តើខ្ញុំត្រូវខិតខំបញ្ចេញគំនិតអាជីវកម្មរបស់ខ្ញុំយ៉ាងដូចម្តេច​ ដើម្បីចូលរួមកម្មវិធី MOC​ 101 INCUBATOR?

កម្មវិធី MOC 101 INCUBATOR នឹងត្រូវរៀបចំឡើងចំនួនបួនវគ្គផ្សេងៗគ្នា សម្រាប់សិក្ខាកាម និងក្រុមអ្នកចូលរួម ដើម្បីខិតខំប្រឹងប្រែងធ្វើយ៉ាងណា បញ្ចេញគំនិតក្នុងការធ្វើអាជីវកម្មល្អបំផុតរបស់ខ្លួន!

នៅថ្ងៃទី០៤ ខែកក្កដា - ប្រធានបទៈ សហគ្រិនដែលមានគំនិតច្នៃប្រឌិត (រៀបចំឡើងដោយសមាគមន៍ Artisans Association of Cambodia និង Cambodia Living Arts)
នៅថ្ងៃទី១១ ខែកក្កដា - ប្រធានបទៈសហគ្រិននៃវិស័យកសិកម្ម (រៀបចំឡើងដោយ Natural Gardens និង All Cambo Products Co., Ltd)
នៅថ្ងៃទី២៥ ខែកក្កដា- ប្រធានបទៈសហគ្រិននៃផ្នែកបច្ចេកវិទ្យា (រៀបចំឡើងដោយ BarCamp Cambodia)
នៅថ្ងៃទី០១ ខែសីហា​ - ប្រធានបទៈសហគ្រិននៃអាជីវកម្មទូទៅ (រៀបចំឡើងដោយសហគ្រិនស្ត្រីកម្ពុជា និងសមាគមន៍សហគ្រិនវ័យក្មេងកម្ពុជា)

វគ្គនីមួយៗនឹងត្រូវប្រព្រឹត្តទៅនៅ ទីស្តីការក្រសួងពាណិជ្ជកម្ម ចាប់ផ្តើមដំណើរការភ្លាមៗនៅម៉ោង ០៩:០០ ព្រឹក រហូតដល់ ម៉ោង ៣:០០ រសៀល។

សូមចុះឈ្មោះនៅថ្ងៃនេះ ហើយចូលរួមបញ្ចេញគំនិតធ្វើអាជីវកម្មដ៏ល្អបំផុតរបស់​អ្នក ដើម្បីបានចូលរួមវគ្គ Incubator នៃកម្មវិធី MOC 101!
ចុចទីនេះដើម្បីកក់កន្លែងចូលរួម

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង លោក ផុន ចាន់សក្តិ អ៊ីម៉ែល៖ chansak.moc@gmail.com ទូរសព្ទ៖ ០១៧ ៩២១ ៨២១។