តើការិយាល័យនីមួយៗ របស់អគ្គាធិការដ្ឋាន មានតួនាទីអ្វីខ្លះ

ប្រកាសលេខ ២១៨ MOC/SM2007 ចុះថ្ងៃទី ១៨/០៧/២០០៧៖

  • ប្រការ២៖ ការិយាល័យអធិការកិច្ច រដ្ឋបាលបច្ចេកទេស ទទួលបន្ទុក

១.ត្រួតពិនិត្យការអនុវត្តគោលការណ៍ គោលនយោបាយ ច្បាប់ អនុក្រឹត្យ សេចក្តីសម្រេច សារាចរ សេចក្តីណែនាំរបស់ថ្នាក់ដឹកនំារបស់ក្រសួងពាណិជ្ជកម្ម

២.ត្រួតពិនិត្យអំពីសកម្មភាព ការអនុវត្តសកម្មភាព និងការអនុវត្តតួនាទីភារកិច្ច គ្រប់ផ្នែក គ្រប់ថ្នាក់ទាំងអស់ ដែលសិ្ថតនៅក្រោមឱវាទរបស់ក្រសួងពាណិជ្ជកម្ម

៣.ធ្វើរបាយការណ៍អំពីសកម្មភាព និងលទ្ធផលការងារអធិការកិច្ច ប្រចាំសប្តាហ៍ ខែ ត្រីមាសនិង ឆ្នាំ ជូនដល់ថ្នាក់ដឹកនាំ របស់ក្រសួងពាណិជ្ជកម្ម  • ប្រការ៣៖ ការិយាល័យអធិការកិច្ចគណនេយ្យ និងហិរញ្ញវត្ថុ ទទួលបន្ទុក

១.ត្រួតពិនិត្យការទូទាត់ និងការអនុវត្តន៍ របបចំណូលចំណាយពីថវិការដ្ឋ

២.ត្រួតពិនិត្យការអនុវត្តន៍ របបគណនេយ្យ និងហិរញ្ញវត្ថុ បេឡាសាច់ប្រាក់ របស់ក្រសួង និងអង្គភាពក្រោមឱវាទ

៣. ត្រួតពិនិត្យការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ការប្រើប្រាស់សម្ភារ មូលធន ឥណទាន និងគម្រោងថវិកាសម្រាប់ក្រសួង​ និងអង្គភាពក្រោមឱវាទ

៤.​​ សហការណ៍ និងសម្របសម្រួល ដល់ប្រតិភូ ដែលចុះធ្វើអធិការកិច្ច


  • ប្រការ៤៖ ការិយាល័យអធិការវិវាទ ទទួលបន្ទុក

១.ទទួលពិនិត្យលិខិតដែលទាក់ទងទៅ នឹងវិវាទពាណិជ្ជកម្មក្នុង និងក្រៅប្រទេស រួចលើកមតិជូនដល់ថ្នាក់ដឹកនាំក្រសួង សម្រាប់ពិនិត្យ និងសម្រេច ដើម្បីចាត់ចែង ដោះស្រាយតាមនីតិវិធីច្បាប់។​

២.តាមដាន និងត្រួតពិនិត្យវិវាទ របស់អង្គភាពក្រោមឱវាទក្រសួងពាណិជ្ជកម្ម

៣.ស៊ើបអង្កេត ស្រាវជ្រាវ កសាងសំណុំលិខិត ដែលពាក់ព័ន្ធក្នុងការវិវាទ

៤.ដោះស្រាយ និងសម្របសម្រួល វិវាទពាណិជ្ជកម្ម ទាំងក្នុង និងក្រៅប្រទេស

៥.ចូលរួមសហការណ៍ និងសម្របសម្រួល ជាមួយសមត្ថកិច្ច ដែលចុះមកបំពេញការងារ នៅក្រសួងពាណិជ្ជកម្ម  

៦.ធ្វើរបាយការណ៍ លទ្ធផលដោះស្រាយវិវាទ ពាណិជ្ជកម្ម ជូនថ្នាក់ដឹកនាំក្រសួង។
ចង់ចែករំលែក

Content

កត់ត្រាចូល > ស្វែងរកក្រុមហ៊ុន

ឈ្មោះអ្នកប្រើប្រាស់  
ពាក្យសម្ងាត់  

ប្តូរពី
ទៅជា
កាលបរិច្ឆេទ  
ទឹកប្រាក់    
1.00 USD = 4,063.00 KHR