តើកម្រិតសមាហរណកម្មនៃសេដ្ឋកិច្ចមានអ្វីខ្លះ? ចូរលើកឡើងពីភាពខុសគ្នារវាងតំបន់ពាណិជ្ជកម្មសេរី និងសហភាពសេដ្ឋកិច្ច ដោយលើកឧទាហរណ៍មកបញ្ជាក់?

សមាហរណកម្មសេដ្ឋកិច្ចមាន៦កម្រិត រួមមាន(១) កិច្ចព្រមព្រៀងអនុគ្រោះពាណិជ្ជកម្ម (PTA) (២) ពាណិជ្ជកម្មសេរី (៣) សហភាពគយ (៤) ទីផ្សាររួម (៥) សហភាពសេដ្ឋកិច្ច និង (៦) សហភាព នយោបាយ។ ភាពខុសគ្នារវាងពាណិជ្ជកម្មសេរី និងសហភាពសេដ្ឋកិច្ច គឺស្ថិតនៅត្រង់ថា តំបន់ ពាណិជ្ជកម្មសេរីគឺជាប្រភេទសមាហរណកម្មសេដ្ឋកិច្ចកម្រិតស្រាល ដែលត្រូវបានបង្កើតឡើង ដើម្បីកាត់បន្ថយ ឬលុបចោលពន្ធនាំចូល និងរបាំងមិនមែនពន្ធគយសំដៅជំរុញពាណិជ្ជកម្ម រីឯសហភាពសេដ្ឋកិច្ចវិញ គឺជាប្រភេទនៃសមាហរណកម្មសេដ្ឋកិច្ចដែលជ្រាលជ្រៅ មានលក្ខណៈផ្សេងទៀតបន្ថែមពីលើការកាត់បន្ថយ ឬលុបចោលពន្ធនាំចូល និងរបាំងមិនមែនពន្ធគយ ដូចជាការដាក់ពន្ធនាំចូលតាមអត្រាដូចគ្នាទៅលើផលិតផលនាំចូលពីប្រទេសទីបីទៅក្នុងតំបន់ ការចល័តដោយសេរីនូវកត្តាផលិតកម្ម រួមមាន ទំនិញ សេវាកម្ម កំលាំងពលកម្ម មូលធន និងការធ្វើសុខដុមកម្មនៃស្តង់ដារ និងការចេញនូវវិញ្ញាបនប័ត្រ គោលនយោបាយរូបិយវត្ថុ សារពើពន្ធ សង្គម និងច្បាប់។ ជាឧទាហរណ៍ខ្លី បន្ទាប់ពីការបង្កើតកិច្ចព្រមព្រៀងអនុគ្រោះពាណិជ្ជកម្មនៅឆ្នាំ១៩៧៧ ដែលផ្តល់ការអនុគ្រោះតាមការស្ម័គ្រចិត្តចំពោះផលិតផល៧១មុខ និងបានបង្កើនដល់១២៦៤៧មុខនៅឆ្នាំ១៩៨៦ អាស៊ានបានធ្វើសមាហរណកម្មសេដ្ឋកិច្ចកាន់តែជ្រាលជ្រៅជាងមុន ដោយបង្កើតតំបន់ពាណិជ្ជកម្មសេរីនៅឆ្នាំ១៩៩២ ដែលលុបពន្ធនាំចូលស្ទើរតែគ្រប់ផលិតផលទាំងអស់ និងរបាំងមិនមែនពន្ធនាំចូលទៀត និងមានគោលដៅបង្កើតជាសហគមន៍សេដ្ឋកិច្ចអាស៊ាននៅឆ្នាំ២០១៥។ សមាហរណកម្មសេដ្ឋកិច្ចតាមបែបសហភាពអឺរ៉ុបគឺមានលក្ខណៈជ្រាលជ្រៅខ្លាំង ពីព្រោះថាក្រៅពីលុបពន្ធនាំចូល និងរបាំងមិនមែនពន្ធនាំចូល សហភាពអឺរ៉ុបអនុវត្តនូវគោលនយោបាយដាក់អត្រាពន្ធនាំចូលដូចគ្នាចំពោះផលិតផលនាំចូលពីក្រៅតំបន់ គោលនយោបាយរូបិយវត្ថុ និងសារពើពន្ធរួម ដូចជាមានរូបិយប័ណ្ណរួម(អឺរ៉ូ) អនុញ្ញាតឱ្យចល័តដោយសេរីនូវទំនិញ សេវាកម្ម កំលាងពលកម្ម និងមូលធន ព្រមទាំងធ្វើសុខដុមកម្មនូវស្តង់ដា នីតិវិធី បែបបទ និងការអនុវត្តផ្សេងៗ ។


ចង់ចែករំលែក

Content

តើសមិទ្ធិផលអ្វីខ្លះនៅក្នុងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មរវាងកម្ពុជានិងមជ្ឈឹមបូព៌ា និងអាហ្វ្រិក? អ៊ឺរ៉ុប មជ្ឈឹមបូព៌ា និងនាយកដ្ឋានអាហ្វ្រិក
តើអ្វីទៅជាប្រព័ន្ធ អ្វីៗគ្រប់យ៉ាងលើលែងតែអាវុធ (EBA) ហើយការអនុគ្រោះ ក្រោមប្រព័ន្ធនេះ​ផ្តល់​ផលប្រយោជន៍ឬទេដល់កម្ពុជា ជាពិសេសវិស័យសក្តានុពលមួយចំនួន រួមមាន កាត់ដេរ និង​វាយនភ័ណ្ឌ និងកសិកម្ម? អ៊ឺរ៉ុប មជ្ឈឹមបូព៌ា និងនាយកដ្ឋានអាហ្វ្រិក

កត់ត្រាចូល > ស្វែងរកក្រុមហ៊ុន

ឈ្មោះអ្នកប្រើប្រាស់  
ពាក្យសម្ងាត់  

ប្តូរពី
ទៅជា
កាលបរិច្ឆេទ  
ទឹកប្រាក់    
1.00 USD = 4,063.00 KHR