ្ឋកិច្ច និងសកម្មភាពអភិវឌ្ឍន៍ពាក់ព័ន្ធដទៃទៀត។

 

កត់ត្រាចូល > ស្វែងរកក្រុមហ៊ុន

ឈ្មោះអ្នកប្រើប្រាស់  
ពាក្យសម្ងាត់