
សូមស្វាគមន៍មកកាន់មជ្ឈមណ្ឌលសារព័ត៌មាន របស់ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា។
ទំព័រនេះគ្រប់គ្រងដោយ ផ្នែកទំនាក់ទំនងសាធារណៈ របស់ខុទ្ទកាល័យ ឯកឧត្តមទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។
មជ្ឈមណ្ឌលនេះ មានគោលបំណងបម្រើការ ដល់ផ្នែកសារព័ត៌មាន ដែលពាក់ព័ន្ធទៅនឹងព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មផ្ទាល់
សូមបំពេញទំរង់បែបបទ និងទំនាក់ទំនងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកព័ត៌មានដែលលោកអ្នកត្រូវការ។ យើងខ្ញុំនឹងឆ្លើយតបទៅលោកអ្នកវិញ ក្នុងកំឡុងពេល២៤ម៉ោង។
យើងខ្ញុំ អាចផ្តល់ជូននូវរូបភាពរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី និងរូបភាពកម្មវិធីនានា (ដែលមានភាពច្បាស់) វីដេអូកម្មវិធី អត្ថបទសារព័ត៌មាន និងជីវប្រវត្តិសង្ខេបរបស់ឯកឧត្តមទេសរដ្ឋមន្ត្រីជាភាសាខ្មែរ ភាសាអង់គ្លេស និងភាសាចិន។
យើងខ្ញុំទទួលស្វាគមន៍នូវរាល់សំនួររបស់លោកអ្នក និងអាចរៀបចំកិច្ចសំភាសន៍មួយទល់មួយ និងអាចសម្របសម្រួលជូនដំណឹងអំពីកម្មវិធីពិសេសនានា។
យើងខ្ញុំ អាចផ្តល់ជូននូវព័ត៌មាន ដល់សារព័ត៌មានក្នុងស្រុក និងសារព័ត៌មានអន្តរជាតិ ព្រមទាំងរីករាយធ្វើការជាមួយផ្នែកសារព័ត៌មានទាំងអស់ផងដែរ។
សូមប្រើទំរង់បែបបទខាងក្រោមដើម្បីចុះឈ្មោះនិងទំនាក់ទំនងមកកាន់យើងខ្ញុំ៖